រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

ដើមអម្ពិលដ៏ចំណាស់មួយដើម នៅក្នុងសង្កាត់វត្តភ្នំបានដួលរលំ និងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមផ្លូវ និងអ្នករស់នៅជុំវិញទីនោះ យ៉ាងខ្លាំង។ ជាសំណាងល្អ ការដួលរលំដើមអម្ពិល មិនបង្កឲ្យមានរបួស ឬស្លាប់ ដល់មនុស្សនោះទេ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១០ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដួលរលំដើមអម្ពិល ដ៏សម្បើមនេះ កើតឡើងនៅម៉ោង ប្រមាណជាង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ របស់បុគ្គលិកដែលធ្វើការនៅទីនោះ (អាគារ កាណាឌីយ៉ា) អស់ចំនួន ១០ គ្រឿង។

ដើមអម្ពិលនេះ បានដួលរលំដោយឯកឯង ដោយគ្មានអ្វី មកប៉ះទង្គិចឡើយ សូម្បីតែភ្លៀង ឬខ្យល់បន្តិច ក៏​មិន​មានដែរ។ នេះដោយសារតែអាយុកាល របស់ដើមអម្ពិលដែលចាស់ ហើយក៏ដល់ពេល ត្រូវផុតជីវិត​ពីផែនដី​នេះ។ នេះបើតាមការអះអាង របស់សមត្ថកិច្ចសង្កាត់វត្តភ្នំ នៅការកើតហេតុ។

ភ្នាក់ងារ របស់ក្រុមសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដើមអម្ពិលនេះ មានអាយុកាលចាស់​ណាស់ហើយ ទើបបានជាមានការដាច់ឬស គល់ និងដួលរលំដូច្នេះ។ ភ្នាក់ងាររូបនោះ បានបន្ថែមទៀតថា នេះ​សំណាងហើយ​ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់មនុស្ស ហើយគ្រាន់តែខូចខាតម៉ូតូ​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...