ល្បែង​ជីវិត​ដ៏​គ្រោះ​ថ្នាក់៖ ឡាន​ស្ទូច​ដឹក​ឡាន​ពីរ​​ពី​លើ​យ៉ាង​សង្ហា

នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ នៅថ្ងៃទី២៤ ខែសីហានេះ អ្នកដំណើរមួយចំនួន បានបង្ហាញការព្រួយ​បារម្ភ​ជា​ខ្លាំង ពេល​ដែល​ឃើញ​ឡាន​ស្ទូច​ធំមួយ បើកបរតាមបណ្ដោយផ្លូវ ដោយ ដឹកឡានពីរ​ទៀត​នៅ​ពី​លើ។ ក្នុង​ស្ថានភាពផ្លូវ​រលាក់ និង​រអិល​របៀប​នេះ បើទោះជារថយន្ដទាំងពីរ បានចងជាប់នឹងច្រវ៉ាក់ខ្លះ​ក៏​ដោយ តែ​គ្រោះ​ថ្នាក់​ធ្លាក់​ អាច​នឹង​កើត​ឡើង​គ្រប់​ពេល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤សីហា ២០១៥
  • កែប្រែចុងក្រោយ: August 24, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដំណើរជាច្រើន ដែលបានឃើញ ឡានស្ទូចមួយគ្រឿង ដឹកឡានពីរគ្រឿងពីលើគ្នានោះ បានបង្ហាញការ​ព្រួយ​បារម្ភជាខ្លាំង ដល់សុវត្តិភាពពួកគាត់ ជាអ្នកធ្វើដំណើរស្របផ្លូវជាមួយគ្នា ដោយនិយាយថា ពួកគាត់អាច​ប្រឈម នឹងហានិភ័យខ្ពស់ រហូតដល់អាយុជីវិត ប្រសិនជារថយន្ដ ដែលនៅលើឡានស្ទូច របូតធ្លាក់ចុះ។ រថយន្ដស្ទូច ដែល​បើកដឹកឡានពីគ្រឿង បន្ថែមពីលើនោះ មានស្លាកលេខ ភ្នំពេញ ៣A-៦៥៧៥ និងបាន​បើកតាម​បណ្តោយ​ផ្លូវជាតិ លេខ០៥ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្ត។

ស្រ្តីម្នាក់កំពុងធ្វើដំណើរ ដោយម៉ូតូ តាមបណ្តោយផ្លូវនេះដែរ ពេលឃើញឡានធំពីរគ្រឿង ដោយគ្មានចំណង គ្មាន​ទ្រុងបែបនេះ បានឈប់ម៉ូតូ រួចបញ្ចេញវាចារ ទាំងក្តីបារម្ភថា មិនហ៊ានជិះទៅទៀតទេ ព្រោះមើលទៅផ្លូវ​សុទ្ធ​តែក្រឡុក មានទឹក មានភក់ តែឡានស្ទូចនេះ បែរជាបើកធ្វើព្រងើយគ្មានអ្នកណាឃាត់សោះ។ ចុះបើឡាន បើក​ធ្លាក់​ក្រឡុកផ្អៀងតែបន្តិចនោះ ឡានពីរខាងលើ នឹងធ្លាក់មកមិនខាន ព្រោះគ្មានប្រដាប់ការពារ ឲ្យបានល្អផង។

រថយន្ដទាំងពីរគ្រឿង នៅលើរថយន្ដស្ទូចនោះ ត្រូវបានចងនឹងច្រវ៉ាក់តូចៗប៉ុន្មានខ្សែរដែរ ប៉ុន្តែលក្ខណៈនេះ មិន​អាចធានាថា រថយន្ដទាំងពីរខាងលើ មិនរង្គើនោះឡើយ។ អ្នកស្រីដែលប្រើប្រាស់ទ្រូងផ្លូវខាងលើ បាន​បន្ថែម​ទៀតថា៖ «ចុះបើធ្លាក់ តើអ្នកណា ជាអ្នករងគ្រោះ មិនមែនអ្នកជិះម៉ូតូក្បែរទេហ្អី?»។ អ្នកស្រីបានអះអាងបែប​នេះ ខណៈដែលឃើញស្ថានភាពឡានស្ទូចនោះ មានលក្ខណៈ​ស្ទើរទប់លំនឹងមិនជាប់ នៅលើផ្លូវជាតិ ដែលមាន​សភាព​ក្រឡិចក្រឡុក និងរអិលដោយសារភ្លៀង។

ក្រៅពីក្តីបារម្ភរបស់អ្នកដំណើរ និងអ្នកប្រើប្រាស់ទ្រូវផ្លូវ ជាច្រើននាក់នេះ អ្នករស់នៅតាមបណ្ដោយផ្លូវនេះ មួយ​ចំនួន ក៏បានបញ្ចេញសម្លេងព្រួយចិត្តដែរថា ឡានស្ទូចមួយ ដឹកឡានពីបែបនេះ ប្រឈមគ្រោះថ្នាក់​ខ្លាំង​ណាស់ បើមន្ត្រីនគរបាលមិនឃាត់ ហើយនៅតែបណ្តែតបណ្តោបែបនេះញ៉យៗ ច្បាស់ជាមានបញ្ហា នៅថ្ងៃណាមួយ​មិន​ខាន៕


» រូបភាពជាវីដេអូ បង្ហាញពីការប្រើប្រាស់ ទ្រូវផ្លូវយ៉ាងសង្ហា ដោយមិនគិតពីគ្រោះថ្នាក់ របស់រថយន្ដស្ទូច៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...