ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាល​ពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នក​ស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាល​ពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នក​ស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។


ពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧ - គណបក្សសង្គ្រោះជាតិ បានប្រារព្ធទិវារំលឹកព្រឹត្តិការណ៍វាយប្រហារ រវាងកងកម្លាំងគាំទ្រ​អតីត​នាយករដ្ឋមន្ត្រីទី១ និង អតីតនាយករដ្ឋមន្ត្រីទី២ ក្នុងឆ្នាំ១៩៩៧។ ពីធីនេះត្រូវបានរៀបចំឡើង នៅទីស្នាក់ការ​គណបក្សសង្កាត់ចាក់អង្រែលើ នាព្រឹកថ្ងៃទី៦ ខែកក្កដា ដែលមានអ្នកគាំទ្រចូលរួមប្រមាណជាងមួយរយនាក់។

ក្នុងពិធីរំលឹកខួប នៃការវាយប្រហារ ដោយកម្លាំងទ័ពកណ្តាលក្រុងភ្នំពេញនេះ ក្រៅពីការរំលឹកដល់អ្នកស្លាប់ ដោយ​គ្មាន​កំហុសនោះ លោក សម រង្ស៊ី ក៏បានប្រកាលថា នឹងរកយុត្តិធម៌ជូនតាមរយៈតុលាការអន្តរជាតិផងដែរ។ តាមការ​ប្រកាសដោយ វីដេអូ ខនហ្វឺរិន ពីរដ្ឋធានី ប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ទំនងជាចង់សំដៅទៅលើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលនោះ (ឆ្នាំ១៩៩៧) ជានាយករដ្ឋមន្ត្រីទីពីរ ក្នុងការដឹកនាំកម្លាំងវាយប្រហារ ជា​មួយនឹងការបង្ហូរឈាមពលរដ្ឋខ្មែរ និងកងទ័ពជាខ្មែររាប់រយនាក់ នាកណ្តាលទីក្រុងភ្នំពេញ។

ពិធីបុណ្យបែបព្រះពុទ្ធសាសនា នៃការឧទ្ទិសកុសលដល់អ្នកស្លាប់ ក្នុងព្រឹត្តិការណ៍បង្ហូរឈាមឆ្នាំ១៩៩៧នេះ មើល​ទៅ ក្រៅពីការរំលឹកព្រឹត្តិការណ៏ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ និងក្រៅពីយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ មេបក្ស​ប្រឆាំងរូបនេះ ហាក់បីដូចជាចង់បង្ហាញ នូវភាព«អយុត្តិធម៌»មួយ ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទទួល​បាន​នាពេលនោះ ហើយខ្លាចមិនហ៊ានសើររើឡើង រហូតមកទល់នឹងពេលនេះ។ ជាមួយគ្នានេះ លោកបានចាត់ទុកថា​ការទម្លាក់សម្ដេចក្រុមព្រះ ចេញពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ ដោយកម្លាំងទ័ពនោះ ជា​«រដ្ឋ​ប្រហារ» ដណ្តើម​អំណាច និងក៏ជារដ្ឋប្រហារ«រដ្ឋធ្មនុញ្ញ»ដែរ។

លោកបានបន្តថា ព្រឹត្តិការណ៍ដ៏ខ្មៅងងឹតនេះ បានបណ្តាលឲ្យទាហាន នាយទាហាន និងឧត្តមសេនីយ៍រាប់រយនាក់ ដែលស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន«ស្លាប់» និងត្រូវបានគេសម្លាប់ ក្រោយពីចាប់ខ្លួនបាន បន្ទាប់ពីព្រឹត្តិការណ៍នោះត្រូវបានបញ្ចប់។

ឯគណបក្សហ៊្វុនស៊ិនប៉ិចវិញ ដែលបច្ចុប្បន្នបានចាប់ដៃជាសម្ព័ន្ធភាព នៃគណបក្សប្រជាជនកម្ពុជា និងក៏ដូចជា​គណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ ដែលទើបបង្កើតឡើងដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតគូរបដិបក្ស របស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានោះ មិនឃើញមានការបង្ហាញនូវឆន្ទៈ នៃការប្រារព្ធពិធី​រំលឹក​ដល់អ្នកស្លាប់ចំថ្ងៃនៃព្រឹត្តិការណ៍នេះឡើយ។ គណបក្ស ហ្វុនស៊ីនប៉ិច និង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនបាន​បង្ហាញសញ្ញាណាមួយ ក្នុងការស្វែងរយយុត្តិធម៌ សម្រាប់អ្នកដែលស្មោះត្រង់នឹងគណបក្សខ្លួន ហើយបាន​បូជា​អាយុជីវិតជំនួសខ្លួន ក្រៅតែពីពាក្យមួយម៉ាត់យ៉ាងខ្លី «ដើម្បីបង្រួបបង្រួមជាតិ»នោះដែរ។

ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជាដែលមានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានស្តីទី ក៏បាន​បញ្ជាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧យ៉ាងខ្លីថា លោកក៏ជាជនរងគ្រោះម្នាក់​ ក្នុងចំណោម​ជនរងគ្រោះទាំងអស់នោះដែរ។ ការបញ្ជាក់នេះ ត្រូវបាននាយករដ្ឋមន្រ្តីរូបនេះបង្ហាញកាលពីឆ្នាំ២០១១ ក្នុងពិធី​សម្ពោធបើកការដ្ឋានសាងសង់ស្ពានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...