អូស្ត្រាលី​ខកចិត្ត ដែល​ពលរដ្ឋ​កម្ពុជា​«គ្មាន​ជម្រើស​ដោយ​សេរី»​ក្នុង​ការ​បោះឆ្នោត​ជាតិ

អូស្ត្រាលី ដែលជាមហាអំណាចតំបន់ នៃមហាសាគរប៉ាស៊ីភិកភាគខាងត្បូង បានសំដែងការខកចិត្ត ចំពោះការបោះឆ្នោតជាតិ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដោយហៅការបោះឆ្នោតនេះ ថាបានធ្វើឲ្យដំណើរការប្រជាធិបតេយ្យ ដើរថយក្រោយ។
អូស្ត្រាលី​ខកចិត្ត ដែល​ពលរដ្ឋ​កម្ពុជា​«គ្មាន​ជម្រើស​ដោយ​សេរី»​ក្នុង​ការ​បោះឆ្នោត​ជាតិ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ម៉ាលកូម ធើនប៊ូល នាយករដ្ឋមន្ត្រីអូស្ត្រាលី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 31, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្មរបស់ប្រទេសអូស្ត្រាលី ដែលជាអ្នកផ្ដួចផ្ដើម ឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ បានធ្លាក់ចុះមក មិនយូរប៉ុន្មាន ក្រោយពីការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស នៅក្នុងប្រទេសកម្ពុជាឡើយ។ រដ្ឋាភិបាលកោះអូស្ត្រាលី តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដែលចេញផ្សាយ​កាលពីម្សិលម៉ិញ បានហៅការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ថាជាដំណើរការប្រជាធិបតេយ្យ ដើរថយក្រោយ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអូស្ត្រាលី បានសរសេរថា ខ្លួនមានព្រួយបារម្ភ«ធ្ងន់ធ្ងរ»ណាស់ ចំពោះការបោះឆ្នោតមួយនេះ។ អត្ថបទនោះ បានសរសេរថា៖ «ដំណើរការបោះឆ្នោតឆ្នោតមួយ ដែលរួមបញ្ចូលទាំងការរំលាយគណបក្ស សង្គ្រោះជាតិ (CNRP) ការឃុំឃាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការហាមឃាត់តំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ពីការចូលរួមធ្វើនយោបាយ រយៈពេល៥ឆ្នាំ បានធ្វើឲ្យរឌ្ឍនភាព ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា រយៈពេល២៥ឆ្នាំ ដើរថយក្រោយ»។

ក្រសួងការបរទេសអូស្ត្រាលី បានបន្តថា៖ «អូស្ត្រាលីព្រួយបារម្ភ ចំពោះការបោះឆ្នោត ដែលត្រូវរៀបចំធ្វើឡើង ក្នុងបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់ អង្គការសង្គមស៊ីវិល ហើយនឹងប្រព័ន្ធផ្សព្វផ្សាយ មិនអាចប្រតិបត្តិការដោយសេរី»។

ប្រទេសអូស្ត្រាលី សំដែងការខកចិត្ត «ចំពោះការណ៍ដែលប្រជាជនកម្ពុជា មិនអាចជ្រើសរើសតំណាងរបស់គេ ដោយសេរី» ហើយ​«ក្នុងនាមជាមិត្តភ័ក្តិយូរអង្វែង របស់កម្ពុជា» កោះអូស្ត្រាលីនឹងបន្តអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា «ចាត់វិធានការអនុញ្ញាត ឲ្យមានការជជែកដេញដោល ខាងនយោបាយ ដោយសេរី និងបើកចំហរ ដោយគ្មានអំពើហិង្សា និងការបភិតបំភ័យ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...