«ជន​ក្រីក្រ​លើ​លោក​ងាយ​រង​គ្រោះ នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»

អាកាសធាតុពិភពលោកបច្ចុប្បន្ននេះ កាន់តែមានលក្ខណៈ«ខ្លាំង» និងមិនអាចធ្វើការ ព្យាករណ៍ ទុកមុនបាន​ឡើយ។ ជន​ដែល​រង​ផល​ប៉ះពាល់​ច្រើនជាងគេ គឺ«ប្រជាពលរដ្ឋក្រីក្រ»។ អង្គការសង្គមស៊ីវិល​មួយ​ចំនួន ដែល​មាន​ជំនាញ​ខាង​ផ្នែក​នេះ បានសម្ដែងក្ដី​បារម្ភថា ការប្រែប្រួសអាកាសធាតុ កំពុងកើតមាន ហើយផលប៉ះពាល់នៃ ការប្រែប្រួល​អាកាស​ធាតុ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ វាធ្វើឲ្យខូចខាតអនាគត ដល់មនុស្សទាំងអស់គ្នាក្នុងលោក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 28, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី Betty Betty Thogersen នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការ DCA/CA បានលើកឡើងថា ការ​ប្រែ​ប្រួសអាការធាតុប៉ះ ពាល់ដល់មនុស្សគ្រប់រូប នៅលើផែនដី ហើយមានលក្ខណៈកាន់តែខ្លាំង ដែល​គេ​មិន​អាច​ធ្វើការ​ព្យាករណ៍ ទុកមុនបាន ខណៈជនដែលរងផលប៉ះពាល់ច្រើនជាងគេ គឺ «ប្រជាពលរដ្ឋក្រីក្រ»។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីសង្ខេបគោលនយោបាយ ស្តីពី ការចរចារអាកាសធាតុ និងការ​ត្រៀម​លក្ខណៈសម្រាប់សន្និសីទ នៃភាគីជាសមាជិកអនុសញ្ញា ក្របខណ្ឌ័សហប្រជាជាតិ ស្តីពីការប្រែប្រួល​អាកាស​ធាតុលើកទី២១ (COP21) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ អ្នកស្រី Betty Betty Thogersen បានឲ្យដឹងថា៖ «យើងមានការព្រួយបារម្ភ ការប្រែប្រួសអាកាសធាតុ កំពុងកើតមានឡើងហើយ។ យើង​ដឹង​ថាផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ គឺវាធ្ងន់ធ្ងរណាស់ វាធ្វើឲ្យខូចខាតអនាគតយើង។»

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់អ្នកស្រី Betty thØgersen ដូចខាងក្រោម៖

សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) រួមជា​មួយ និងអង្គការជំនួយ របស់វិហារដាណឺម៉ាក (DCA/CA) នៅសណ្ឋាគារ ហ៊ីម៉ាវារី ដើម្បីជម្រុញ ឲ្យអ្នកដែល​មានការងារពាក់ព័ន្ធ ក្នុងការចរចារអាកាសធាតុ និងភាគីពាក់ព័ន្ធនានាផ្សេងៗទៀត រួមមានអ្នកធ្វើ​គោល​នយោបាយ និងដៃគូអភិវឌ្ឍន៍រួមមានដូចជា គណៈប្រតិភូរដ្ឋាភិបាល រដ្ឋសភាជាតិ ព្រឹទ្ធសភា ក្រសួងបរិស្ថាន ស្ថានទូត ដៃគូរអភិវឌ្ឍ និងអង្គការ សង្គមស៊ីវិល ចូលរួមណិភាក្សាគ្នា ធ្វើការសង្ខេបគោលនយោបាយរួម មុន​នឹងចូលរួម ក្នុងសន្និសីទកំពូល នៅរដ្ឋធាំនី ប៉ារីស ប្រទេសបារាំង នាពេលខាងមុខនេះ។ នេះបើតាម​ការ​អះ​អាង របស់លោក តឹក វណ្ណារ៉ា នាយកអង្គការ វេទិកានៃអង្គការក្រៅរដ្ឋាភិបាល ដើម្បកម្ពុជា។

សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក តឹក វណ្ណារ៉ា ដូចខាងក្រោម៖

លោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូត ប្រទេសបារាំងប្រចាំនៅកម្ពុជា បានថ្លែងថាជាភាសាបារាំង និងត្រូវបានបកប្រែជាខ្មែរ ដែលមានន័យថា លោកគាំទ្រចំពើការរៀបចំឲ្យមានកម្មវិថីនេះឡើង ដើម្បីចូលរួម​ជាសកល ដែលផ្តោតសំខាន់ទៅលើការប្រែប្រួល នៃអាកាសធាតុពិភពលោក។ លោកបានបញ្ជាក់ថា «ឆ្នាំ​២០១៥​នេះ ជាឆ្នាំដែលក្តៅបំផុត នៅលើពីភពលោក។ (...) ប្រចាពលរដ្ឋនៃបណ្តាប្រទេសភាគច្រើន លើ​ពីភពលោក ងាយនឹងរងគ្រោះបំផុត ដូចជាប្រទេសកម្ពុជាជាដើម។»

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់ Jean-Claude POIMBOEUF ដូចខាងក្រោម៖

សម្រាប់លោក ទិន ពន្លក អគ្គលេខា នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ របស់ក្រសួងបរិស្ថាន បានបង្ហាញចំណាប់អារម្មណ៍ថា ការប្រែប្រួលអាកាសធាតុ នាំមកនូវគ្រោះថ្នាក់បំផុតដល់សង្គម។ លោកថា​ការប្រែប្រួលអាកាសធាតុ នាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេស។ លោកបានបន្ថែមថា ជាមួយ​គ្នា​នេះ រដ្ឋាភិបាលសព្វថ្ងៃ កំពុងយកចិត្តទុកដាក់ ដើម្បីចូលរួមទប់ស្កាត់ នូវបញ្ហានៃការប្រែប្រួលអាកាសជាតុ​នេះ ប្រកប​ដោយចេរភាព។ លោក ពន្លក បានថ្លែងឲ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ចំពោះ​បញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងរបៀបវារៈអនុវត្តសំដៅ ធានាការអនុវត្តប្រកបដោយចេរភាព បើទោះ​ជា​មានការប្រែប្រួលអាកាសធាតុក្តី។»

សូមស្តាប់ការបកស្រាយទាំងស្រុងរបស់ លោក ទិន ពន្លក ដូចខាងក្រោម៖

ចម្លើយតបអន្តរជាតិ ផ្នែកគោលនយោបាយ ចំពោះការប្រែប្រួលអាកាសធាតុ បានចាប់ផ្តើមនៅក្នុង​កិច្ច​ប្រជុំ​កំពូល នៅទីក្រុងរីយ៉ូ (Rio Earth Summit) ក្នុងឆ្នាំ១៩៩២ ដែលនៅក្នុងនោះ «អនុសញ្ញាក្រុងរីយ៉ូ» បាន​ដាក់​បញ្ចូលការអនុម័ត អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ អនុសញ្ញានេះ កំណត់ក្របខណ្ឌមួយ សម្រាប់សកម្មភាពសំដៅ ធ្វើឲ្យកំហាប់បរិយាកាស នៃឧស្ម័នផ្ទះ​កញ្ចក់ មានស្ថេរភាព ដើម្បីជៀសវាង «ការជ្រៀតជ្រែក ប្រកបដោយគ្រោះថ្នាក់ នៃសកម្មភាពមនុស្ស ចំពោះ​ប្រព័ន្ធ​អាកាសធាតុ»។

សូមបញ្ជាក់ថា អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានចូល​ជា​ធរមាននៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ១៩៩៤។ នៅពេលនេះ មានភាគីជាសមាជិកដែល​មានលក្ខណៈ​ស្ទើរ​តែ​ជា​សកល ចំនួន១៩៥។ គោលបំណងចម្បង នៃសន្និសីទនៃភាគីជា សមាជិកអនុសញ្ញាក្របខណ្ឌ័​សហ​ប្រជា​ជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ប្រចាំឆ្នាំ (COP) គឺពិនិត្យមើលការអនុវត្តអនុសញ្ញានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...