ភ្នំពេញ​ល្បី​ឈ្មោះ ថា​សម្បូរ​បឹង​បួ​ពេល​មាន​ភ្លៀង (vdo)

ភ្លៀងតែពីបីម៉ោងសោះ ស្ទើរគ្រប់ផ្លូវនានា ក្នុងរាជធានីភ្នំពេញត្រូវបានលិច បង្កឲ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការពិបាកក្នុងការរកទទួលទាន និងការធ្វើដំណើរផ្សេងៗ។
ទិដ្ឋភាពតាមវិថីមួយ ក្រោយពេលភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ។ (រូបថត monoROOM.info)
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៣ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 04, 2014
  • ប្រធានបទ: ក្រុងគុជ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកានេះ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ចាប់​ពីរ​ម៉ោង​៤​ទៀប​ភ្លឺ រហួត​ដល់​ម៉ោង​៧​ព្រឹក។ ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​លិច​ផ្លូវ ហើយ​នឹង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ថែម​ទៀត បង្ក​ឲ្យ​អ្នក​លក់​ដូរ និង​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​បញ្ហា​ទាំង​នេះ​យ៉ាង​ខ្លាំង។

ក្នុងបទសម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ យុវជន​ម្នាក់​ឈ្មោះ វិចិត្រ ដែល​រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជយ័ ខណ្ឌ​មាន​ជ័យ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​លិច​ទឹក វា​លំបាក​ណាស់។ យុវជន​បាន​ត្អូញ​ត្អែរ​បែប​នេះ ជា​មួយ​នឹង​ការ​បង្ហាញ​ម៉ូតូ​របស់​ខ្លួន ដែល​បាន​រលត់​ក្នុង​ទឹក ធាក់​លែង​ឆេះ។

ចំពោះ អ៊ំប្រុស វ៉ាយ ដែលជាអាជីវករលក់កង់ នៅសង្កាត់ស្ទឹងមានជយ័ បានមានប្រសាស៍ថា ចាប់តាំង​ពីមាន​ការឈួសឆាយធ្វើផ្លូវថ្មីមក បណ្តាលអោយផ្លូវខាងមុខផ្ទះអ៊ំប្រុស លិចជ្រៅជាងពីមុន ហើយធ្វើការលក់ដូរ​មិន​ដាច់សោះ។ លោកអ៊ំនិយាយទៀតថា ក្រុមហ៊ុនគួរតែធ្វើប្រពន្ធ័លូហើយចាំធ្វើផ្លូវ។

ការលិចទឹកជាញឹកញាប់នៅក្នុងរាជធានី«គុជ»នេះ ក៍បានរងនូវការរិះគន់ ពីរសំណាក់ក្រុមអ្នកប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុកដែរ។ តែអ្នកខ្លះទៀត បានចេញមុខទាំងអស់សង្ឃឹម មកការពារភាពល្បីល្បាញថ្មី ខាងសម្បូរបឹងពេលភ្លៀងធ្លាក់ របស់រាជធានីគុជនេះថា ព្រោះរាជធានីនេះ ត្រូវបានសាងសង់ឡើងក្នុងតំបន់អូ និងបឹងភាគច្រើន មានដូចជាអូឬស្សី អូបែកក្អម អូឡាំពិក បឹងត្របែក បឹងកក់ជាដើម។ ហើយខ្លះទៀត​និយាយ​ថា ដោយសារលូធ្វើខុសបច្ចេកទេស ទើបបណ្ដាលឲ្យលិចសឹងតែរាល់ពេលដូច្នេះ។

យ៉ាងណាក៏ដោយ អ៊ំប្រុស វ៉ាយ ខាងលើ បានធ្វើការសំណូមពរ ទៅកាន់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា ឲ្យយកចិត្តទុកដាក់ខ្លាំងឡើង ចំពោះបញ្ហាលិចទឹកខាងលើ ព្រោះឥឡូវនេះ វាដូចជាកើតឡើងញឹក​ញាប់​ពេកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...