សព​ស្ត្រី​គ្មាន​ខោ​អាវ​ម្នាក់​ផ្លុង​​ចោល​ក្បែរ​វត្ត​ អាច​ជា​ករណី​រំលោភ

សាកសពស្រ្តីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងដីឡូដ៍មួយកន្លែង ក្នុងភូមិ គោកចំបក់ សង្កាត់​ចោមចៅ ជិតវត្តអង្គតាម៉ិញ។ សាកសពស្រ្តីខាងលើ មិនទាន់មានអ្នកស្គាល់ អត្តសញ្ញាណទេ។ តែបើ​តាម​ការ​សន្និដ្ឋាន​បឋម របស់​ក្រុមអ្នកស៊ើបអង្កេត​ បានបញ្ជាក់ថា ករណីនេះ ជាឃាតកម្មរំលោភសម្លាប់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 26, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋដែលរស់នៅ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានភ្ញាក់​ផ្អើល​ឡើង កាលពីវេលាម៉ោង ៨ និង១៥ នាទីព្រឹក ថ្ងៃអាទិត្យទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចដីឡូដ៍​មួយ​កន្លែង នៅខាងជើងឈាងខាងលិច នៃវត្តអង្គតាម៉ិញ។ ពលរដ្ឋម្នាក់​បានចូល ទៅរកកន្លែងបត់ជើងតូច នៅទី​នោះ ក៏ស្រាប់តែប្រទះឃើញ ក្រណាត់ជាកញ្ចប់រំសាកសពនេះ ហើយបានផ្អើលឆោឡោ និងបានរាយការណ៍ ដល់អាជ្ញាធរឲ្យចុះអង្កេតភ្លាម។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ ក្រោយពេល មន្ត្រីជំនាញធ្វើកោសល្យវិច័យ លើសាកសពខាងលើថា សាក​សពជាស្រ្តីរងគ្រោះ ដែលមានអាយុប្រមាណ២៨ឆ្នាំ និងគ្មានសម្លៀកបំពាក់ជាប់ខ្លួននេះ ត្រូវបានចងរំ ក្នុង​អង្រឹង​នីឡុងពណ៍ខ្មៅមួយ ជាបួនកង់ត្រង់៖ ក ចង្កេះ ជង្គង់ ជើង។

ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា សាក​សព​មិនស្គាល់អត្តសញ្ញាណ ទំនងជាអ្នកធ្វើការ នៅក្នុង​ហាង​ខារ៉ាអូខេ ឬមួយអ្នកកោសជប់។​ នៅលើក្រចកដៃ របស់​សាកសព មានលាបថ្នាំក្រចក ពណ៍ក្រហមលាយឆ្នូតស រួមទាំង​សក់​ពណ៍ក្រហម ត្រឹមស្មារ។

ពេលស្រាយសាកសព ដោយមន្ត្រីជំនាញសង្កាត់ចោមចៅ និងការធ្វើកោសល្យវិច័យនោះ ក្រុមសមត្ថកិច្ច​បាន​បញ្ជាក់ថា សាកសពមានរបួស នៅត្រង់ក្បាលធ្ងន់ធ្ងរ មានហូរឈាម។

មន្ត្រីដដែល បានសន្និដ្ឋានជាបឋមថា សាកសពត្រូវបានគេរំលោភ រួចសម្លាប់ ហើយត្រូវបានយកមកផ្លុងចោល នៅដីឡូដ៍ ដែលមានស្មៅក្រាស់ ក្នុង​ទីតាំងខាងលើ។ បច្ចុប្បន្នមន្រ្តីមូលដ្ឋាន បាននឹងកំពុងផ្តិតរូបសាកសព ដើម្បី​ធ្វើការសាកសួរព័ត៌មាន រកសាច់​ញាតិ និងយកសាកសព ទៅតម្កល់ជាបណ្តោះអាសន្ន នៅក្នុងវត្ត​អង្គតាម៉ិញ ជិតទីតាំងសាកសព​ ដែលពលរដ្ឋ​ប្រទះឃើញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...