បើកឡានកូរ៉េបុករះ របងចែកផ្លួវជាច្រើនកំណាត់ រួចគេចខ្លូនបាត់!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 31, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីបង្កគ្រោះថ្នាក់ ហើយរត់គេចនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ព្រលាន យន្តហោះភ្នំពេញ អន្តរជាតិ។ ករណីនេះ ត្រូវបានសាក្សីបញ្ជាក់ថា បង្កឡើងដោយឡានកូរ៉េមួយ ស្លាកលេខ ៣C-៩៤០៤ ដែលបានបុករនាំងចែកផ្លូវ ពេញទំហឹង បាក់អស់ប្រមាណ១៨ផ្ទាំង ក្នុងនោះ ម្ចាស់ឡានបានបើកគេច ចំងាយ១គីឡូម៉ែត្រ ទើបឃាត់ឡានបាន។ ប៉ុន្តែម្ចាស់រថយន្ដ បានរត់គេចចេញ ដោយទុកតែរថយន្ដប៉ុណ្ណោះ នៅកណ្ដាលផ្លូវ។
មិនមែនតែឡានបង្កមួយទេ ដែលរងគ្រោះនៅក្នុងហេតុការណ៍នេះ តែអ្នកជិះម៉ូតូ នៅតាមផ្លូវខាងលើម្នាក់ ដែលមិនបានឃើញរនាំងដែក នៅរាយប៉ាយពាសពេញផ្លូវនោះ ក៏បានបុកបន្ថែម បណ្តាលឲ្យម៉ូតូរងការខូចខាត ចំណែកម្ចាស់រងរបួស ជាទម្ងន់។ យ៉ាងណាក៏ដោយ ក៏ឡានបង្កត្រូវបានឃាត់ជាប់ នៅពេលកំពុងបើកគេចខ្លួន។ ដោយឡែកម៉ូតូរងគ្រោះ ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាកលេខ១X-៥៤០៨ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ពីកើតទៅលិច ហើយបានទទួលគ្រោះថ្នាក់ ពីក្រោយឡាន។
រថយន្តបង្ក ដែលទុកចោលកណ្តាលផ្លូវ ត្រូវបានមន្ត្រីជំនាញ ដែលចុះទៅអន្តរាគមន៍ ស្ទួចទៅរក្សារទុក នៅការិយាល័យចររាចរណ៍ រាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ននេះ៕