គល់ បញ្ញា៖ ប្រព័ន្ធ​​បោះ​ឆ្នោត​​ថ្មី ផ្ដល់​​ជំនឿ​​ទុក​​ចិត្ត ៩៨% មិន​​«ខុស​​បច្ចេកទេស»

កំណែទម្រង់នៃការបោះឆ្នោត ឲ្យដល់ឬសគល់ ទាមទារឲ្យមានការធ្វើកំណែទម្រង់ លើប្រព័ន្ធបោះឆ្នោតទាំងមូល។ ក្រុមសង្គមស៊ីវិល ដែលជំនាញខាងការបោះឆ្នោត បានបង្ហាញជំនឿចិត្ត រហូតដល់ទៅ ៩៨% ពីប្រព័ន្ធបោះឆ្នោតថ្មីនេះ ថាមានប្រសិទ្ធិភាព និងផ្ដល់ភាពងាយស្រួល ដល់ការបោះឆ្នោត។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 21, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​ពី​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​​មួយ ដែល​អាច​ជួយ ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ផ្ដល់​ជំនឿ​ទំនុក​ចិត្ត​រហូត​ដល់​ទៅ ៩៨%។ ការ​ថ្លែង​របស់​លោក បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ នៅ​ក្នុង​សិក្ខា​សាលា​មួយ របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ERA នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ តំណាង​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​ជា​ច្រើន​នាក់។

នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល បាន​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មាន​ជំនាញ​ខាង​កាងារ​បោះ​ឆ្នោត បាន​ដក​ស្រង់ នូវ​បច្ចេកវិទ្យា​​មួយ​ចំនួន​ពី​បរទេស និង​មាន​ការ​សហការ​ជា​មួយ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ផង​ដែរ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត។ បច្ចេកវិទ្យា​នោះ នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ត រហូត​ដល់​ទៅ ៩៨% ថា​គ្មាន​ឈ្មោះ​ស្ទួន គ្មាន​ការ​ខុស​ទិន្នន័យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ដោយ​សារ​ការ​ធ្វើ​កាងារ​នេះ វា​អាច​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ជី​ឈ្មោះ​ស្ទួន ការ​ខុស​ទិន្នន័យ​បាន។

បញ្ហាចុះឈ្មោះបោះឆ្នោត ឬការធ្វើបញ្ជីបោះឆ្នោត ក្នុងពេលកន្លងមក បានរងការរិះគន់ ថាបានអនុវត្តតាម​វិធីសាស្ត្រ​ចាស់គំរិល ពោរពេញទៅដោយកំហុស និងឈ្មោះស្ទួន (ឬឈ្មោះខ្មោច) បង្កឲ្យពលរដ្ឋច្រើន​សិប​ពាន់នាក់ មិនបានទៅបោះឆ្នោត ជាពិសេសនៅក្នុងសម័យកាលបោះឆ្នោតសកលអាណត្តិទី៥នេះជាដើម។ អ្វីដែលក្រុមសង្គមស៊ីវិល កំពុងធ្វើការផ្ដួចផ្ដើម សម្រាប់អាណត្តិថ្មីនេះ មានដូចជា បញ្ជីបោះឆ្នោតថ្មី និងត្រូវ​បង្កើតឡើងតាមរយៈប្រេព័ន្ធចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតបែបទំនើប គ្មានឈ្មោះស្ទួន និងកំហុស​នៃការបញ្ជូនទិន្នន័យរបស់អ្នកបោះឆ្នោត និងផលិតប័ណ្ណអ្នកបោះឆ្នោតជំនួស ឲ្យការប្រើប្រាស់ឯកសារផ្សេងៗ ជាពិសេសលិខិតសំគាល់សម្រាប់ការបោះឆ្នោត ដែលត្រូវយកមកប្រើដើម្បីបានចូលបោះឆ្នោត។

លោក គួយ ប៊ុនរឿន សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក​គាំទ្រទាំងស្រុងចំពោះការរៀបចំប្រព័ន្ធថ្មីនេះ។ លោកថាគណៈបក្សសង្រ្គោះជាតិ និងពិនិត្យបន្ថែមទៀត ដើម្បី​រកយន្តការយ៉ាងដូចម្តេច និងសមត្ថកិច្ចបែបណា ក្នុងការទទួលខុសត្រូវឲ្យបានពេញលេញ ព្រោះថាកន្លងមក ទោះមានសមត្ថកិច្ចរបស់ គ.ជ.ប ជួយរៀបចំមែនពិត ប៉ុន្តែបានបើកផ្លូវផ្តល់សិទ្ធិអំណាច ដល់ក្រុមប្រឹក្សាឃុំ​សង្កាត់​ ជាអ្នករៀបចំបញ្ជីឈ្មោះ ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន មិនបានបោះឆ្នោត និងអ្នក​ខ្លះ​ទៀត​រកឈ្មោះបោះឆ្នោតមិនឃើញ។

សូមបញ្ជាក់ដែរថា ប្រព័ន្ធនៃការបោះឆ្នោតថ្មីនេះ គឺជាប្រព័ន្ធមួយដែលមានលក្ខណៈទំនើប ដែលប្រទេសមួយ​ចំនួន បានអនុវត្តគោលការណ៍នេះដែរ ដូចជានៅតាមបណ្តាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប និងប្រទេសដែល​សិ្ថត​នៅក្នុងតំបន់អាស៊ីមួយចំនួន។ ជាពិសេសប្រទេសជប៉ុន ដែលកំពុងមានបំណង ចង់ជួយរៀបចំការអនុវត្ត​ការ​បោះឆ្នោតថ្មីនេះ នៅកម្ពុជាំ ក៍បានអនុវត្តប្រព័ន្ធនេះ នៅក្នុងប្រទេសរបស់គេរួចហើយដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...