គណបក្ស​មួយ​រើស​អើង​ពូជ​សាសន៍ នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម?

អនុប្រធានទីមួយរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានប្រកាសថា ទាំង​រូប​លោក​ផ្ទាល់ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ «មិន»រើសអើងជាតិ​សាសន៍​ណាមួយឡើយ តែក៏មិនឲ្យជាតិ​សាសន៍ណាមួយ មក​ដណ្ដើម​«យក​ដីខ្មែរ» ជា​កម្មសិទ្ធិ​ផ្តាច់​មុខ នៃប្រទេសនោះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៥ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 28, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្គ្រោះជាតិប្រឆាំង«ដាច់ខាត» នូវការរើសអើងជាតិសាសន៍ មិនថាសាសន៍ណានោះឡើយ។ នេះ​ជា​ការថ្លែងអះអាង របស់លោក កឹម សុខា តបនឹងការលើកឡើង ក្នុងពេលកន្លងមក រប់ស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអ្នកគាំទ្រគណបក្សកាន់អំណាច ដែលតែងអះអាងថា គណបក្សសង្គ្រោះជាតិ ជា​គណបក្ស​រើសអើង ជាពិសេសរើសអើង ចំពោះ«ជាតិសាសន៍វៀតណាម»។

ថ្លែងក្នុងពិធីបុណ្យ «រ៉ូយ៉ាហាជី» ជាមួយប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង អនុប្រធានទីមួយនៃរដ្ឋសភា និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្ស​សង្រ្គោះជាតិ មិនធ្លាប់មាន «គោលនយោបាយ រើសអើងជាតិសាសន៍» នោះឡើយ។ លោក កឺម សុខា បាន​ចាត់​ទុកអ្នករិះគន់ទាំងឡាយ ដែលគិតថា ខ្មែរមានការរើសអើង​ជាតិសាសន៍នោះ ថាជាការគិតខុស។

កម្ពុជានឹងមានសង្គ្រាម ព្រោះបក្សមួយរើសអើង?

បញ្ហានៃការរើសអើងជាតិសាសន៍ ត្រូវបានលោក ហ៊ុន សែន យកមកថ្លែង នៅក្នុងពិធីបិទសន្និបាត ស្តីពីការ​ប្រឡងប្រណំាង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងមក ដោយលោកបាន​រិះគន់ចំៗ ទៅកាន់គណបក្សសង្គ្រោះជាតិ ប្រសិនជាគណបក្សប្រឆាំង ឡើងកាន់អំណាចនោះ កម្ពុជានឹង​មាន​សង្គ្រាម ព្រោះតែគោលនយោបាយ នៃគណបក្សនេះ មានការរើសអើងវណ្ណៈ និងចាត់ទុកប្រទេសជិតខាង ជា​សត្រូវរបស់ខ្លួន។

បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពីជាង៣ទសវត្សន៍ មកហើយនេះ បានថ្លែងឡើងថា៖ «នែ! អស់​លោក ជាឧកញ៉ាទាំងឡាយ សុទ្ធតែជាសត្រូវវណ្ណៈ។ គេនឹងរឹបអូស អូតែល ឲ្យអ្នកក្រ។ អញ្ចឹង តើវានឹងសុខទេ ដែល​ខ្ញុំ​និយាយថា វានឹងកើតសង្រ្គាម។ មិនមែនគ្មានហេតុផលទេ ព្រោះដោយសារចំណុចពីរ ដែលត្រូវលើក​យកមក​និយាយ។ ចំណុចទីមួយ គឺចាត់ទុកអ្នកមាន ជាសត្រូវរបស់គេ បាត់ទៅហើយ។ ចំណុចទីពីរ យកប្រទេសជិត​ខាង​ជាសត្រូវ អញ្ចឹងរឿងអី វាមិនកើតសង្រ្គាម។»

ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង មិនបានទុកឲ្យការថ្លែងទាំងអស់នេះ ត្រូវបានធ្វើដោយគ្មានប្រតិកម្មនោះ​ឡើយ។ លោក កឹម សុខា បានថ្លែងថា៖ «គណបក្សសង្រ្គោះជាតិ ជាគណបក្សមួយគោរពនូវសិទ្ធិ សេរីភាព ជំនឿ​សាសនា ទំនៀមទម្លាប់ ប្រពៃណី ទាំងអស់។ ហើយយើងដាច់ខាតប្រឆាំង នឹងការរើងអើងពូជសាសន៍។ ក៏ប៉ុន្តែ​យើង​ត្រូវ​ការពារ នូវអធិបតេយ្យភាព បូរណភាពទឹកដី សម្រាប់ពួកយើងទាំងអស់គ្នា។»

ការរើសអើង... ជាការព្រួយបាម្ភ របស់ប្រទេសនីមួយៗ!

ក្នុងអំឡុងពេល មកបំពេញបេសកម្មជាផ្លូវការ នៅកម្ពុជាប្រមាណជា៩ថ្ងៃ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ទាំងប្រមុខរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សុទ្ធតែបានស្នើទៅ មន្ត្រីអង្គការសហ​ប្រជាជាតិ​រូបនេះ ឲ្យជួយពិនិត្យ ទៅលើការ«រើសអើងពូជសាសន៍»នៅកម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត បានថ្លែងនៅសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសកម្ពុជាថា៖ «តាមទស្សនៈរបស់ខ្ញុំ ការរើសអើងពូជសាសន៍ គឺជាបញ្ហានៃការព្រួយបារម្ភ របស់ប្រទេសនីមួយៗ។ (...) នៅ​ក្នុង​លំហរនយោបាយកម្ពុជា មិនគួរមានការរើសអើងពូជសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើង ប្រភេទ​ណាមួយឡើយ។»


» ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក កឹម សុខា ក្នុងខួបលើកទី២២ នៃការប្រកាសដាក់​ឲ្យ​ប្រើប្រាស់រដ្ឋធម្មនុញ្ញ នៅខេត្តកំពង់ឆ្នាំង៖

------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...