មេខ្លាឃ្លោកម្នាក់ក្នុងខណ្ឌ៧មករា ត្រូវអស់លក្ខ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 28, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីចុះចាប់ខ្លួនមេខ្លាឃ្លោក បានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងអាគារបុរីកីឡា ជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កិច្ចអន្តាគមន៍របស់មន្ត្រីអាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យ ជាមេចាក់ខ្លាឃ្លោក និងវត្ថុតាងនៅនឹងកន្លែង។
បើតាមសំដីរបស់លោក នេត ស៊ីថុន អធិការនរគបាល ខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ក្រោយពេល បានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំង នរគបាលព្រហ្មទណ្ឌ ចុះធ្វើការបង្រ្កាប់និង ឈានដល់ការចាប់ខ្លួន ស្រ្តីជាមេខ្លាឃ្លោក ព្រមទាំងវត្ថុតាង ខណះពេលដែលកំពង់អង្គុយលេង ជាក់ស្តែងតែម្តង។ លោកបានបន្តទៀតថា ជាមួយគ្នានេះ កងកម្លាំងនគរបាល ថែមទាំងបានរឹបអូស ក្រដាសខ្លាឃ្លោក និងប្រាក់ដុល្លារចំនួន ១០១០ដុល្លា ប្រាក់រៀលចំនួន ៤០ ម៉ឺនរៀលនោះទៀត។
ស្រ្តីដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ចាន់ ណា មានអាយុ ៥៤ ឆ្នាំ ស្នាក់នៅក្នុងបុរីកីឡាទី៤ជាន់ទី៤ ហើយត្រូវបានគេស្គាល់ថា ជាអ្នកក្រឡុកខ្លាឃ្លោក យ៉ាងល្បីល្បាញ នៅតំបន់នោះ។
បច្ចុប្បន្ននេះ ស្ត្រីដែលជាជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នរគបាលខណ្ឌ៧មករា ដើម្បីចាត់ការ តាមនិតិវីធីច្បាប់៕