ប្រើ​ល្បិច​ឲ្យ​ស្ករ​គ្រាប់​រួច​ដោះ​យក​ក្រវឹល អស់​លក្ខ​ត្រូវ​ពលរដ្ឋ​ចាប់

បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធវាយ រហូតដល់ទ្រោមខ្លូន ខណៈខ្លូនកំពុងល្បូងក្មេងស្រី អាយុ៣ឆ្នាំម្នាក់ ឲ្យញ៉ាំស្គរគ្រាប់ រួចដោះយកក្រវឹល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 16, 2015
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៣ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារ នគរាជទី២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យរាជធានី​ភ្នំពេញ។ បុរសជាជនសង្ស័យ ត្រូវបានគេស្គាល់ថាឈ្មោះ ចេង សុជា មានមុខរបរមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ មុន​ពេលកើតហេតុ សាក្សីបានឲ្យដឹងថា បុរសអាយុ៤០ឆ្នាំរូបនេះ ជិះម៉ូតូធុនគុបពណ៍ស្លែ នៅតាមផ្លូវលំចូលភូមិ រួចចុះមកលួងលោមក្មេងស្រី ឈ្មោះ អ.ក.ស អាយុ៣ឆ្នាំ។ អ្នកស្រី លឹម ហ៊ុននី វ័យ៣៥ឆ្នាំ ជាអ្នកលក់កាហ្វេ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ កំពុងអង្គុយលេង នៅក្រោយផ្ទះ ស្រាប់តែជនសង្ស័យ បានមកដល់ ហើយធ្វើសកម្មភាព លួងលោមដោយឲ្យស្ករគ្រាប់ ទៅនាងញ៉ាំ។

ម្តាយក្មេងស្រីរងគ្រោះបញ្ជាក់បន្ថែមថា កូនអ្នកស្រីមានគ្រឿងប្រើប្រាស់ ជា (ក្រវឹល) ប្រមាណ៥ហ៊ុន ដែល​ជាមាសសុទ្ធ។ អ្នកស្រីបានឲ្យដឹងទៀតថា កូនស្រីអាយុ៣ឆ្នាំនិយាយថា ភ្លាមៗក្រោយពេលញ៉ាំស្គរគ្រាប់ ជន​សង្ស័យ បានដោះយកក្រវឹលនាង ពីត្រចៀក រួចឡើងលើម៉ូតូរបស់ខ្លូន ជិះគេចខ្លូន។ តែជិះចេញ មិន​ទាន់​ផុត​ផ្លូវ ក្នុងភូមិនោះផង អ្នកជិតខាងបានឃើញ រួចស្រែកផ្អើលឆោឡោ ឲ្យអ្នកជិតខាងជួយ ដោយបន្លឺឡើងថា៖ «មានចោរចូលភូមិ លួចដោះក្រវឹលក្មេង»។

ក្រោយពីអ្នកភូមិខាងលើ បានអន្តរាគមន៍ និងស្វាគមន៍ជនសង្ស័យ លួចដោះក្រវឹលក្មេង ម្នាក់មួយដៃមួយ​ជើងតាមកំហឹង ធ្វើឲ្យជនសង្ស័យ រងរបួសទ្រោមខ្លូន រហូតលុះត្រាក្រុមសមត្ថកិច្ចមកដល់។ បុរស ចេង សុជា ត្រូវបានសមត្ថកិច្ច មូលដ្ឋានខណ្ឌពោសែនជ័យ បញ្ជូនខ្លូនទៅអធិការដ្ឋាន ក្រោយពីរកឃើញមាសសុទ្ធ នៅ​នឹងខ្លូន៥ហ៊ុន ដូចដែលកូនស្រ្តីរងគ្រោះបានបាត់។ នេះបើតាមការអះអាង របស់មន្ត្រីសមត្ថកិច្ចមួយរូប។ រីឯ​មាស​សុទ្ធនោះវិញ ត្រូវបានប្រគល់ ត្រឡប់ទៅឲ្យ ម្ចាស់ដើមវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...