យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

បណ្តឹងដែលដែលប្តឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតុលាការរឿងកាត់ទឹកដីអោយទៅវៀតណាម ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនទាន់ចាត់ការ ដោយមូលហេតុខ្វះភស្តុតាង។ តែយុវជនម្ចាស់​បណ្ដឹង នៅតែមានសង្ឃឹមនិងថ្លែងថា ខ្លួននៅមានភស្ដុតាងជាច្រើនទៀត ដើម្បីដាក់បន្ទុកទៅលើបុរសខ្លាំង ដែល​យុវជនប្ដឹងចោទ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្តឹងដែលដែលប្តឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតុលាការរឿងកាត់ទឹកដីអោយទៅវៀតណាម ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនទាន់ចាត់ការ ដោយមូលហេតុខ្វះភស្តុតាង។ តែយុវជនម្ចាស់​បណ្ដឹង នៅតែមានសង្ឃឹមនិងថ្លែងថា ខ្លួននៅមានភស្ដុតាងជាច្រើនទៀត ដើម្បីដាក់បន្ទុកទៅលើបុរសខ្លាំង ដែល​យុវជនប្ដឹងចោទ។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ជុំវិញបណ្តឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដី កោះត្រល់ និងកោះក្រចកសេះ អោយទៅវៀតណាម លោក នាង សុឃុន ជាម្ចាស់បណ្តឹងនិងជាយុវជនមកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានថ្លែង​ថា ពាក្យបណ្តឹងរបស់លោក ត្រវបានតុលាការសម្រេចថាមិនចាត់ការទេ ដោយសារខ្វះភស្តុតាង។

យុវជនរូបនេះបានអោយដឹងទៀតថា «ខ្ញុំមានភស្តុតាងមួយចំណែកធំហើយ តែតុលាការបានទាមទារមួយចំណែក​ទៀត ដើម្បីអោយតុលាការសម្រេច ហើយនៅថ្ងៃទី៧ ខែក្រោយនេះ ខ្ញុំនឹងយកភស្តុមកដាក់បន្ថែមទៀត ដើម្បីជំរុញ​អោយ​តុលាការចាត់វិការលើរឿងនេះ។ តុលាការបានសន្យាហើយថា ប្រសិនបើយើងយកភស្តុតាង​មកបន្ថែមទៀត គេនឹង​សម្រេចលើពាក្យបណ្តឹងនេះ។»

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក បានថ្លែងពន្យល់ថា «ខ្ញុំយល់ថា​រឿងខ្វះ​ភស្តុតាង ឬក៏រឿងរកភស្តុតាងបន្ថែម បើកាលណាវាជារឿងព្រហ្មទណ្ឌ ដូច្នេះវាជាកាតព្វកិច្ចរបស់តុលាការ។ ថាតើ​តុលាការបានរកបន្តទៀតបានហើយឬនៅ ហើយចាត់វិធានការតាមនិតិវិធីហើយឬនៅ? មួយវិញទៀត រឿងនេះ​តុលាការ​អាចស្នើទៅរដ្ឋសភា ដើម្បីបង្ហាញអំពីឯកសារសំខាន់ៗ ទាក់ទងទៅនឹងការចុះកិច្ចព្រមព្រៀង​ជាមួយនឹង​វៀតណាម រឿងកោះ រឿងដីនេះ ដើម្បីតុលាការយកមកធ្វើជាសំអាង។ នៅក្នុងលក្ខខណ្ឌដែលតុលាការបាន​សម្រេច​មុន ដោយមិនបានស៊ើបអង្កេត វាបានបង្ហាញពីភាពមិនឯករាជ្យរបស់តុលាការ។»

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបកស្រាយពីលោក ព្រះ​រាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋបានទេ។

បើតាមការអោយដឹង របស់យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិរូបនេះ បានបញ្ជាក់ថាលោកមានភស្តុជាច្រើនទៀត ហើយនៅថ្ងៃដែលលោកទៅបំភ្លឺម្តងទៀត លោកនឹងយកលិខិតដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចុះ​ហត្ថលេខា​ជាមួយនាយករដ្ឋមន្រ្តីវៀតណាមកាលពីឆ្នាំ២០០៥ បង្ហាញតុលាការជាភស្តុតាង។

ករណីនេះ លោក នី ចរិយា បានលើកឡើងថា «តាមបទពិសោធន៍របស់យើងកន្លងមក ឃើញថាអោយតែមាន​ពាក្យ​បណ្តឹងណាដែលប្តឹងតទល់ ជាមួយនាយករដ្ឋមន្រ្តីមិនដែលឃើញតុលាការចាត់ការទេ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...