អៀបផលនឹងចេញលក់ អាយផេដ មីនី និងអាយហ្វូន៥

ពីថ្ងៃនេះរហូតដល់ចុងខែតុលា ក្រុមហ៊ុន Apple នឹងបង្ហាញដល់សាធារណៈជន នូវទូរស័ព្ទដៃថ្មីដែលមានមុខងារច្រើន iPhone 5 និង iPad ស៊េរីថ្មីដែលមានរូបរាងតូចជាងមុន។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពពត៌មានជាច្រើននៅក្នុងគេហទំព័រមួយរបស់អាមេរិក បានអោយដឹងថាក្រុមហ៊ុន អ៊ៀបផ័ល (Apple) ត្រៀមខ្លួននឹងបង្ហាញនូវទូរសព្ទដៃអាយហ្វូន (iPhone) ស៊េរីថ្មីនៅក្នុងខែកញ្ញានេះ និង បន្តមកទៀតគឺ អាយផេដ មីនី (iPad mini) នៅក្នុងអំឡុងខែតុលា។


អាយហ្វូនសេរ៊ី ៥ ថ្មី។

ពត៌មានសំខាន់ដែលគេកំពុងទន្ទឹងរង់ចាំមកជាយូ៖ តាមរយៈការអះអាងរបស់គេហទំព័រ អ័ល ស៊ីញ ឌីហ្សីធ័ល (All Things Digital) បានអោយដឹងថា ពីថ្ងៃនេះរហូតដល់ចុងខែតុលា ក្រុមហ៊ុនអ៊ៀបផ័ល នឹងបង្ហាញដល់សាធារណៈជន នូវទូរស័ព្ទដៃថ្មី ដែលមានមុខងារច្រើនអាយហ្វូន ស៊េរី៥ (iPhone 5) និង អាយផេដ ស៊េរីថ្មី (iPad mini) ដែលមានរូបរាងតូចជាងមុន។ គេហទំព័រដដែលមួយនេះ បានសរសេរដោយយោង តាមប្រភពពត៌មានផ្សេងៗទៀតជាច្រើនថា ទូរស័ព្ធទំនើប អាយហ្វូន ស៊េរីថ្មី នឹងត្រូវបានដាក់ បង្ហាញអោយឃើញ នៅក្នុងបទបង្ហាញមួយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញានេះ។ គេបាន បន្ថែមទៀតថា នៅពេលដែលទូរស័ព្ទដៃថ្មីនេះ ត្រូវបានដាក់លក់នៅលើទីផ្សារហើយ អ៊ៀបផលនឹងបញ្ចេញមកលក់ បន្ថែមទៀត នូវផលិតផលថ្មីមួយទៀត គឺអាយផេដ (iPad) ដែលមានរូបរាងតូចជាងមុនមួយ ដែលខ្លួនបានប្រកាសថា ជាសមិទ្ធិផលចេញពីការស្រាវជ្រាវ ប្រើរយះពេលអស់មកជាយូ។

តាមរយៈអត្ថបទកាសែតនេះ អាយផេដ មីនី ដែលមានអេក្រង់ទំហំតូចជាង ៨ អ៊ីង (២០,៣សម) នឹងត្រូវបានដាក់បង្ហាញ នៅក្នុងបទបង្ហាញជាលើកទី២ ដែលនឹងត្រៀមធ្វើឡើងនៅខែតុលាខាងមុខនេះ។ សូមបញ្ជាក់ថា អាយផេដ ស៊េរីធម្មតារបស់ អ៊ៀបផ័ល មានទំហំអេក្រង់ ៩,៧ អ៊ីង (២៥សម)។

ក្រុមហ៊ុន អ៊ៀបផ័ល ទើបនឹងឈ្នះក្ដីដ៏កក្រើកមួយ ទៅលើក្រុមហ៊ុន ស៊ាមស៊ុង

កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុន អ៊ៀបផ័ល បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់មួយ នៅតុលាការក្នុងរឿងក្ដីមួយ ទល់នឹងក្រុមហ៊ុនស៊ាមស៊ុង។ តុលាការទីក្រុង សាន ជូហ្សេ នៃរដ្ឋកាលីហ្វញ៉ា បានពិន័យអោយក្រុមហ៊ុនយក្សរបស់ ប្រទេសកូរេខាងត្បូងនេះ ផ្តល់ជាសំណងសាច់ប្រាក់ជូនដល់ក្រុមហ៊ុន Apple ចំនួន ១កោដដុល្លាអាមេរិក ពីបទរំលោភ សលាកប័ត្របច្ចេកវិទ្យា។ តុលាការបានរកឃើញថា  ក្រុមហ៊ុនរបស់កូរ៉េ ស៊ាមស៊ុង បានចំលងទាំងស្រុងពីអ៊ៀបផ័ល ដូចជាការរចនារូបរាង ឬផ្ទាំងមុខអេក្រង់ (interface) ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអៀបផ័លវិញ ក៏មានដំណើរការល្អដែរ។ កាលពីថ្ងៃច័ន្ទ ទី ២០ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះ បានបំបែកឯតទគ្គៈកម្ម នៃការលក់ភាគហ៊ុនមានតំលៃថ្លៃជាងគេ ដែលកន្លងមកធ្លាប់មានតែក្រុមហ៊ុន មីក្រុសូហ្វ៍ (Microsoft) ប៉ុណ្ណោះ ដែលកាន់កាប់តំណែងនេះ។ ភាគហ៊ុនរបស់ អ៊ៀបផ័ល បានកើនឡើងដល់ទៅ ៦៦៥,១៥ ដុល្លានៅពេលបិទបញ្ជី ពីក្នុងចំណោមភាគហ៊ុនសរុបចំនួន ៦២៣,៥២ កោដដុល្លា។

អាចនិយាយបានថា ការចេញលក់នូវផលិតផលថ្មីទាំងពីររបស់ អ៊ៀបផ័ល នឹងច្បាស់ជាអាចផ្តល់សន្ទុះ យ៉ាងលឿនបន្ថែម ទៀតសំរាប់ក្រុមហ៊ុននេះ ទាំងផ្នែកហិរញ្ញវត្ថុ និងមុខមាត់ខាងផ្លូវច្បាប់៕

-------------------------------------------
ដោយ៖សុជារស្មី - ភ្នំពេញថ្ងៃទី១០ កញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...