អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

ប្រភពមួយបានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាដ៏ល្បី របស់​អាមេរិក អ័បផល (Apple) កំពុងធ្វើការងារដែលទាក់ទងនឹង ទូរស័ព្ទអាយហ្វូន (iPhone) ដែលមានទំហំអេក្រង់ ៤,៧ និង៥,៧អ៊ីញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពមួយបានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាដ៏ល្បី របស់​អាមេរិក អ័បផល (Apple) កំពុងធ្វើការងារដែលទាក់ទងនឹង ទូរស័ព្ទអាយហ្វូន (iPhone) ដែលមានទំហំអេក្រង់ ៤,៧ និង៥,៧អ៊ីញ។


ទូរស័ព្ទអាយហ្វូ ជំនាន់ទីបី និងជំនាន់ទីបួន។

ក្រុមហ៊ុន អ័បផល ទំនងជាលែងចង់ឲ្យ ស៊ាំស៊ុង (Samsung) ឬក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀត ធ្វើការ«ពង្រីកទំហំ»​ទូរស័ព្ទស្រេចតែនឹងចិត្តទៀតហើយ។ បើតាមពាកចចាមអារាម ដែលធ្លាយចេញពីទ្វីបអាស៊ី ហើយត្រូវបានទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ ដកស្រង់មកផ្សាយបន្តនោះ បានឲ្យដឹងថា «ក្រុមហ៊ុនទូរស័ព្ទអាមេរិក កំពុងត្រៀមបញ្ចេញ​ទូរស័ព្ទ​អាយហ្វូន ជាច្រើនបែបរបស់ខ្លួន ដើម្បីយកមកប្រកួតប្រជែង ជាមួយនឹងទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុនផ្សេងទៀត»។

ក្រោមរេជ្ជកាលដ៏រីកដុះដាល របស់ផលិតផលអេនឌ្រ័ដ (Android) អាយហ្វូនចេញថ្មីទំនងនឹងមានអង្កត់ផ្ចិតរបស់អេក្រង់ ទំហំពី ៣,៥ រហូតដល់ ៥អ៊ីញ និងទំហំអេក្រង់មួយទៀត ដែលស្ថិតនៅចម្លោះពីទំហំទូរស័ព្ទដៃ ទៅដល់ទំហំក្ដាបញ្ជា (tablette)។ ក្រុមហ៊ុនអាមេរិកាំង ថែមទាំងបានរកឃើញពាក្យមួយ មកដាក់ឈ្មោះឲ្យ ទូរស័ព្ទប្រភេទថ្មីនេះ ហៅថា «ហ្វាផ្លេត (phablette)» នោះទៀតផង។

ទូរស័ព្ទដែលទទួលជោគជ័យជាងគេ មកទល់នឹងពេលនេះ ជាផលិតផលរបស់ស៊ាំស៊ុង ឈ្មោះថា ហ្គាឡាស៊ី ណោត២ (Galaxy Note2) ដែលមានទំហំអេក្រង់ ៥,៥៥អ៊ីញ។ គុណសម្បត្តិរបស់វា គឺអ្នកប្រើប្រាស់អាចពិគ្រោះ កំណត់ហេតុ​ប្រចាំ​ថ្ងៃ ឬបើកភ្ជាប់ទៅអាំងធើណែត បានយ៉ាងស្រួលជាទីបំផុត ដោយសារតែល្បឿន និងទំហំអេក្រង់ដ៏ធំរបស់វា។ ចំណែកឯ​គុណវិបត្តិរបស់ទូរស័ព្ទនេះវិញ គឺនៅពេលគេយកវាមកនិយាយទូរស័ព្ទ គេ​មានអារម្មណ៍ដូចយកក្ដាមួយបន្ទះធំ មកដាក់​ក្បែរត្រជៀក ហើយគេ​មិន​អាចអង្គុយ ដោយដាក់ទូរស័ព្ទប្រភេទនេះ​ នៅ​ក្នុង​ហោប៉ៅខោបានទេ។

តើ អ័បផល នឹងចេញអាយហ្វូន ទំហំអេក្រង់ធំពីរបែប និងមួយទៀត សម្រាប់លក់ក្នុងតម្លៃថោក ?

បើតាមទីភ្នាក់ងាររ៉យទ័រ អ័បផលអាចនឹងបញ្ចេញក្នុងឆ្នាំខាងមុខ នូវទូរស័ព្ទអាយហ្វូនរបស់ខ្លួន ទំហំ៤,៧ ដែលដាក់ឲ្យ​ប្រកួតប្រជែងជាមួយ ហ្គាឡាស៊ី អេស៤ (Galaxy S4)  និងទំហំ៥,៧អ៊ីញ ដែលនឹងបញ្ចេញមកទប់ទល់នឹង ហ្គាឡាស៊ី ណោត៣ ចេញមកក្នុងទីផ្សារក្នុងពេលខមុខដែរ។ អ័បផលក៏មានគំនិតមួយទៀតដែរ ក្នុងការបញ្ចេញមកលក់ នូវទូរស័ព្ទ​អាយហ្វូនផលិតពីជ័រផ្លាស្ទីក ដែលមានតម្លៃថោក (low cost)

ប៉ុន្តែយុទ្ធសាស្ត្រទាំងនេះ ត្រូវបានទីភ្នាក់ងារព័ត៌មានអះអាងថា មិនទាន់មានលក្ខណៈជាផ្លូវការនៅឡើយ។

អ័បផល ធ្លាប់និយាយម្ដងហើយម្ដងទៀត ថាទំហំអាយហ្វូន ដែលខ្លួនបានផលិតមកទល់នឹងពេលនេះ ផ្ដល់ភាពងាយ​ស្រួលដល់អ្នកប្រើប្រាស់ ដើម្បីកាន់នៅក្នុងដៃ។ ប៉ុន្តែសម្ពាធជាច្រើន បានចុះផ្សាយតាមបណ្ដាញសារព័ត៌មាន រិះគន់​សុំទៅក្រុមហ៊ុនព័ត៌មានវិទ្យាមួយនេះ ឲ្យបង្កើនភាពឆ្នៃប្រឌិតកាន់តែខ្លាំងឡើយ ហើយបើតាមមើល ការរិះគន់ទាំងនេះ អាចនឹងបង្ខំឲ្យអ័បផល ផ្លាស់ប្ដូរគំនិត៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...