ពីរ​នាក់​ធ្វើ​ឈុត​«រួមរ័ក​បះ​ជើង»​លើ​ម៉ូតូ តាម​ដង​វិថី​នៅ​ឥណ្ឌា

អាជ្ញាធររដ្ឋហ្គាវ បានតាមស្វែងរកចាប់ខ្លួន បុរសស្ត្រីពីរនាក់ ដែលបានសម្ដែង «ឈុតក្ដៅសាច់» មិនត្រឹមតែនៅ ជាសាធារណៈទេ តែថែមទាំងធ្វើ នៅលើម៉ូតូ ដែលមនុស្សទាំងពីរ ជិះយ៉ាងសង្ហា នៅតាមដងផ្លូវនោះទៀត។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៨ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 28, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពរំភើប​ដូច​បាន​ឡើង«ថានសួគ៌» ពីការរួមរ័ក មិនមែនត្រូវអនុវត្ត តែនៅលើគ្រែ ឬនៅកន្លែងស្ងប់ស្ងាត់នោះទេ។ ប៉ុន្តែ​គេក៏អាច «ខ្ចីចលនា» របស់ម៉ូតូ ដែលកំពុងបើកបរ នៅតាមដងផ្លូវ ដើម្បីបង្កបាន នូវសេចក្ដី ស្រណុកសុខសប្បាយ នេះ​បាន​ដែរ។ ជាករណីដ៏ហួសចិត្តមួយ ដែលមិនបានធ្វើឲ្យអ្នកផ្សេង សប្បាយចិត្តជាមួយទេ ជាពិសេស ពីសំណាក់​អាជ្ញាធរ។

អាជ្ញាធរនគរបាល នៃរដ្ឋហ្គាវ (Goa ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទសឥណ្ឌា) កំពុងស្ថិតក្នុងភាពសុបិន្តមួយ បន្ទាប់​ពីបានឃើញរូបនេះ ត្រូវបានចុះផ្សាយ នៅលើបណ្ដាញសង្គម។ បុរសស្ត្រីពីរនាក់ បានបង្កភាពភ្ញាក់ផ្អើល នៅលើដងវិថី ដោយធ្វើកាយវិការ បះជើងក្ដៅសាច់ នៅពីលើម៉ូតូ ដែលកំពុងបើក។ ការភ្ញាក់ផ្អើល មិនត្រឹមតែកើតមាន នៅក្នុង​ប្រទេស​ឥណ្ឌាទេ តែសារព័ត៌មាននៅអ៊ឺរ៉ុប និងនៅអាមេរិកមួយចំនួន ក៏បានយកហេតុការណ៍នេះ មកផ្សព្វផ្សាយ​បន្ត​ដែរ។

បុរសពាក់អាវយឺតដៃខ្លី តែមិនដឹងថាមានស្លៀកខោឬអត់ (ព្រោះគ្របជិតឈឹង) និងមានពាក់ស្រោមជើងវែង (អត់​ពាក់​ស្បែកជើងទេ) ជាអ្នក​អង្គុយបើកបរម៉ូតូ ធ្វើដូចធម្មតា។រីឯស្ត្រីនោះវិញ ពាក់អាវវែង ដេកនៅខាងមុខ បែរមុខមករកបុរស និងបំបះជើងទាំងគូរ ចង្អុលមេឃ ដោយមិនភ្លេចក្រៀកចង្កេះ គូស្នេហ៍ជាប់ផងទេ។ នេះបើតាមរូបភាព ដ៏ពិសេស​ទាំង​នេះ ដែលគេអាចរក​ឃើញ នៅ​លើ​បណ្ដាញសង្គម។

អ្នកបើកបររថយន្ដម្នាក់ ដែលទំនងជា បានបើកតាម ពីក្រោយអ្នកទាំងពីរ​ បានថតយកទិដ្ឋភាពនេះ ខណៈពួកគេបាន​ជិះ​ឆ្លងកាត់ស្ពាន នៅលើស្ទឹង ម៉ង់ដូវី (Mandovi)។ រូបភាពត្រូវបាន អ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែក និងធ្វើការ​អត្ថាធិប្បាយ យ៉ាងពេញព្រោងព្រាត។ សមាជិកម្នាក់ ពីគណបក្ស Bharatiya Janata Party បានសម្ដែងចម្ងល់ឡើងថា៖ «គ្មាននគរបាលណាម្នាក់ នៅលើដងផ្លូវ ដើម្បីឃាត់ពួកគេទេ ឬយ៉ាងណា? នេះសំណាងហើយ ដែលមានមាន អ្នក​បើក​បរ​ម្នាក់ បានថតទិដ្ឋភាពនេះជាប់ ព្រោះបើមិនអញ្ចឹងទេ នឹងគ្មាននរណាម្នាក់ ដឹងរឿងនេះឡើយ។»។

ដំណឹងចុងក្រោយ ដែលរាយការណ៍បន្ត ដោយសារព័ត៌មានអាមេរិក «New York Daily News» បានឲ្យដឹងថា បុរស​ស្ត្រី​«សម្បើម»ទាំងពីរ ត្រូវបានអាជ្ញាធរស្គាល់មុខ និងត្រូវបានហៅមកសាកសួរ កាលពីចុងសប្ដាហ៍នេះ។ អ្នកទាំងពីរ បាន​សារភាពថា ពួក​ខ្លួន​ពិតជាបាន ធ្វើសកម្មភាព រួមរ័ក«ក្ដៅសាច់» នេះ នៅលើម៉ូតូពេលនោះមែន។ ទោសកំហុស​អ្នក​ទាំង​ពីរ មាន​កម្រិត​​ស្មើ នឹងការផាកពិន័យមួយ ដែលមានតម្លៃ ១០០០រូពី ត្រូវជា១៦ដុល្លារ ឬ១៤អ៊ឺរ៉ូ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...