គេចម៉ូតូ ទៅបុករថយន្ត ដល់ថ្នាក់ក្រឡាប់ផ្ងាជើង
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 16, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីគ្រោះថ្នាក់ រហូតក្រឡាប់រថយន្តផ្ងារជើង ឡើងលើរវាងរថយន្តកូរូឡា (corolla) និងរថយន្តបាឡែន និងកូរូឡាមួយទៀត បានកើតនៅវេលា ម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥។ យានយន្តទាំងបី បានប៉ះគ្នា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងខ្លាំង។
តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡាពណ៍សរ ស្លាក លេខ ភ្នំពេញ 2C 7915 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ តាមផ្លូវសហព័ន្ធរូស្សី។ លុះមកដល់ កន្លែងកើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ហើយក៏ជ្រួលទៅបុករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2P 7214 ដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ចំពីមុខមួយទំហឹង។
បន្ទាប់ពីបុករថយន្តបាឡែនរួចហើយ រថយន្តនេះបានបន្ត ទៅបុករថយន្តកូរូឡា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E 9384 ដែលធ្វើដំណើរស្របទិស ជាមួយជនជាតិចិន បណ្តាលឲ្យរថយន្តកូរូឡា ពណ៍ទឹកប្រាក់ ក្រឡាប់ផ្ងាជើងឡើងលើ។ ប៉ុន្តែជាសំណាងល្អ ក្នុងករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់ឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋាន បានសហការជាមួយ មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ដើម្បីធ្វើអន្តរាគមន៍ និងស្ទូចយករថយន្តទាំង៣ ទៅទុកនៅការិយាល័យ ចរាចរណ៍រាជធានី ដើម្បីរងចាំភាគីដែលពាក់ព័ន្ធ ចូលទៅដោះស្រាយ៕