ប្រើ​កែង​ជើង ឈូស​បាល់​បញ្ចូល​ទី (vdo)

មួយក្បាច់នេះ ពិបាកនឹងឲ្យគេធ្វើការ វិន្និច្ឆ័យណាស់។ ជាពិសេសអ្នកចាំទីតែម្ដង៖ តើត្រូវលោតទៅចាប់បាល់ ពីខាងមុខ ឬពីក្រោយកីឡាករ?
រូបភាពបង្ហាញ ពីទាត់បាល់ ដោយប្រើកែងជើង បញ្ចូលទី របស់កីឡាករម្នាក់នេះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីពេលនេះតទៅ កីឡាករ ផ្លាវីយូ ការណីរ៉ូ (Flavio Carneiro) នឹងក្លាយជាតារាបាល់ទាត់ ដ៏ល្បីមួយ នៅលើបណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម។ នៅក្នុងវគ្គចុងក្រោយ នៃការប្រកួតដណ្ដើមជើងឯង ក្នុងរដ្ឋ ស៊ែជីប៉ាណូ (Sergipano) របស់ប្រទេសប្រេស៊ីល រវាងក្រុមបាល់ទាត់ចំនួនបួនក្រុម កីឡាការខ្សែប្រយុទ្ធ ការណីរ៉ូ បានទាត់បញ្ចូលទី យក​ជ័យជំនះ​ឲ្យក្រុម កុងហ្វីយ៉ងស្សា (Confiança) របស់ខ្លួន ជាមួយនឹងថ្វីជើងដ៏ពិសេស និងគ្មាននរណានឹកស្មានដល់។

បើទោះជាមកដល់ពេលនេះ ក៏គេនៅតែឆ្ងល់ដែរថា តើកីឡាករជាតិប្រេស៊ីលម្នាក់នេះ កំពុងលេងកីឡាទាត់សី ឬទាត់​បាល់​សីដក់?

នៅពេលបានបណ្ដើរបាល់ មកដល់មុខទី របស់ក្រុម សូក័ររ៉េនសេ (Socorrense) កីឡាករយើង បានបញ្ឆោតអ្នកចាំទី ដោយ​បានទាត់បាល់ទៅមុខបន្តិច តែកីឡាករបានរត់លឿនជាងបាល់ ហើយបាល់នៅពេលនោះ បានរត់មកនៅ​ខាង​ក្រោយ ជើង​របស់​កីឡាករ។ បើសិនជាកីឡាករធម្មតា និងទូទៅ គេច្បាស់ជាត្រឡប់ក្រោយ ដើម្បីទាត់បាល់ពីមុខ បញ្ចូល​ទី។

កីឡាករ ផ្លាវីយូ ការណីរ៉ូ មិនបានត្រឡប់ខ្លួនបែរទេ តែបានប្រើកែងជើងរបស់ខ្លួន ឆ្កិះបាល់ឲ្យលោតឡើង បញ្ឆិតក្បាល​កីឡាករខ្សែរការពារ មុននឹងហោះចូល ទៅក្នុងសំណាញ់ធ្វើមិនដឹង។

កាយវិការនេះ គេច្បាស់ជាគិតថា កីឡាករប្រេស៊ីល​ពូកែៗណាស់ ក្នុងការរកវិធីបង្វិលបាល់របស់ខ្លួន នៅចំពោះកីឡាករ​គូប្រកួត។ តែបើគេងាក មកមើលខ្មែរយើង ដែល​ចូលចិត្ត​ទាត់សី នៅមាត់ទន្លេ ឬនៅវត្តភ្នំវិញ កាយវិការរបៀបនេះ មាន​មិន​ខ្វះ​ទេ!!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...