ការ​​លក់​​ដូរ​នៅ​លើ​ទ្រូង​ផ្លូវ​វេង​​ស្រេង ព្រោះ​គ្មាន​ជម្រើស

នៅចំណុចលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំបី នាផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុង​ទទួល​«ការពេញនិយម»ពីក្រុមអាជីវករមួយចំនួន ដែលបានយកទ្រូងថ្នល់ទាំងនោះ មកធ្វើអាជីវកម្មយ៉ាងចេញមុខ។
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 21, 2014
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាមានកាកសំណល់សំរាម ឬការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ ថា​មាន​ភាព​រញ៉េរ​ញ៉ៃ​ពិបាក​ធ្វើ​ចរាចរណ៍ និង​ដើម្បី​ចំណូល​ដ៏​តិច​តួច​របស់​ពួក​គេនោះ​ក៏​ដោយ តែ​ក្រុម​អាជីវករ​តូច​តាច​ទាំង​នោះ បាន​ជំនះ​ដាក់​តាំង​តូប​លក់​ធ្វើ​អាជីវកម្ម ពាស​ពេញ​ទាំង​ទ្រូង​ផ្លូវ ក្នុង​ភូមិ​ដំណាក់​ធំ​បី នា​ផ្លូវ​វេងស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ការ​យក​ទ្រូង​ផ្លូវ​មក​ប្រើប្រាស់ នៅ​ត្រង់​ចំណុច​លូ​ប្រាំ​នេះ វា​ដូច​ជា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​គាត់។

អ្នកលក់នៅលើផ្លូវនេះ អ្នកស្រី ឡឹក កុសល់ បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា​ការ​លក់​ដូរ​នៅ​ទី​នេះ អ្នកស្រី​មិន​មាន​ការ​អនុញ្ញាត​ណា​មួយ ឲ្យ​លក់​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​គ្មាន​ជម្រើស មិន​ដឹង​បាន​កន្លែង​ណា សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត ទើប​នៅ​រកស៊ី​ទាំង​ព្រួយ​បារម្មណ៍ រួម​នឹង​ភាព​ភ័យ​ខ្លាច។ ជួន​កាល​កំពុង​លក់ មាន​នគរបាល​សណ្តាប់​ធ្នាប់​មក​ដេញ ក៏​រត់​ទៅ​ហើយ លុះ​នគរបាល​ទៅ​ផុត ក៏​ត្រឡប់​មក​លក់​វិញ។ អ្នកស្រី បាន​បន្ត​ថា អ្នកស្រី​មក​លក់​ត្រី​នៅ​ទី​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​របរ​រក​ស៊ី នៅ​ឯ​ខេត្ត​ស្វាយរៀង​នោះ ទើប​អ្នកស្រី​និង​គ្រួសារ​ឡើង​មក​លក់​ដូរ​នៅ​រាជធានី​ភ្នំពេញ។

នៅមិនឆ្ងាយពីគ្នានោះដែរ អ្នកស្រី ហ័ង ជាអ្នកលក់ដូរមួយរូបទៀត បាននិយាយថា អ្នកស្រីក៏ជាអ្នករស់នៅ​ក្នុង​ភូមិ​ដំណាក់ធំបីនេះដែរ។ ហើយការមកដាក់តាំងទីលក់ដូរនេះ ព្រោះតែអ្នកស្រីឃើញគេលក់តៗគ្នា ក៏ចេះតែ​មកលក់តាមគ្នាទៅ ហើយពេលណាមានសន្តិសុខមកដេញ ក៏នាំគ្នារើឥវ៉ាន់រត់ចេញ។អ្នកស្រីបន្តថា ពួកគាត់​អាចលក់មកខាងក្រោយវិញបាន លុះត្រាតែគេរៀបចំផ្លូវលំរួច ព្រោះឥឡូវនេះ ផ្លូវនោះកំពុងជួសជុល។

ករណីនេះ ក៏ត្រូវបានយល់ស្របដោយលោក សេង ឡាញ ចៅសង្កាត់ស្ទឹងមានជ័យ ទាក់ទងនឹងផ្លូវលំ​នោះ​ដែរ។ លោកបានថ្លែងប្រាប់ទស្សនាវដ្តី ឲ្យដឹងថា លោកបានធ្វើការដោះស្រាយ និងរៀបចំជាមួយអជ្ញាធរខណ្ឌ ដើម្បីដាក់ឲ្យមានកន្លែងលក់ដូរត្រិមត្រូវ នៅពេលផ្លូវថ្នល់ធ្វើរួចរាល់។

ចំណែកលោក ឈុន សារាវី ដែលជាមេភូមិដំណាក់បី នៅសង្កាត់ស្ទឹងមានជ័យនេះវិញ បានបញ្ជាក់ថា លោក​បានចុះជួយរៀបចំសណ្តាប់ធ្នាប់ ជាមួយនឹងអាជ្ញាធរខណ្ឌ ក៏ដូចជាសង្កាត់ ដើម្បីរកដំណោះស្រាយឲ្យ​អាជីវករ​ទាំងនោះ មានកន្លែងលក់ដូរត្រឹមត្រូវមួយ។ ចំពោះករណីដែលដេញអ្នកលក់នេះ លោកបានបញ្ជាក់យ៉ាង​ច្បាស់​ថា លោកបានបិទប្រកាស់ជាសារធាណៈរួច តាំពីរថ្ងៃទី០៤ខែវិច្ឆិកាមកម្លេះថា ត្រូវរើឥវ៉ាន់ចេញ មុន​ពេល​ដែលគ្រឿងចក្រធ្វើផ្លូវមកដល់ ហើយថែមទាំងជួនលិខិតផ្សព្វផ្សាយដល់គ្រប់ខ្នងផ្ទះទៀតផង ប៉ុន្តែលោក​មិន​បានដឹងថា តើអ្នកលក់ដូរទាំងអស់នោះ បានអាន ឬគោរពតាមសេចក្តីប្រកាស់នោះ ឬអត់ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...