ដាក់ពន្ធនាគារ កីឡាករយុវជនហូឡង់ ពីបទវាយអាជ្ញាកណ្តាលស្លាប់
តុលាការនៃប្រទេសហូឡង់ បានសម្រេចផ្តន្ទាទោសកីឡាករវ័យជំទង់ ៦នាក់ និងឪពុករបស់កីឡាករម្នាក់ បានរួមដៃគ្នា វាយអាជ្ញាកណ្តាលខ្សែបន្ទាត់ រហូតដល់ស្លាប់កាលពីថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១២កន្លងទៅ។ ហេតុការណ៏នេះ បានធ្វើឲ្យសហព័ន្ធបាល់ទាត់ប្រទេសហូឡង់មានការអាម៉ាសបំផុត និងត្រូវបានគេរាប់បញ្ចូលថា ជាអំពើហិង្សារដ៏កាចសាហាវមួយ ក្នុងវិស័យបាល់ទាត់។
កម្រងផ្កាចូលរួមមរណទុក្ខ របស់បណ្ដាជន នៅទីកន្លែងដែលជនរងគ្រោះត្រូវបានវាយស្លាប់។
អាជ្ញាកណ្តាលខ្សែបន្ទាត់ លោករីឆាដ ណឺវិនហ៊ីស្សិន (Richard Nieuwenhuizen) វ័យ៤១ឆ្នាំ ត្រូវបានកីឡាករបាល់ទាត់ព្រួតគ្នាវាយ។ អាជ្ញារូបនេះ ត្រូវបានគេដឹងថា មានដើមកំណើតជាជនជាតិម៉ារ៉ុក ខណៈដែលគាត់មកធ្វើជាអាជ្ញាកណ្តាលខ្សែបន្ទាត់ ការប្រកួតបាល់ទាត់អាយុក្រោម [...]