កម្ពុជា៖ អ្នក​រាយការណ៍​ពិសេស​របស់​សហ​​ប្រជាជាតិ (ONU) សុំ​អោយ​ពង្រឹក​និតិរដ្ឋ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) បានជំរុញអោយអាជ្ញាធររបស់ប្រទេសកម្ពុជា អោយធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីធានាអោយបាន នូវការបោះឆ្នោតមួយ ដែលនឹងគ្រោងទុកនៅខែកក្កដាឆ្នាំ២០១៣ខាងមុខ ទទួលបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) បានជំរុញអោយអាជ្ញាធររបស់ប្រទេសកម្ពុជា អោយធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីធានាអោយបាន នូវការ បោះឆ្នោតមួយ ដែលនឹងគ្រោងទុកនៅខែកក្កដាឆ្នាំ២០១៣ខាងមុខ ទទួលបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

លោកបានធ្វើសេចក្ដីប្រកាសមួយ ស្ដីពីបេសកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានជាអាថ៌ថា «បើទោះជាកម្ពុជា សំរេចបាន នូវការធ្វើដំណើរទៅមុខ គួរអោយកត់សំគាល់ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនិតិរដ្ឋ ខ្ញុំនៅមានកង្វល់នៅឡើយ នៃចន្លោះប្រហោង ដែលមាននៅកំឡុងពេលបោះឆ្នោត។»

ខណៈការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា​ឆ្នាំ២០១១ បានប្រព្រឹត្តិទៅក្នុងសភាពស្ងប់ស្ងៀម និងមានលក្ខណៈបើក ទូលាយ ជាងការបោះឆ្នោតមុនៗ លោក ស៊ូប៊ើឌី បានលើកបញ្ជាក់ ពីសារប្រយោជន៍ក្នុងការបង្កើតអោយមានបរិយាកាស មួយ ដែលនឹងធានាពីតម្លាភាព ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាពេលខាងមុខ ក៏ដូចជា ក្នុងការគោរពសិទ្ធិ មនុស្ស។

លោក ស៊ូប៊ើឌី ក៏បានពន្យល់ពីកង្វល់របស់លោក នៅចំពោះហេតុការណ៍ជាច្រើន ដែលកើតចេញពីការធ្វើសម្បទានដីធ្លី ដ៏ច្រើន ហើយលោកបានលើកឡើង ពីសេចក្ដីត្រូវការជាចាំបាច់ នូវតម្លាភាព និង​ការគោរពច្បាប់អោយបានខ្ជាប់ខ្ជូន ជា ពិសេសនៅពេលមានសម្បទានដីធី និងផែនការសេដ្ឋិកិច្ចទៅលើដីធ្លី។ លោកនិយាយថា «កិច្ចព្រមព្រៀងនិងផែនការ សេដ្ឋកិច្ចនៃសម្បទានដីធ្លីនៅកម្ពុជា ជួបការលំបាក ដោយសារតែកង្វះខាតពីតម្លាភាព និងការគោរពច្បាប់ជាធរមាន។»

លោកបន្ថែមថា «ពលរដ្ឋកម្ពុជា គួរតែទទួលបានផលប្រយោជន៍ ពីផែនការគ្រប់គ្រងដីធ្លី។ កិច្ចសម្បទានដីធ្លី ជារឿយៗ ត្រូវបានព្រមព្រៀង នៅក្នុងតំបន់របស់ក្រុមប្រជាសហគមន៍ទាំងនោះ តែមិនដឹងថាចាប់តាំងពីពេលណា និងយ៉ាង ដូចម្ដេចនោះទេ។ អាជ្ញាធរ ឬសហគ្រាសទទួលសម្បទាននោះ កំរមកជជែកវែកញែកជាមួយ ដើម្បីយល់ពីជីវិតរបស់ ពួកគាត់ណាស់។»

ដោយសារតែគ្មានកិច្ចពិភាក្សា និងទីកន្លែង ត្រឹមត្រូវ សំរាប់ពន្យល់បកស្រាយ ពីទុក្ខកង្វល់ទាំងនោះ ប្រជាសហគមន៍ នៅតាមតំបន់ជាច្រើន បានត្រូវបង្ខំចិត្តរកការដោះស្រាយតាមផ្លូវតុលាការ ឬចុះធ្វើបាតុកម្មនៅតាមដងផ្លូវ។

លោក ស៊ូប៊ើឌី បានសង្កត់ធ្ងន់ថា «កំរិតនៃការតវ៉ាប្រឆាំង ទាក់ទងនឹងជម្លោះដីធ្លី ដែលជារឿយៗប្រកបដោយភាពហឹង្សា នោះ នៅតែជាប្រភពនៃកង្វល់ដ៏សំខាន់បំផុតមួយ។» លោកបានជំរុញអោយរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតប្រតិទិនមួយ ជាមួយនឹងវិធានការជាក់ស្ដែង ដើម្បីដាក់អោយមានដំណើរការ នូវអនុសាសន៍ទាំងឡាយនៅក្នុងរបាយការណ៍ របស់ លោក៕

----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...