តំណាងរាស្ត្រ​អូស្ត្រាលី ថា​មិន​ត្រូវ​ឲ្យ ហ៊ុន សែន បន្តជាន់ឈ្លី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

លោក ម៉ាក់ បាត់លើរ (Mark Butler) តំណាងរាស្ត្រអូស្ត្រាលី មកពីគណបក្សពលករ បានថ្លែងជាថ្មីនៅថ្ងៃនេះ សំដែងការគាំទ្រ ទៅដល់ប្រជាជនកម្ពុជា នៅក្នុងដំណើរការឆ្ពោះ ទៅរកលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។
តំណាងរាស្ត្រ​អូស្ត្រាលី ថា​មិន​ត្រូវ​ឲ្យ ហ៊ុន សែន បន្តជាន់ឈ្លី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស
លោក ម៉ាក់ បាត់លើរ តំណាងរាស្ត្រអូស្ត្រាលី មកពីគណបក្សពលករ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 26, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាជិកសភា​អូស្ត្រាលី ពី​ខាង​គណបក្ស ពលករ លោក ម៉ាក់ បាត់លើរ (Mark Butler) បាននិយាយ​ដោយ​ប្រើពាក្យធ្ងន់ៗ នៅថ្ងៃនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​ត្រូវបានអនុញ្ញាត ឲ្យបន្តជាន់ឈ្លីស្មារតី និងការចែង នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយគ្មានការឆ្លើយតប ពីសហគមន៍អន្តរជាតិនោះឡើយ។

ខាងក្រោមនេះ ជាវីដេអូនៃការថ្លែងរបស់ លោក ម៉ាក់ បាត់លើរ ដែលត្រូវបានលោកខ្លួនឯង យកមកបង្ហោះ នៅលើបណ្ដាញសង្គមទ្វីសធើរ៖

លោក ម៉ាក់ បាត់លើរ  ធ្លាប់បានធ្វើញត្តិមួយ កាលពីប៉ុន្មានសប្ដាហ៍មុន ទៅកាន់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក មែលខម ធើនប៊ូល (Malcolm Turnbull) ដើម្បី​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី អូស្ត្រាលី ជជែកជាមួយលោក ហ៊ុន សែន ជុំវិញវិបត្តិនយោបាយនៅកម្ពុជា ក្នុងនោះទាមទារឲ្យដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ជាបន្ទាន់ លុបចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ធានា​ឲ្យ​មាន​ការ​បោះ ឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...