បាល់ទាត់ពិភពលោក ធ្វើសំណើរមួយ ដើម្បីប្រឆាំងការរើសអើងពូជសាសន៏
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្នាក់ដឹកនាំ នៃសហព័ន្ធបាល់ទាត់ពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា «ហ្វីហ្វា (FIFA)កំពុងគ្រោងនូវការពិភាក្សា ពីសំណើរពិតប្រាកដមួយ សំរាប់ប្រយុទ្ធប្រឆាំង នឹងការប្រកាន់ពូជសាសន៏ នៅពេលពីរបីខែខាងមុខនេះ ហើយមានគម្រោងដាក់ឲ្យអនុវត្តនៅក្នុងខែឧសភា។»
នៅពីមុខច្រកចូល នៃអាគារសហព័ន្ធបាល់ទាត់ពិភពលោក។
សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថាហ្វីហ្វា (FIFA ) បានបន្ត យ៉ាងដូច្នេះ «សំណើរនោះ នឹងត្រូវពិភាក្សាដោយគណះកម្មាធិការប្រតិបត្តិរបស់ហ្វីហ្វា ក្នុងកិច្ចប្រជុំបន្ទាប់នាខែមិនា។ ហើយបន្ទាប់មក នឹងដាក់បង្ហាញក្នុងការប្រជុំប្រចាំឆ្នាំ ក្នុងប្រទេសម៉ូរីទូស (Mauritius) នាខែឧសភា ដែលសង្ឃឹមថា នឹងបានចប់រួចរាល់ជាផ្លូវការ»។
លោក សេប ប្លាទ័រ (Sepp Blatter) នាយកហ្វីហ្វា ក៏បានយល់ស្រប នឹងការប្រជុំពីយុទ្ធសាស្ត្ររបស់គណះកម្មាធិការដែរ។ គាត់និយាយថា «ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ជាមួយនឹង គំនិតវិវត្តថ្ងៃនេះ ហើយខ្ញុំរង់ចាំការពិភាក្សា ជាមួយនឹងគណៈកម្មាធិការប្រតិបត្តិនៅខែក្រោយ។ បំណងរបស់យើង គឺដើម្បីបង្ហាញវា ក្នុងការប្រជុំនាប្រទេសម៉ូរីទូសក្នុងខែឧសភា នឹងធ្វើឲ្យវា ក្លាយជាការពិត។ ប្រាកដណាស់ ការអនុម័តយ៉ាងខ្លាំងក្លា ក៏ប្រហែលជាមាន ការប្រឆាំងផងដែរ»។
តែទោះជាយ៉ាងណាក៏ដោយ ហ្វីហ្វាមិនទាន់បានវិនិច្ឆ័យល្អិតល្អន់ ទៅលើសំណើរទាំងនេះនៅ ឡើយទេ។
លោកប្លាទ័របានផ្តល់ការណែនាំ ពីពេលមុនថា ចំណុចទាំងនោះនឹងកាត់បន្ថយ ហើយការពិន័យ នឹងនៅតែអនុម័តចំពោះក្រុមទាំងឡាយណា ដែលក្រុមអ្នកគាំទ្រពួកគេ ត្រូវបានរកឃើញ ពីកំហុសឆ្គងនៃឥរិយាបថ«ប្រកាន់ពូជសាសន៏»។
សូមរំលឹកឡើងវិញថា ប្រិយមិត្តអ្នកគាំទ្រ របស់ក្រុមជំរើសជាតិប៊ុលការី ធ្លាប់បានធ្វើការប្រមាថ ដល់កីឡាករសញ្ជាតិដិនម៉ាក ខណៈ ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុមជំរើសជាតិហុងការី ធ្លាប់បានរកឃើញថាមានកំហុស ក្នុងការប្រើឥរិយាបប្រឆាំងជ្វីហ្វ កាលពីប្រកួតជាមួយក្រុមអ៊ីស្រាអ៊ែល។ ក្រុមទាំងនោះ ទើបតែអាចទៅប្រកួតជម្រុះ ក្នុងពានរង្វាន់បាល់ទាត់ ពិភពលោកឡើងវិញ ក្រោយពីមានការប្រជុំបិទទ្វាជិតមួយ៕
--------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ