អូស្ត្រាលីខកចិត្ត ដែលពលរដ្ឋកម្ពុជា«គ្មានជម្រើសដោយសេរី»ក្នុងការបោះឆ្នោតជាតិ
ប្រតិកម្មរបស់ប្រទេសអូស្ត្រាលី ដែលជាអ្នកផ្ដួចផ្ដើម ឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ បានធ្លាក់ចុះមក មិនយូរប៉ុន្មាន ក្រោយពីការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស នៅក្នុងប្រទេសកម្ពុជាឡើយ។ រដ្ឋាភិបាលកោះអូស្ត្រាលី តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានហៅការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ថាជាដំណើរការប្រជាធិបតេយ្យ ដើរថយក្រោយ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអូស្ត្រាលី បានសរសេរថា ខ្លួនមានព្រួយបារម្ភ«ធ្ងន់ធ្ងរ»ណាស់ ចំពោះការបោះឆ្នោតមួយនេះ។ អត្ថបទនោះ បានសរសេរថា៖ «ដំណើរការបោះឆ្នោតឆ្នោតមួយ ដែលរួមបញ្ចូលទាំងការរំលាយគណបក្ស សង្គ្រោះជាតិ (CNRP) ការឃុំឃាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម [...]