ចាន់ ពុទ្ធិស័ក្ក ត្រូវសន្តិសុខគម្រាមចាប់ខ្លួន ពេល ហ៊ុន សែន មកបឹងកក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មិនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងហេតុ ត្រូវបានអ្នកភូមិបឹងកក់ លោក ស៊ូ សុផល ឲ្យដឹងថា ពីដំបូងឡើយ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សប្បុរសធម៌ មកពីសហរដ្ឋអាមេរិក មួយក្រុមមានគ្នា១០នាក់ នឹងមកធ្វើការ ពិនិត្យភ្នែក ជូនអ្នកភូមិ ដោយមិនគិតប្រាក់។ ព័ត៌មាននេះ ត្រូវបានអ្នកភូមិបញ្ជាក់ថា ពួកគាត់បានដាក់គម្រោង និងធ្វើការស្នើរ ទៅមេភូមិរួចរាល់ហើយ ក្នុងនោះ ក៏មានការអនុញ្ញាត ពីមេភូមិ ឲ្យធ្វើឡើង នៅក្នុងសហគមន៍បឹងកក់ នេះដែរ តែមិនទាន់បាន ពេលវេលាច្បាស់លាស់។ នៅវេលាព្រឹកថ្ងែកើតហេតុ ក្រុមគ្រួពេទ្យបានមកដល់ ហើយបានរៀបចំសម្ភារៈ ដើម្បីធ្វើឡើង ដោយមានអ្នកភូមិ នៅក្នុងសហគមន៍នេះ ចូលរួមជាបណ្តើរៗ។
ប៉ុន្តែ គម្រោងនេះ ត្រូវបានរារាំង ព្រោះតែការចុះសម្ពោធ ដាក់ឲ្យប្រើប្រាស់ វិហារឥស្លាម របស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលនៅឆ្ងាយ ពីសហគមន៍នេះ ប្រមាណជា១០០ម៉ែត ដែលត្រូវបានគេបញ្ជា ឲ្យបិទផ្លូវទាំងអស់។ ការបិទផ្លូវនេះ គេសង្កេតឃើញ មានអន្តរាគមន៍ ពីកងរាជអាវុធហត្ថ ដែលធ្វើសណ្តាប់ធ្នាប់តាមផ្លូវ និងពីក្រុមសន្តិសុខនៅខណ្ឌផ្ទាល់ ដែលមាននាទី មើលការខុសត្រូវ សណ្តាប់ធ្នាប់ ក្នុងខណ្ឌនេះ។ ដោយសារ តែមានរឿងជួនគ្នានេះហើយ ទើបសន្តិសុខខណ្ឌ មិនអនុញ្ញតឲ្យ អ្នកភូមិបឹងកក់ជួបជុំគ្នា ទោះជាក្នុងរូបភាព ព្យាបាល ជាមួយគ្រួពេទ្យក៏ដោយ។
ការជជែកប៉ះសម្ដីគ្នា រវាងប្រធានសន្តិសុខ ខណ្ឌដូនពេញ លោក ជៀម រដ្ឋា និងមេដឹកនាំ សហគមន៍បឹងកក់ម្នាក់ គឺលោក ចាន់ ពុទ្ធិស័ក្ក បានកើតឡើងយ៉ាងតឹងតែង។ លោក ចាន់ពុទ្ធិស័ក្ក បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា លោកមិនអាចលុបគម្រោង ពិនិត្យព្យាបាល របស់គ្រូពេទ្យ បានក្នុងពេលភ្លាមៗនេះទេ ហើយលោកក៏មិនឲ្យអ្នកភូមិរបស់លោក រងការប្រឈមអ្វីដែរ។ ហេតុដូច្នេះហើយ ទើបលោកផ្តល់ព័ត៌មាន ស្នើសុំនេះ ទៅមេភូមិ។ ជាមួយនឹងការអនុញ្ញាត របស់ខ្លួននោះ លោកមេភូមិ២២ គ្រាន់តែបានបន្ថែមទៀតថា កុំឲ្យតែធ្វើអ្វី ឲ្យឡូឡាខ្លាំង ទៅបានហើយ។ តែប្រធានសន្តិសុខ ខណ្ឌដូនពេញ មិនអនុញ្ញាតរឿងនេះ ជាដាច់ខាត ទោះជាលោក ចាន់ ពុទ្ធិស័ក្ក បានពន្យល់ហេតុផល សុំយ៉ាងណាក៏ដោយ។
លោក ចាន់ ពុទ្ធិស័ក្ក បន្តថា មិនយូរប៉ុន្មាន ទំនាស់ពាក្យសម្តី ក៏កើតមានឡើង ដោយលោក ជៀម រដ្ឋា បាននិយាយគម្រាម លោកខ្លាំងៗថា បើនៅតែរឹងទទឹង មិនព្រមបញ្ឈប់ សន្តិសុខខណ្ឌ នឹងចាប់ខ្លួនភ្លាម មិនគ្រាន់តែជាពាក្យសម្តីទេ កូនចៅរបស់ខ្លួនប៉ុន្មាននាក់ បានចូលមកមចាប់លោក។ តែភ្លាមៗនោះ អ្នកភូមិបានជួយលោក ឲ្យចូលទៅក្នុងភូមិវិញ។ លោកបានបង្ហើបថា ប្រធានសន្តិសុខខាងលើ គុំនឹងលោកយូរហើយ បានទាំងនិយាយគម្រាមថា នឹងធ្វើយ៉ាងម៉េច ចាប់ខ្លូនលោកឲ្យបាន។
ទស្សនាវដ្តី បានព្យាយាម ទាក់ទងទៅលោក ជៀម រដ្ឋា នៅពេលភ្លាមៗនោះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។
អ្នកភូមិបានឲ្យដឹងទៀតថា នៅពេល ដែលលមានទំនាស់ពាក្យសម្តីនោះ ក្រុមគ្រូពេទ្យក៏នៅទីនោះដែរ។ ក្រុមគ្រូពេទ្យសប្បុរសធម៌ ចង់នៅបន្តជួយក្រុមសហគមន៍ ឲ្យបាន៧ថ្ងៃទៀត ប៉ុន្តែបន្ទាប់ពី បានជួបជាមួយ អាជ្ញាធរសង្កាត់ស្រះចករួចមក ពួកគាត់បានត្រឡប់មកវិញ ហើយក៏រៀបចំឥវ៉ាន់ ចាកចេញទៅអស់ ដោយមិនបានប្រាប់ពីមូលហេតុអ្វីឡើយ។ នេះ បើតាមការបញ្ជាក់ ចុងក្រោយ របស់អ្នកភូមិលោក ស៊ូ សុផល ដដែល៕