ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ បុក​គ្នា​មួយ​ទំហឹង​របួស​ធ្ងន់​២​នាក់ ស្រាល​មួយ

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ នៅម្តុំស្តុបដេអិនបណ្តាលឲ្យ មានរបួសបាក់ជើងម្នាក់ និង​ម្នាក់​ទៀត​របួស​ចំ​ត្រង់​ក្បាល​ជា​ទម្ងន់ រីឯភាគីម្ខាងទៀតបែកមាត់ និងមានរបួសនៅចំប្លោកនោម។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ០១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 02, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន​បី​នាក់​ជិះ​ម៉ូតូ​ម៉ាក Yamaha ពាក់​ស្លាក​លេខ ភ្នំពេញ 1 BS-4029 បញ្ច្រាស​ទិស​ដៅ បាន​ទៅ​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ផ្លើស ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ -6983 បណ្តាល​ឲ្យ​មាន​អ្នក​របួស​បី​នាក់​ជា​ទម្ងន់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ផ្លូវ កម្ពុជា​ក្រោម ចំណុច​ស្តុប​ដេអិន សង្កាត់​ដេប៉ូ ៣ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក សៅ ដែល​ម្ចាស់​ម៉ូតូ​ម៉ាក​ផ្លើស បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យអាំងហ្វូ​ថា លោក​ជិះ​មក​​ត្រូវ​ភ្លើង​ស្តុប​ព្រោះ​ភ្លើង​ពណ៌​ខៀវ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន។ លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​បាន​បើក​ម៉ូតូ​ចេញ​មក ស្រាប់​តែ​ភាគី​ដែល​ប៉ះ​ទង្គិច​ជា​មួយ​លោក​នោះ បាន​ជិះ​ម៉ូតូ​មក ដោយ​បញ្ច្រាស​ទិស (បត់​ទទឹង) ហើយ​ក៍​បាន​បុក​គ្នា​តែ​ម្តង។ លោក​ថា​លោក​ព្យាយាម​ចាប់​ហ្រ្វាំង​ដែរ ប៉ុន្តែ​ចាប់​មិន​ទាន់​ទេ។

សាក្សីម្នាក់ លោក ម៉ាប់ ដែលជាជាងប៉ះកង់ម៉ូតូនៅម្តុំស្តុបនោះ បាននិយាយថាម៉ូតូម៉ាក yamaha ដែលមាន​ជិះគ្នាបីនោះ ទើបតែជិះចេញពីសប់កង់ម៉ូតូនៅតូបរបស់គាត់រួច ហើយក៍បានជិះបត់នៅត្រង់ស្តុបនោះ​ស្រាប់តែ​បុកគ្នាតែម្តង។ នៅពេលដែលងើបទៅមើល ឃើញស្រីម្នាក់ដែលជាអ្នកបើក បានបាក់ជើងទៅហើយ ម្នាក់​ទៀត​របួសចំក្បាល និងអ្នកទី បីមិនមានរបួសអ្វីនោះទេ។

តាមការបញ្ជាក់របស់លោក វ៉ា ជាសាក្សីម្នាក់ទៀត ដែលបានឃើញព្រឹត្តការណ៍នេះផ្ទាល់ បាននិយាយថា មូលហេតុ ដែលនាំឲ្យមានរបួសធ្ងន់ដូច្នេះ ដោយសារភាគីទាំងពីរជិះម៉ូតូលឿនដូចគ្នា ហើយម្យ៉ាងទៀត ភាគី​ដែលជិះម៉ូតូម៉ាក Yamaha បានជិះម៉ូតូបញ្ច្រាសទិសផង និងមានឌុបគ្នាច្រើនផង ដែលបណ្តាលឲ្យពួក​គេ​ចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលបុកគ្នាមួយទំហឹងតែម្តងទៅ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ចំណែកឯលោក សៅ ដែលជា​ម្ចាស់ម៉ូតូម៉ាកផ្លើស ត្រូវអាជ្ញាធរបញ្ជូនទៅសាលាខ័ណ្ឌជាមួយម៉ូតូរបស់គាត់ ព្រោះគ្មានអ្នកណាមកធានា ដើម្បីដោះស្រាយករណីនេះដូចភាគីម្ខាងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...