បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

បុរសស្រ្តីប្ដីប្រពន្ធពីរនាក់ ជិះម៉ូតូជាមួយកូនពីរនាក់ បញ្ច្រាស់ទិស បានប៉ះជាមួយឡាន នៅពេលកំពុងភ្លៀង។ អ្នក​នៅ​ក្នុង​ហេតុការណ៍​ទាំង​អស់ គ្មានរបួសទេ តែកូនស្រីតូចអាយុ១ឆ្នាំ នៅក្នុងដៃម្តាយរងរបួសក្បាល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 11, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់​កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែ​កូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់​មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជា​ឪពុក​ក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែង​កើត​ហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។

អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ រស់នៅភូមិអន្លង់ឆ្លាត ស្រុកកោះធំ ខេត្ត​កណ្តាល។ រីឯប្រពន្ធឈ្មោះ ស៊ឹម ស៊ី អាយុ២៨ មានកូនស្រីពីរនាក់ ម្នាក់អាយុ ២ ឆ្នាំ និងម្នាក់ទោតអាយុ១ឆ្នាំ។ បន្ទាប់ពីកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះជាបន្ទាន់។

ដោយឡែក ម្ចាស់រថយន្តឈ្មោះ សួន សុខ អាយុ ២០ ឆ្នាំ ជាអ្នកបើករថយន្ត របស់ក្រុមហ៊ុននំប៉័ងមួយ នៅ​សង្កាត់ទន្លេបាសាក់ខណ្ឌ ចំការមន រាជធានីភ្នំពេញ មិនមានរងរបួសនោះទេ។

មន្រ្តីចរាចរណ៍ លោក ជា មុន្នី បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វ ឲ្យដឹងថា ស្រ្តីបុរសម្តាយឪពុក​កុមារី​រងគ្រោះ បានសុំឲ្យមន្រ្តីចររាចរណ៍ សម្រួលបញ្ចប់រឿង ជាមួយម្ចាស់ឡាន ដោយទទួលស្គាល់ថា ខ្លូន​ជា​អ្នកខុស បើកទៅប៉ះឡាន។ មន្រ្តីដដែល បានបញ្ជាក់ទៀតថា អ្នកទាំងពីរគ្មានមុខរបរច្បាស់លាស់ទេ បច្ចុប្បន្ន​ជាគ្រួសារអនាថា នៅតាមផ្លូវ។ មិនតែប៉ុណ្ណោះ គ្រួសារនេះឧស្សាហ៍បង្កបញ្ហា វាយតប់គ្នា ក្នុងគ្រួសារណាស់ នៅពេលស្រវឹង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...