ជនបររទេសពីរនាក់ត្រូវក្រុមចោរឆក់ទូរស័ព្ទបានសម្រេច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 11, 2015
- ប្រធានបទ: ឆក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាតិបរទេសពីរនាក់ ត្រូវបានគេស្គាល់ថា ជាជនជាតិអាមេរិកាំង ត្រូវបានក្រុមចោរឆក់ពីរនាក់ ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង បានសម្រេច នៅពេលដែលជន រងគ្រោះទាំងពីរ កំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ព្រះសីហនុរាជ ត្រង់ចំណុចទល់មុខ វត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សាក្សីដែលបានឃើញ ហេតុការណ៍នេះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបររទេសពីនាក់ ម្នាក់ប្រុស ម្នាក់ស្រី មិនស្គាល់ឈ្មោះ បានជិះម៉ូតូពីកើតទៅលិច ដោយអ្នកនៅខាងក្រោយ កំពុងចុចទូរស័ព្ទ។ ស្រាប់តែមកដល់កន្លែងកើតហេតុ មានបុរសពីរនាក់ជិះម៉ូតូ តាមពីក្រោយ ជនរងគ្រោះទាំងពីរ ពេលមកដល់ជិត បានអែប ហើយធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃនោះតែម្តង។
អ្នកនៅកន្លែងកើតហេតុ បានបន្តថា ពេលភ្លាមៗ ជនរងគ្រោះបានជិះម៉ូតូ ចេញតាមចោរនោះដែរ តែមិនទាន់ ព្រោះក្រុមចោរបើកម៉ូតូដូចហោះ សូម្បីតែម៉ាកអី ក៏មើលសឹងមិនទាន់ផង។ បន្ទាប់ពីរចោរឆក់ យកទូរស័ព្ទបានសម្រេច អ្នកទាំងពីរបាននៅឈរជាយផ្លូវ ដើម្បីហៅអ្នកដំណើរ ឲ្យជួយខ្លួនយកទូរស័ព្ទម៉ាក ASUS Phone 6 នោះមកវិញ។ តែទោះជាយ៉ាងណា ក៏តាមមិនទាន់ដែរ ហើយបុរសម្នាក់ បាននាំអ្នកទាំងពីរ ទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលវាលវង្ស ឲ្យជួយដោះស្រាយ និងតាមចាប់ចោរ។
តែជនរងគ្រោះទាំងពីនាក់ ហាក់មិនបានយល់នោះទេ នៅតែប្រកែក នៅពេលទៅដល់ប៉ុស្តិ៍ថា ខ្លួនមិនចង់ប្តឹងទេ ខ្លួនគ្រាន់តែចង់បាន ទូរស័ព្ទមកវិញ តែប៉ុណ្ណោះ។ បន្ទាប់ពីនោះ មន្ត្រីប៉ូលិសម្នាក់ បានជូនអ្នកទាំងពីរ ឲ្យត្រឡប់មកផ្ទះវិញ នៅតាមផ្លូវ ១១៥ សង្កាត់ទូលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ៕