សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

ក្រុមហ៊ុនសូនី (Sony) នឹងចេញកាណុង (lenses) កាមេរ៉ាថ្មីសម្រាប់ភ្ជាប់ជាមួយ នឹងទូរស័ព្ទដៃវ៉ៃឆ្លាតយ៉ាង​អស្ចារ្យ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែទទឹមនឹងរងចាំមើលយ៉ាងអន្ទះសារពីសំណាក់អ្នកប្រើប្រាស់នោះ ក៏មានការលេចធ្លាយ​នូវរូបភាពរបស់ពួកវា​មកមុន នៅលើគេហរទំព័រមួយ។ កាណុងទាំង២ស៊េរីនោះ មានឈ្មោះថា «ឌីអេសស៊ី ឃ្យូអ៊ិច១០» (DSC-QX10) និង «ឌីអេសស៊ី ឃ្យូអ៊ិច១០០» (DSC-Q100) ដែលវាអាចចាប់យករូបភាពកាន់តែច្បាស់ថែមទៀត នៅលើទូរស័ព្ទដៃ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនសូនី (Sony) នឹងចេញកាណុង (lenses) កាមេរ៉ាថ្មីសម្រាប់ភ្ជាប់ជាមួយ នឹងទូរស័ព្ទដៃវ៉ៃឆ្លាតយ៉ាង​អស្ចារ្យ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែទទឹមនឹងរងចាំមើលយ៉ាងអន្ទះសារពីសំណាក់អ្នកប្រើប្រាស់នោះ ក៏មានការលេចធ្លាយ​នូវរូបភាពរបស់ពួកវា​មកមុន នៅលើគេហរទំព័រមួយ។ កាណុងទាំង២ស៊េរីនោះ មានឈ្មោះថា «ឌីអេសស៊ី ឃ្យូអ៊ិច១០» (DSC-QX10) និង «ឌីអេសស៊ី ឃ្យូអ៊ិច១០០» (DSC-QX100) ដែលវាអាចចាប់យករូបភាពកាន់តែច្បាស់ថែមទៀត នៅលើទូរស័ព្ទដៃ។


កាណុងចាប់រូបរបស់សូនី ដែលបំពាក់លើទូរស័ព្ទដៃ អ៊េចស្បេរីយ៉ា។ (រូបថត sonyalpharumors.com)

ការរចនារបស់វា ត្រូវបានរចនាឡើងស្រដៀងទៅនឹងកាមេរ៉ា រីកូ ជីអ៊ិចអរ (Ricoh GXR) ដែរ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ​ប្រើប្រាស់បានតែនៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីទំនើបៗតែប៉ុណ្ណោះ។ «ឃ្យូអ៊ិច១០» និង «ឃ្យូអ៊ិច១០០» នឹងត្រូវប្រើប្រាស់​ដោយភ្ជាប់ជាមួយទូរស័ព្ទដៃវ៉ៃឆ្លាត ហើយវាភ្ជាប់ទំនាក់ទំនងគ្នា (connectivity) ដោយប្រព័ន្ធគ្មានខ្សែ «វ៉ាយហ្វៃ» (WiFi) ឬ «អ៊ិនអេហ្វស៊ី» (NFC)។

ខណៈដែលឃើញមានលេចធ្លាយរូបភាពមក ជាជំហ៊ានដំបូងនេះ កាណុងទាំង២ស៊េរីនេះអាចប្រើប្រាស់បាន ដោយភ្ជាប់​នៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរី «សូនី អ៊ិចផឺរៀ» (Sony Xperia)។ ប៉ុន្តែក៏មានពាក្យចរចាមអារ៉ាមផងដែរថា ពួកវាអាចនឹង​ប្រើប្រាស់បានទាំងនៅលើឧបករណ៏ ប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android) និងឧបករណ៏ប្រព័ន្ធប្រតិបត្តិការណ៏ អាយអូអេស (iOS) របស់ក្រុមហ៊ុនអ័បផល (Apple) ផងដែរ។

«ឃ្យូអ៊ិច១០» នឹងអាចស្សូមបាន ១០តង់ ខណៈដែលវាមានកំរិតស្សូមពី ៤.៤៥មីលីម៉ែត្រ រហូតដល់ ៤៤.៥មីលីម៉ែត្រ និង​មានទំហំកាមេរ៉ា ១៨ម៉េហ្គាភិចស្យែល។ រីឯ «ឃ្យូអ៊ិច១០០»វិញ មានកាមេរ៉ា ទំហំ២០ម៉េហ្គាភិចស្យែល និងមាន​កែវ​របស់កាណុង (sensor) ទំហំ១អ៊ីញ។

គុណសម្បត្តិរបស់កាណុងទាំង២ស៊េរីនេះ វាអាចចាប់រូបភាពបានយ៉ាងច្បាស់ល្អ ជាងកាណុងផ្ទាល់របស់ទូរស័ព្ទដៃ។ ជា​ពិសេសវា អាចចាប់យករូបភាព ដែលមានរយះចំងាយឆ្ងាយៗ ដោយធ្វើការស្សូម (zoom) បានយ៉ាងច្បាស់ល្អ ដូចទៅនឹង​ពពួកកាមេរ៉ាអាជីព (Camera Professional) យ៉ាងដូច្នោះដែរ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនសូនីពុំទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ។ ប៉ុន្តែពួកគេមានគម្រោងនឹង​ប្រកាសជា​ផ្លូវ​ការនៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ (Sony’s IFA) នៅខែក្រោយជាមួយនឹងផលិតផលថ្មីៗមួយចំនួនទៀត។

មនោរម្យព័ងអាំងហ្វូ នឹងលើកយកមកបង្ហាញជូនបន្ថែមទៀត នៅពេលដែលពួកគេត្រូវបានប្រកាសជាផ្លូវការ៕

សូមទស្សនារូបភាពបន្ថែម៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...