រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ នឹងឈានដល់។ ប្រជាពលរដ្ឋខ្មែរចាស់​ក្មេង​ប្រុសស្រី ដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចេញទៅលេងស្រុកកំណើតរៀងៗខ្លួនដែរ បង្កឱ្យរាជធានីភ្នំពេញ ដែល​ធ្លាប់មានមនុស្សរស់កកកុញ បែរជាមានភាពស្ងាត់ចម្លែកខុសធម្មតា។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ នឹងឈានដល់។ ប្រជាពលរដ្ឋខ្មែរចាស់​ក្មេង​ប្រុសស្រី ដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចេញទៅលេងស្រុកកំណើតរៀងៗខ្លួនដែរ បង្កឱ្យរាជធានីភ្នំពេញ ដែល​ធ្លាប់មានមនុស្សរស់កកកុញ បែរជាមានភាពស្ងាត់ចម្លែកខុសធម្មតា។


នៅវិមានឯករាជ្យ កណ្ដាលរាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ មិនសូវសម្បូរចរាចរណ៍។ (រូបថត MONOROOM.info/ Kessor)

ប្រពៃណី - រាជធានីភ្នំពេញដែលធ្លាប់តែមានសភាពអ៊ូអរ និងមានអ្នកដំណើរច្រើនច្រើនស្អេកស្កះនៅលើដងផ្លូវនានា បានប្រែក្លាយស្ងាត់ខុសប្លែកពីធម្មតា។ ការប្រែក្លាយទៅជាសភាពស្ងប់ស្ងាត់ នេះដោយសារតែ សិស្សនិស្សិត មួយ​ភាគដែលមកពីតាមបណ្តាលខេត្ត ដើម្បីមករៀននៅទីក្រុងភ្នំពេញ កម្មករកម្មការិនី និងបុក្គលិកក្រុមហ៊ុន បានចាប់​ផ្តើមវិលត្រលប់ទៅស្រុកកំណើតវិញ បន្ទាប់ពីមានការអនុញ្ញាតិ ឱ្យឈប់សម្រាបក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ។

រីឯអ្នករស់នៅទីក្រុងភ្នំពេញមួយចំនួន បានយកឱកាសនេះ ដើម្បីទៅដើលេងកំសាន្តជាមួយក្រុមគ្រួសារ នៅតាម​រមនីយដ្ឋានផ្សេងនៅក្នុងប្រទេសកម្ពជា ឬក៏ចេញទៅលេងនៅក្រៅប្រទេសតែម្តង។

ស្រីល័ក្ខ ជាកម្មការិនី នៅរោងចក្រស៊ិន តៃ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម បន្ទាប់ពីរោងចក្របានអនុញ្ញាត ឱ្យឈប់សម្រាកចំនួនមួយអាទិត្យ កញ្ញានឹងទៅស្រុកនៅល្ងាចនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នេះកញ្ញា ក៏បាន​ទិញរបស់របរមួយចំនួន យកទៅជូនយាយតាផងដែរ។ នៅពេលសួរ តើចូលឆ្នាំនេះមាគ្រោងទៅលេងឯណាដែរឬទេ? កម្មការិនីរូបនេះបានឆ្លើយថា៖ «មិនដឹងដឹងទៅណាទេ ព្រោះគ្មានលុយ សូម្បីតែវត្ត ក៏មិនបានទៅផង?»

ស្ទើរគ្រប់ចំណតរថយន្តក្រុងនិងតាក់ស៊ី ក្នុងរាជធានីភ្នំពេញ ពោរពេញដោយមនុស្សម្នា ក្មេងចាស់ប្រុសស្រី រង់ចាំ​ធ្វើ​ដំណើរទៅស្រុកកំណើតរៀងៗខ្លួន។ ចំណែកឯនៅតាមទីផ្សារមួយចំនួនវិញ និងហាងខ្លះនៅតាមផ្លូវ បានចាប់ផ្តើម​បន្ថយសកម្មភាពលក់ដូរ ជាបណ្តើរៗ។ តែក៏មានអាជីវករមួយចំនួនទៀត នៅមានភាពមមាញឹកនៅឡើយ នឹងការ​លក់​ដូររបស់ខ្លួន ជាពិសេសអ្នកលក់គ្រឿងតុបតែងទទួលទេវតាឆ្នាំថ្មី និងអ្នកលក់ផ្លែឈើ ម្ហូបអាហារជាដើម។

សេរី រតនា ជានិស្សិត ឆ្នាំទី១នៃសកលវិទ្យាល័យ ន័រតុន បានប្រាប់ថា លោកទៅស្រុកតាំងពីថ្ងៃទី៣១ ខែមិនាម្លេះ តាំងពីសាលាមិនទាន់អោយឈប់សម្រាក។ យុវនិស្សិតមកខេត្តពោធិ៍សាត់រូបនេះ បានបន្ថែមថា មូលហេតុ​ដែល​លោកប្រញាប់ ទៅស្រុកកំណើតដូចនេះ ព្រោះរវល់ទៅជួយប៉ាម៉ាក់លក់ឥវ៉ាន ដោយសារតែពេលចូលឆ្នាំដូច្នេះ ការ​លក់មានភាពមមាញឹកច្រើន។ យុវនិស្សិតបានបញ្ជាក់ទៀតថា ចូលឆ្នាំនេះ មិនទៅលេងខេត្តណាឆ្ងាយទេ ប្រហែល​ជាបបួលបងប្អូន និងមិត្តភក្តិទៅលេងរមណីយដ្ឋានមួយ នៅក្នុងខេត្តពោធិ៍សាត់។

បុណ្យចូលឆ្នាំ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែ មេសា គឺជាពិធីបុណ្យប្រពៃណីខ្មែរ​យ៉ាង​សំខាន់។ នៅឆ្នាំនេះ ពិធីចូលឆ្នាំថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ មេសា វេលាម៉ោង៨និង៧នាទីព្រឹក ។ ឆ្នាំនេះ​ ជា​ឆ្នាំមមី ដែលមាន ទេពធីតាឈ្មោះ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្កា-គុជខ្យង- ភក្សាហារប្រេង ព្រះហស្ថស្តាំកាន់ព្រះខ័ន ព្រះហស្ថឆ្វេងកាន់ឈើច្រត់ ពាហនៈខ្លា យាងចុះមក ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...