«ជាន់ហ្វ្រាំង មិនជាន់ហ្រ្វាំង ទៅជាន់ហ្គែរថែម!»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 09, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនៅក្នុងព្រឹត្តិការណ៍នេះលោក កឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ដំបូងឡើយ ឡានខាងលើបានបើកយឺតៗទេ បម្រុងនឹងឈប់នៅស្តុប ផ្លូវភ្លោះអូរឬស្សី តាមបណ្តោយផ្លូវមុន្នីវង្ស ពីត្បូងទៅជើង។ ឡាននោះ បានឈប់ចាំរហូតដល់ភ្លើងស្តុបពណ៍ខៀវ បានបើកចេញតិចៗទៅ នៅពេលបត់តិចៗបម្រុង នឹងទៅឆ្វេង ស្រាប់តែមិនដឹងយ៉ាងម៉េច ឡានបានតម្លើង«ហ្គែរ» កាន់តែលឿន រហូតដល់បុកបង្គោលស្តុប មិនឈប់រុលទៅបុក ហាងលក់កាមេរ៉ា នៅជាប់នោះទៀត បណ្តាលឲ្យមានការខូចខាតមួយចំនួន។
បន្ទាប់ពីឡានអស់ខ្យល់ ដោយបុកជាប់ពីមុខហាងកាមេរ៉ានោះទាំង រំលងអាធ្រាតយប់ អ្នកទាំងបួនបាននាំគ្នាចេញពីឡាន ហើយដើរចេញមកក្រៅ គ្មានអ្នកណារងរបួសធ្ងន់នោះទេ។ សាក្សីបានឲ្យដឹងទៀតថា អ្នកបើករថយន្តបង្ករគ្រោះថ្នាក់ ឈ្មោះ សុទ្ធា អភារាជ ជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកបរឡានមួយគ្រឿងនេះ មានពណ៍ខៀវទឹកប៉ិច និងពាក់ស្លាកលេខ ភ្នំពេញ ២P-៤៤៦៤។
ឡានខាងលើ បានបង្ករគ្រោះថ្នាក់កាល ពីវេលាម៉ោង ២ និង១០ នាទីរំលងអធ្រាត យប់ថ្ងៃទី០៧ ឈាន និងត្រូវជាព្រឹកព្រហាមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុង សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកជិះម្នាក់ ក្នុងចំណោមអ្នកទាំងបួន បាននិយាយទាំងមិនបញ្ចេញឈ្មោះថា៖ «ជាន់ហ្វ្រាំង មិនជាន់ហ្រ្វាំង ទៅជាន់ហ្គែរ ថែម!»។ បញ្ចប់ប្រយោគស្ទើរមិនទាន់ ក្រុមយុវជនទាំងនោះ បានដើរចេញ ពីកន្លែងកើតហេតុធ្វើមិនដឹង ទុកឲ្យមន្ត្រីចរាចរណ៍រាជធានីភ្នំពេញ ធ្វើការស្ទូចឡានទៅរក្សារទុក រងចាំព្រឹកធ្វើការដោះស្រាយ៕