សម្ផស្សក្រុង«គុជ» មើលពី«គូទ»មកវិញ!
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី៣០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: July 01, 2016
- ប្រធានបទ: បរិស្ថាន-ភ្នំពេញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មានជាច្រើនលើសលប់ បានដកស្រង់យករូបភាព នៃសម្រាមកាកសំណល់ ដ៏គួរឲ្យព្រឺព្រួច គ្របដណ្ដប់ពីលើអាងបណ្ដោះទឹកកខ្វក់ របស់រាជធានីភ្នំពេញ ទៅចុះផ្សាយយ៉ាងព្រោងព្រាត។ ហើយគេនៅមិនរាប់បញ្ចូល ពីគេហទំព័រតូចៗជាច្រើនផ្សេងទៀត ដែលបានយករូបភាពដដែលនេះ ទៅផ្សាយបន្តនោះផងទេ។
» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាអង់គ្លេស៖
» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាបារាំង៖
» ការយកទៅបង្ហោះ នៅក្នុងវេទិកាជជែក «Reddit» ដ៏ល្បីឈ្មោះ ដែលមានមនុស្សរាប់សិបម៉ឺនសែននាក់ ចូលទៅពិគ្រោះក្នុងមួយថ្ងៃៗ៖
រូបភាពនេះ ត្រូវបានថតពីលើអាកាស ដោយម៉ាស៊ីនថតរបស់ភ្នាក់ងារយកព័ត៌មានមួយរូប នៃសារព័ត៌មាន «Khmer Times» កាលពីអំឡុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ដោយបានបង្ហាញពីកាកសំណល់ សព្វគ្រប់បែបយ៉ាង កំពុងវាយលុកទៅលើអាងបណ្ដោះទឹកកខ្វក់ ចេញពីរាជធានីភ្នំពេញ។
ទិដ្ឋភាពខាងលើ មិនបានធ្វើឲ្យគេឆ្ងល់ទេ ថាហេតុដូចម្ដេចបានជារាជធានី ចេះតែរងគ្រោះនឹងទឹកជំនន់ទឹកភ្លៀង បើទោះជាគេនៅមិនទាន់រាប់បញ្ចូល ពីករណីផ្សេងទៀតក៏ដោយ។ ម្ដងម្កាល គេបានដឹងថា មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជូនរថស្ទូច ដើម្បីទៅកាយសម្រាមកាកសំណល់ទាំងនេះចេញដែរ តែសំនួរសួរថា កំណាយម្ដងម្កាលនេះ ជាដំណោះស្រាយសម្រាប់រយៈពេលវែង នៃរាជធានីមួយ ដែលមានឈ្មោះ ជា«ក្រុងគុជ»ដូច្នេះឬ?