ហ៊ុន សែន៖ ខ្មែរឥស្លាមនៅកម្ពុជា មានសិទ្ធិស្លៀកពាក់បែបសាសនាចូលសាលា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពីធីសម្ភាធ និងដាក់ឲ្យប្រើប្រាស់ នូវវិហារខ្មែរឥស្លាម ដែលធំជាងគេ នៅក្នំពេញ គឺ អាល់សារកាល អារ៉ាប់រួម អេមីរ៉ាត នៃទឹកដីបឹងកក់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ នាយករដ្ឋមន្រ្តី បីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន បានបង្ហាញនូវមោទនភាពថា នេះជាលើកទៅមួយហើយ ស្ថិតក្រោមការដឹកនាំរបស់លោក ដែលបានអនុញ្ញាត ឲ្យស្រ្តីខ្មែរឥស្លាម អាចទៅសិក្សា និងរៀនសូត្រ ក្នុងសម្លៀកបំពាក់ តាមបែបសាសនា។
លោកបន្តថា ករណីនេះ សម្រាប់អ្នកដឹកនាំក្រោយ លោកមិនដឹងថា គេអនុញ្ញាតដូចលោកឬ យ៉ាងណានោះទេ តែលោកបានអះអាងថា ខណៈកម្ពុជា ដែលមានលោក ជានាយករដ្ឋមន្រ្តីនេះ លោកនឹងបន្តអនុញ្ញា សិទ្ធិទាំងនេះទៅមុខតទៀត ខណៈដែលប្រទេសមួយចំនួន របស់ពិភពលោក នៅមិនទាន់មានការអនុញ្ញាត នៅឡើយនោះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអះអាងថា ដើម្បីផ្តល់ឱកាស ដល់ស្រ្តីខ្មែរឥស្លាម អាចក្លាយទៅជាបញ្ញាវន្ត ដោយមិនមានឧបសគ្គរារាំងនោះ «រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យស្រ្តីឥស្លាម ប្រើប្រាស់នូវសម្លៀកបំពាក់ឥស្លាម សម្រាប់ការចូលសិក្សា។ (…) សម្រាប់នៅកម្ពុជា ស្លៀកពាក់យ៉ាងណា ក៏បានដែរ។ (…) ខ្ញុំបានយកការសម្រេចមួយ ទាំងគ្រឹះស្ថាន ឧត្តមសិក្សារបស់រដ្ឋ ទាំងគ្រឹះស្ថាន ឧត្តមសិក្សាឯកជន ទទួលឲ្យសិស្សឥស្លាម ស្លៀកពាក់តាមរបៀបឥស្លាម ដើម្បីចូលទៅសិក្សា។ ចំណុចនេះ ក៏ជាចំណុចមួយ មិនធម្មតាដែរ។»
ក្នុងពិធីសម្ពោធវិហារឥស្លាមដ៏ធំ ក្នុងតំបន់បឹងកក់នេះ ក៏មានការចូលរួម ពីបណ្តាសាសនិកជន ឥស្លាម មកពី១៦ប្រទេស ដែលមានចំនួនអ្នកចូលរួម រាប់ពាក់នាក់ មកពីគ្រប់ ខេត្ត-ក្រុង ក្នុងប្រទេសកម្បុជាដែរ។
លោកបានបញ្ជាក់ថា លោកមិនប្រកាន់និន្នាការ សាសនាឡើយ ដែលស្របតាមរដ្ឋធម្មនុញ្ញា។ ជាមួយគ្នានេះ លោកបានបង្ហាញទៀតថា ក្នុងវិមានសន្តិភាព ដែលជាកន្លែងលោកធ្វើការ ក៏មានកន្លែងសម្រាប់ ការគោរពតាមបែបសាសនានានាដែរ ដូចជាសម្រាប់ សាសនាឥស្លាម រួមមាន កន្លែងថ្វាយបង្គំសម្រាប់បុរស និងស្រ្តី ទុកសម្រាប់ប្រតិភូ ដែលកាន់សាសនាឥស្លាមជាដើម។
ដើម្បីបង្ហាញ ពីការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ក្រៅពីការអនុញ្ញាត ឲ្យមានសិទ្ធិ ចូលសាលារៀនទាំងរដ្ឋ និងឯកជន ក្នុងឯកសណ្ឋានសាសនានោះ នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើរដល់ គ្រប់សណ្ឋាគារទាំងអស់ ត្រូវរៀបចំឲ្យមានកន្លែង ថ្វាយបង្គំ នៃសាសនាឥស្លាម ដើម្បីស្រូបទាញភ្ញៀវ ឥស្លាម មកទស្សនាកម្ពុជា។ ក្រៅពីផ្នែកសណ្ដាគារ លោកអនុញ្ញាត ឲ្យមានការផ្សាយធម៌ឥស្លាមតាមវិទ្យុ ដើម្បីឲ្យបងប្អូនខ្មែរឥស្លាម ទទួលបានភាពងាយស្រួល ក្នងការស្តាប់ធម៌ដែរ។ លោកបានថ្លែងទៀតថា៖ «ខ្ញុំសូមផ្តាំផ្ញើរ អ្នករកស៊ីខាងសណ្ឋាគារទាំងឡាយ បើចង់ឲ្យភ្ញៀវ ដែលកាន់សាសនាឥស្លាម ទៅកាន់អូតែល របស់អស់លោក អស់លោកគួរតែរៀបចំទុក សម្រាប់ថ្វាយបង្គំ របស់បងប្អូនឥស្លាម។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញ នូវមោទនភាពផ្ទាល់ខ្លួន របស់លោក យ៉ាងដូច្នេះទៀតថា៖ «យើងឃើញពិភពលោកបច្ចុប្បន្ន ប្រទេសមួយចំនួន មានការបែកបាក់ជាតិសាសនា។ គ្រាន់តែនិកាយមិនដូចគ្នា ក៏មានបញ្ហារួចស្រេច ទៅហើយ។ ប៉ុន្តែនៅកម្ពុជា ខ្ញុំអាចនិយាយ ដោយមោទនភាពថា យើងបានរួមរស់នៅជាមួយគ្នា សុខដុមនីយកម្ម លើបញ្ហាជាតិសាសន៍ និងសាសនា។»
សំដីប្រជាភិថុត
សម្រាប់អ្នកតាមដាន បញ្ហាសង្គមវិញ បានមើលឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន ជាការធ្វើប្រជាភិថុត។ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់៤ជំនាន់ ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា ជនជាតិចាម ឬខ្មែរឥស្លាមនេះ គឺជាខ្មែរតែមួយ គ្រាន់តែពួកគាត់ កាត់សាសនាផ្សេងប៉ុណ្ណោះ។ ម្យ៉ាងទៀត ជនជាតិចាម ឬខ្មែរឥស្លាមទាំងនេះ មិនដែលនឹកឃើញ ចង់ធ្វើឥស្លាមនីយកម្ម (បង្កើតឲ្យមានលិទ្ធិ ឥស្លាមនិយម) នៅក្នុងប្រទេសកម្ពុជា ដូចនៅក្នុងបណ្ដាប្រទេសមួយចំនួន ដែលកំពុងមានបញ្ហា សព្វថ្ងៃនេះឡើយ។
អតីតមន្ត្រីវ័យចំណាស់ បានឲ្យដឹងទៀតថា ខ្មែរ ពីណាពីណីមក មិនដែលនឹកឃើញ រើសអើងជាមួយជនជាតិចាម ឬខ្មែរឥស្លាមនោះទេ។ ហើយជនជាតិចាម ឬខ្មែរឥស្លាមទាំងនោះ ក៏តែងចាត់ទុកខ្មែរជាម្ចាស់ប្រទេស ទាំងក្នុងប្រវត្តិសាស្ត្រ ទាំងក្នុងពេលបច្ចុប្បន្ន។ គ្នាមិនដែលនឹកឃើញ ចង់បៀតបៀនជនជាតិខ្មែរ ពីប្រពៃណី ទំនៀមទំលាប់ ឬពីសាសនា ដែលខ្មែរម្ចាស់ប្រទេស មាននោះទេ។ ផ្ទុយទៅវិញ ជនដែលប្រកាន់សាសនាឥស្លាម នៅក្នុងប្រទេសដទៃ មួយចំនួន តែងចង់បង្កើត របៀបរបបបែបឥស្លាម ដាក់ក្នុងប្រទេសទាំងនោះ (ខុសពីប្រទេសកម្ពុជា) ដែលតម្រូវឲ្យម្ចាស់ប្រទេស ត្រូវបង្កើតច្បាប់ ដាក់កំហិត កុំឲ្យ«ឥស្លាមនីយកម្ម» ប៉ះពាល់ដល់វប្បធម៌ ច្បាប់ទម្លាប់ នៃស្រុករបស់គេ ឬក៏អាចបែកធ្លាយ ទៅជា«ឥស្លាមជ្រុលនិយម»។
លោក ព្រហ្ម គិត បានចោទជាសំណួរថា៖ «បើចាមទាំងនោះ បង្ខំឲ្យលោក ហ៊ុន សែន ទទួលទានសាច់ ហាឡាល់ (សាច់សត្វ ដែលត្រូវបានកាប់ តាមរបៀបសាសនាឥស្លាម) ដូចនៅក្នុងប្រទេសមួយចំនួន តែលោក ហ៊ុន សែន ទទួលបានឬទេ? ពេលនោះ លោក ហ៊ុន សែន បែបញញឹមធ្វើប្រជាភិថុត លែងសមហើយ។ នេះ ខ្ញុំមិនទាន់និយាយ ដល់រឿងដែលចាមចង់ទាមទារ ឲ្យលោក ហ៊ុន សែន កាត់"ចុង"នោះផង។»៕