វ៉ាឌី ភាលីង វិល​មក​សង្វៀន​សិល្បៈ​វិញ តាម​រយៈ​ផលិតកម្ម​មួយ

ក្រោយពីលេចលឺដំណឹងថា តារាសាច់សខ្ចី កញ្ញា វ៉ាឌី ភាលីង ត្រៀមវិលរកអាជីពដើម ជាអ្នកចម្រៀងវិញនោះ ឥលូវ​នេះ​ដំណឺងនោះ បានក្លាយជាការពិតមែន។ បើសូម្បីរូបកញ្ញាផ្ទាល់ ក៏ទទួលស្គាល់យ៉ាងពេញទំហឹង គឺកញ្ញា​បាន​ចូល​ចាប់ផ្តើមអាជីពនេះជាថ្មី ក្នុងផលិតកម្មចម្រៀង ដាយអ៊ឺមេន ញូសិក (Diamond Music)។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីលេចលឺដំណឹងថា តារាសាច់សខ្ចី កញ្ញា វ៉ាឌី ភាលីង ត្រៀមវិលរកអាជីពដើម ជាអ្នកចម្រៀងវិញនោះ  ឥលូវ​នេះ​ដំណឺងនោះ បានក្លាយជាការពិតមែន។ បើសូម្បីរូបកញ្ញាផ្ទាល់ ក៏ទទួលស្គាល់យ៉ាងពេញទំហឹង គឺកញ្ញា​បាន​ចូល​ចាប់ផ្តើមអាជីពនេះជាថ្មី ក្នុងផលិតកម្មចម្រៀង ដាយអ៊ឺមេន ញូសិក (Diamond Music)។


កញ្ញា វ៉ាឌី ភាលីង (រូបកណ្ដាល)។ (រូបថតហ្វេសប៊ុក)

តារា - អតីតតារាចម្រៀងស្រី និងជាសមាជិកក្រុមចម្រៀងរៃមាស តោមាស កញ្ញា វ៉ាឌី ភាលីង ថ្មីៗនេះ លេចឮ​ដំណឹង​មកថា វ៉ាឌី ភាលីង បានវិលមកប្រកបអាជីពចាស់ជាអ្នកចម្រៀង ក្រោយពីដកខ្លួនពីសង្វៀនសិល្បៈចម្រៀង​ជិត៣ឆ្នាំ មកហើយនោះ។

ដំណើរវិលរកឆ្នាំងចាស់នេះ ត្រូវបានគេដឹងថា តារាចម្រៀងសាច់សខ្ចី ដែលទទួលបានប្រជាប្រិយភាព ផ្តើម​ល្បីគួរ​សមនៅអំឡុងឆ្នាំ២០១០រូបនេះ បានចូលទៅជ្រកក្រោមដំបូលផលិតកម្មតែមួយ ជាមួយប្អូនប្រុសបង្កើត គឺផលិតកម្ម ដាយអ៊ឺមេន ញូសិក ហើយនៅចាំតែថ្ងៃចេញបទចម្រៀងមកលក់ តែប៉ុណ្ណោះ។

ក្រោយពីស្រូបបាន នូវប្រជាប្រិយភាពល្បីឈ្មោះគួរសម ក្នុងឆ្នាំ២០១០ កញ្ញា វ៉ាឌី ភាលីង បានបាត់មុខចេញពី​សង្វៀន​សិល្បៈ ព្រមជាមួយនឹងដំណឹងចរចាមអារាមថា កញ្ញាបានជួបស្នេហាជាអ្នកមានទ្រព្យស្តុកស្តមម្នាក់ ខណៈ​អតីតសង្សារដែលល្បី ក្នុងវិថីសិល្បៈជាមួយគ្នា លោក អ៊ិន សុផាណូ ទៅរៀបការជាមួយ តារាចម្រៀង និងកំប្លែង អ្នកនាង ខាត់ សុឃីម។ ហើយការលេចមុខ ចូលពិភពសិល្បៈជាថ្មីនេះ ត្រូវបានគរសង្ស័យប្រហែលជា វ៉ាឌី ភាលីង ទំនងជាបែកបាក់ជាមួយបុរស អ្នកមានទ្រព្យសម្បត្តិម្នាក់នោះហើយ ទើបកញ្ញាត្រឡប់មករកឆ្នាំងបាយចាស់វិញ។

ជាមួយនឹងការទទួលស្គាល់ថា ខ្លួនពិតជាចូលច្រៀងក្នុងផលិតកម្ម ដាយអ៊ឺមេន ញូសិក កញ្ញា វ៉ាឌី ភាលីង បាន​ច្រាន​ចោលព័ត៌មានទាំងអស់ ដែលបានលើកឡើងថា ការដកខ្លួនពីវិថីសិល្បៈកាលពីប៉ុន្មានឆ្នាំមុននោះ ព្រោះតែខ្លួនជួប​ស្នេហ៍ជាមួយបុរសអ្នកមានទ្រព្យ។ នេះបើតាម ការលើកឡើងរបស់តារារូបនេះ ជាមួយសារព័ត៌មានក្នុងស្រុកមួយ។ កញ្ញាបានអះអាងថា៖ «គ្មានទាក់ទងស្នេហាបែកបាក់ប្រេះឆាអីទេ ការចូលសិល្បៈវិញ ជាការពេញចិត្តរបស់ខ្ញុំ ព្រោះ​ថាមុននោះ ក៏ខ្ញុំដកខ្លួនពីសិល្បៈនោះក៏មិនមែនហេតុផលដូចគេ លើកឡើងថា ខ្ញុំមានស្នេហាជាមួយឧកញ៉ា ឱ្យខ្ញុំ​ដក​ខ្លួនពីសិល្បៈដែរ។ ការដកឃ្លាមុននោះ គឺដោយសារបញ្ហាសុខភាពមែន តែពេលនេះសុខភាពខ្ញុំល្អប្រសើរវិញហើយ រឿងអីខ្ញុំមិនចូលសិល្បៈវិញ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...