សេដ្ឋកិច្ច​ថៃ​នឹង​រង​ការ​ប៉ះពាល់ បន្ទាប់​ពី​បណ្ដេញ​ពលករ​ខ្មែរ​ច្រើន​ម៉ឺន​នាក់

ការចាកចេញយ៉ាងគំហុក របស់ពលករច្រើនជាង១៩ម៉ឺននាក់ ពីប្រទេសថៃ កំពុងគម្រាម និងប៉ះពាល់ដល់​ឧស្សាហកម្ម​សំខាន់នានា ជាពិសេសវិស័យនេសាទ របស់ប្រទេសនេះ។ ការគម្រាម ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃ ជួបនឹង​ផលវិបាកជាច្រើន ខណៈរបបយោធាថ្មី បានសន្យាពីកំណែទម្រង់ផ្នែកសេដ្ឋកិច្ច ដ៏ប្រសើរមួយ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចាកចេញយ៉ាងគំហុក របស់ពលករច្រើនជាង១៩ម៉ឺននាក់ ពីប្រទេសថៃ កំពុងគម្រាម និងប៉ះពាល់ដល់​ឧស្សាហកម្ម​សំខាន់នានា ជាពិសេសវិស័យនេសាទ របស់ប្រទេសនេះ។ ការគម្រាម ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃ ជួបនឹង​ផលវិបាកជាច្រើន ខណៈរបបយោធាថ្មី បានសន្យាពីកំណែទម្រង់ផ្នែកសេដ្ឋកិច្ច ដ៏ប្រសើរមួយ។


អ្នកទេសចរណ៍ចាំជិះទូក ចេញកំសាន្ដតាមទន្លេ ឬនៅផ្សារបណ្ដែតទឹក នៅរាជាធានីបាងកក។ (រូបថត ឯកសារ)

វិបត្តិការងារ - ប្រទេសថៃមានពលករបរទេស ស្របច្បាប់ប្រមាណជា ២,៣លាននាក់ បន្ថែមពីលើជនជាតិថៃ​ដែល​មានលទ្ធភាពការងារ ប្រមាណជា៣៨លាននាក់ នៅក្នុងប្រទេសមួយ ដែលមិនសូវមានអ្នកអត់ការងារឡើយ។

ក្រសួងការងាររបស់ប្រទេសនេះ បានគិតថាពលករបរទេស ដែលចូលមកធ្វើការដោយគ្មានក្រដាសស្នាម មាន​ចំនួន​ប្រមាណជា ៨សែននាក់។ ប៉ុន្តែបើតាមអ្នកវិភាគ បានគិតថាចំនួនពលករខុសច្បាប់ទាំងនោះ អាចមានចំនួនច្រើន​ជាងនេះ។ ក្រុមពលករដែលមានចំនួនច្រើនជាងគេ មកពីប្រទេសជាប់ព្រំដែនចំនួនបី នោះគឺកម្ពុជា ឡាវ និងភូមា។

ពីក្នុងចំណោមនេះ ពលករភូមាមានចំនួនច្រើនជាងគេ ដែលធ្វើការនៅក្នុងវិស័យនេសាទ និងការចិញ្ចឹមបង្គា ឬនៅក្នុង​វិស័យសំណង់។ តែនៅក្នុងពេលនេះ របបយោធាថៃ បានបណ្ដេញចេញនូវពលករជាច្រើន មកពីប្រទេសកម្ពុជា ដែល​កត្តានេះ បានបង្កឲ្យមានការព្រួយបារម្ភ ដល់ឧស្សាហកម្មសំខាន់មួយចំនួន។

លោក ស៊ូឆាត ចាតារ៉ាណាការ៉ាចា (Suchart Chantaranakaracha) អ្នកទទួលខុសត្រូវមួយរូប មកពីសហព័ន្ធ​ឧស្សាហកម្មរបស់ប្រទេសថៃ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ថា «យើងមិនអាចអត់ពលករ​ទាំងនោះបានទេ។ ពួកគេជាផ្នែកមួយ នៃជីវិតសេដ្ឋកិច្ចថៃ។»

អ្នកស្រាវជ្រាវមួយរូបទៀត លោក ប្រ៊ុយណូ ចេតាំង (Bruno Jetin) មកពីវិទ្យាស្ថានស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍​ទំនើប (IRASEC) ដែលមានការិយាល័យនៅរាជធានីបាងកក បានថ្លែងយល់ស្របដែរថា៖ «ប្រសិនបើមានការបញ្ជួន​ចេញនូវពលករដ៏គំហុក ដូចជាពលករកម្ពុជានោះ សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងជួបនៅការប៉ះទង្គិចមួយ។ សម្រាប់​បរិបទសព្វថ្ងៃ ដែលរបបយោធាកំពុងចង់ឲ្យសេដ្ឋកិច្ចរបស់ប្រទេស មានសន្ទុះជាថ្មីនោះ ទង្វើបណ្ដេញពលករ​ចេញពី​ប្រទេសបែបនេះ វាបានបង្ហាញពីសញ្ញាដ៏អាក្រក់មួយ។»

សេចក្ដីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ការប៉ះពាល់ដែលបានកើតឡើង ពីការបណ្ដេញចេញដ៏សម្បើម ធ្វើទៅ​លើពលករកម្ពុជានោះ បានចាប់ផ្ដើមកើតមានជាបណ្ដេើរហើយ នៅក្នុងតំបន់ផ្នែកខាងកើត នៅប្រទេសថៃ។ ការ​បណ្ដេញចេញកាន់តែច្រើន ឧស្សាហកម្មសំខាន់ៗនានារបស់ប្រទេសថៃ ក៏កាន់តែរងនូវផលប៉ះពាល់ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...