ដាក់​ពន្ធនាគារ កីឡាករ​យុវជន​ហូឡង់ ពី​បទ​វាយ​អាជ្ញា​កណ្តាល​ស្លាប់

តុលាការនៃប្រទេសហូឡង់ បានសម្រេចផ្តន្ទាទោសកីឡាករវ័យជំទង់ ៦នាក់ និងឪពុករបស់កីឡាករម្នាក់ បានរួមដៃគ្នាវាយលោកអាជ្ញាកណ្តាលខ្សែបន្ទាត់ រហូតដល់ស្លាប់កាលពីថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១២កន្លងទៅ។ ហេតុការណ៏នេះ បានធ្វើឲ្យសហព័ន្ធបាល់ទាត់ប្រទេសហូឡង់មានការអាម៉ាសបំផុត និងត្រូវបានគេរាប់បញ្ចូលថា ជាអំពើហិង្សារដ៏កាចសាហាវមួយ ក្នុងវិស័យបាល់ទាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការនៃប្រទេសហូឡង់ បានសម្រេចផ្តន្ទាទោសកីឡាករវ័យជំទង់ ៦នាក់ និងឪពុករបស់កីឡាករម្នាក់ បានរួមដៃគ្នា វាយអាជ្ញាកណ្តាលខ្សែបន្ទាត់ រហូតដល់ស្លាប់កាលពីថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១២កន្លងទៅ។ ហេតុការណ៏នេះ បានធ្វើឲ្យ​សហព័ន្ធបាល់ទាត់ប្រទេសហូឡង់មានការអាម៉ាសបំផុត និងត្រូវបានគេរាប់បញ្ចូលថា ជាអំពើហិង្សារដ៏កាចសាហាវមួយ ក្នុងវិស័យបាល់ទាត់។


កម្រងផ្កាចូលរួមមរណទុក្ខ របស់បណ្ដាជន នៅទីកន្លែងដែលជនរងគ្រោះត្រូវបានវាយស្លាប់។

អាជ្ញាកណ្តាលខ្សែបន្ទាត់ លោករីឆាដ ណឺវិនហ៊ីស្សិន (Richard Nieuwenhuizen) វ័យ៤១ឆ្នាំ ត្រូវបានកីឡាករបាល់​ទាត់​ព្រួតគ្នាវាយ។ អាជ្ញារូបនេះ ត្រូវបានគេដឹងថា មានដើមកំណើតជាជនជាតិម៉ារ៉ុក ខណៈដែលគាត់​មកធ្វើជាអាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់ ការប្រកួតបាល់ទាត់អាយុក្រោម ១៧ឆ្នាំនៅឯតំបន់អាល់មៀ (Almere) ជិតនឹងទីក្រុងអាំស្ទើដាំ (Amsterdam)។

លោកណឺវិនហ៊ីស្សិន ត្រូវបានកីឡាករក្មេងៗ អាយុ១៥ ទៅ១៦ឆ្នាំ វាយផងទាត់ផង នៅលើខ្សែបន្ទាត់ទីចំហៀង។ ភ្លាមៗ​នោះគាត់ក៏បានសន្លប់ស្តូកស្តឹង បន្ទាប់មកក៏ត្រូវបានគេបញ្ចូលទៅកាន់មន្ទីពេទ្យ។ ប៉ុន្តែទោះជាយ៉ាងណា លុះដល់មន្ទីពេទ្យ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៏នេះ ត្រូវបានទទួលស្គាល់ ដោយក្រុមប្រឆាំងសាសនាឥស្លាម ឬជនជាតិម៉ូស្លីមមួយ មានឈ្មោះថាហ្កឺត វាយឌឺស៏ (Geert Wilders) ដែលបាននិយាយថា «ការស្លាប់នោះ មិនមែនជាបញ្ហាបាល់ទាត់ទេ ប៉ុន្តែវាជាបញ្ហាជន​ជាតិម៉ារ៉ុក។»

កីឡាករវ័យក្មេងទាំង ៦នាក់នោះ នឹងត្រូវជាប់គុករយះពេល ៦ឆ្នាំ ហើយកីឡាករផ្សេងៗ ដែលមានការផ្សំគំនិត នឹងត្រូវ​ឃុំខ្លួនក្នុងរយះពេលពី ១២ខែទៅ២៤ខែ និងត្រូវពិន័យមិនឲ្យប្រកួតចំនួន ៨ប្រកួតបន្ថែមទៀត។

អ្នកចាត់ការក្រុមបាល់ទាត់ ណឺវស្តូថិន អាំស្ទើដាំ (Nieuw Sloten Amsterdam) បាននិយាយថា «វាជារឿងដ៏តក់ស្លុតមួយ នូវអ្វីៗដែលបានកើតឡើងនេះ ហើយកីឡាករទាំងនោះគួរតែទទួលពិន័យ មិនឲ្យប្រកបអាជីពជាកីឡាករ​បាល់ទាត់​អស់​មួយជីវិត ទើបសាកសមទៅលើទង្វើ ដែលពួកគេបានធ្វើ យ៉ាងឃោរឃៅនេះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...