ស្រវឹង​បើក​បុក​បង្គោល​ភ្លើង​ក្បែរ​ស្តុប ខ្ទេច​រថយន្ត​មួយ​គ្រឿង

បុរសម្នាក់ត្រូវបានគេឃើញថា បើករថយន្ត ទាំងមានជាតិស្រវឹងនៅក្នុងខ្លូន បានបង្ករគ្រោះថ្នាក់ ដោយខ្លូនឯង ជា​មួយ​នឹង​បង្គោល​ភ្លើង​ក្បែរស្តុប បណ្តាលឲ្យរថយន្ដ រងការខូចខាត់ស្ទើរទាំងស្រុង ចំណែកឯម្ចាស់ មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 09, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ម៉ៅសេងទុង ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បង្គោលភ្លើង ដែលត្រូវបានឡានបុកនោះ នៅក្បែរស្តុបទួលទំពូង ទល់មុខបណ្ណាគារ iBC។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ឡានរងគ្រោះម៉ាក ម៉ាស្តា ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ ២AA-៥៩៥៨ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ទាំងអាការៈស្រវឹង។ សាក្សី​បានបន្ថែមទៀតថា គេមិនឃើញម្ចាស់រថយន្ត មានគ្រោះថ្នាក់នោះទេ តែឡានរងការខូចខាតស្ទើរទាំងស្រុង។

មន្រ្តីនគរបាលចររាចរណ៍ នៅទីតាំងកើតហេតុ បានបញ្ជាក់ថា រថយន្តគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ច​ចរាចរណ៍​ក្រុង ស្ទូចទៅរក្សារទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ លោកក៏បានបញ្ជាក់ដែរថា អ្នកបើកបររថយន្ត បង្ក​គ្រោះថ្នាក់ខ្លូនឯងនេះ បើកបរក្នុងសភាពស្រវឹងជោគ បណ្តាលឲ្យរេចង្កូត ទៅបុកជាមួយបង្គោលភ្លើង បង្ក​គ្រោះ​ថ្នាក់​ដូច្នេះឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...