កម្មករ​​សំណង់​​ដាច់​​ខ្សែរ​​ក្រវ៉ាត់ ​ធ្លាក់​​​ពី​ជាន់​ទី​៦ស្លាប់ ហើយ​ឃាត់​ខ្លួន​ម្នាក់

បុរសកម្មករសំណង់ម្នាក់ បានស្លាប់ នៅពេលកំពុងធ្វើការ នៅលើជាន់ទី៦ នៃអាគាផ្ទះល្វែងមួយ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិច័យ របស់​មន្រ្តី​ជំនាញ​រួច។ តែប៉ូលិសបានឃាត់ខ្លូន មេម៉ៅការសំណង់ម្នាក់ បន្ទាប់ពីការស្លាប់នេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 28, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍នេះ មានឈ្មោះ យួន ពេទ្យ អាយុ ១៩ ឆ្នាំ ធ្វើការនៅ ទីតាំងកើតហេតុ នៅ​តាម​បណ្តោយ ផ្លូវលេខ៣៧២ ផ្ទះលេខ ៤១២ ភូមិ ទី១០ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ បានធ្លាក់ពីសំណង់ ផ្ទះល្វែងជាន់ទី៦ កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ។ តាម​ការ​ធ្វើកោសល្យវិច័យ របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារដាច់​ខ្សែរក្រវ៉ាត់ សុវត្តិភាព ពេលធ្លាក់មកដល់ដី និងមានដាច់សាច់ដុំដៃខាងស្តាំ និងជង់ជាប់ដែក ខាងក្រោម។

បន្ទាប់ពីមន្ត្រីជំនាញ បានធ្វើកោសល្យវិច័យរួច សាកសពត្រូវបានបញ្ជូន ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាម​ប្រពៃណី នៅភូមិដូនកែវ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

តាមការឲ្យដឹងរបស់លោក យូ ងួន ម្ចាស់ផ្ទះល្វែង ដែលកំពុងសាងសង់នេះ បានឲ្យដឹងថា លោកបានជួល ម៉ៅផ្ទះរបស់​លោកទាំងមូល ឲ្យទៅមេម៉ៅការមួយរូប ឈ្មោះ សុខ ពៅ ចំណែកឯជនរងគ្រោះ ជាកូនចៅរបស់អ្នកម៉ៅការខាងលើ មក​ពីខេត្តជាមួយគ្នា។ តែរឿងផ្សេងទៀត លោកមិនបានដឹងទេ។

យ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍នេះ មន្រ្តីនគរបាលមានសមត្ថកិច្ច បានឃាត់ខ្លួនលោកក សុខ ពៅ ដែលមេម៉ៅ​ការ​សំណង់ យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល បឹងសាឡាង ហើយសំនុំរឿង អាចនឹងត្រូវធ្វើការស្រាវជ្រាវ តាមដាន​ជាបន្ត។

បច្ចុប្បន្ន គ្រួសារជនរងគ្រោះ បានដឹកសព ទៅកាន់ខេត្តតាកែវហើយ ក្រោមការចំណាយ ថ្លៃឡានពេទ្យ ២០០ដុល្លា ពី​ម្ចាស់​ផ្ទះល្វែង ទៅឲ្យជនរងគ្រោះ ដោយសារគ្រួសារសពគ្មានលទ្ធភាពគ្រប់គ្រាន់។ បន្ថែមពីលើនេះ ម្ចាស់ផ្ទះបាន​ជួយ​ឧបត្ថម្ភ ក្នុងពីធីបុណ្យបុណ្យនេះ ១លានប្រាំសែនរៀលទៀត។

មិនអាចសុំការបំភ្លឺ ពីអធិការនគរបាលខណ្ឌទួលគោកបានទេ ចំពោះការចេញសំណងផ្លូវច្បាប់ នៃការស្លាប់ របស់កម្មករ​សំណង់ខាងលើ ពីក្រុមហ៊ុនអ្នកម៉ៅការសំណង់ ដោយលោកបានបដិសេធន៍ មិនឆ្លើយជាមួយអ្នកសារព័ត៌មាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...