ពីរនាក់រួមគ្នាប្លន់បានសម្រេច តែម្នាក់បកក្រោយ ត្រូវជាប់ខ្នោះ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: ឆក់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាពប្លន់យកម៉ូតូឌុបនេះ បានកើតឡើង នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៥ វេលាម៉ោង ៦ និង ២៥ នាទីព្រឹកស្ថិតនៅជាប់របងព្រះវិហារ គ្រឹស្តសាសនា ក្នុងក្រុមទី ៦ ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភព ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ (ជនទីមួយ) បានហៅម៉ូតូ របស់គាត់ជិះពីត្រពាំងថ្លឹង ទៅច្រមុះជ្រូកស្ទឹងមានជ័យ តែពេលដល់គោលដៅ ជននោះបានឲ្យខ្លួន ដឹកត្រឡប់ក្រោយ។ មកដល់កន្លែងកើតហេតុ បុរសចម្លែកបានចុះពីម៉ូតូ ហើយប្រាប់ចាំមួយភ្លែត ដើម្បីខ្លួន ទៅយកឥវ៉ាន់ពីមិត្ត។ ពេលនោះ ជននេះបានដើរចុះដើរឡើង រហូតដល់ជនម្នាក់ទៀត ជិះម៉ូតូមកដល់ បានយកកាំភ្លើង មកផ្ជង់ម្ចាស់ម៉ូតូឌុប ឲ្យចេញពីម៉ូតូដោយស្ងៀមស្ងាត់ ហើយយកម៉ូតូឌុបទៅបាត់ ដោយទុកម៉ូតូមួយ ឲ្យជនទីមួយជិះ។
ចំណែកជនទីមួយ ដែលជិះម៉ូតូរបស់ជនទីពីរ ដែលបានដកកាំភ្លើងភ្ជង់ ម្ចាស់ម៉ូតូរងគ្រោះនោះ បានធ្វើដំណើរចេញទៅ បានប្រហែលជា ៥០ម៉ែត្រ ក៏ត្រឡប់ក្រោយវិញ ពេលនោះជនរងគ្រោះ ឃើញឳកាសល្អ បានប្រតាយប្រតប់ ជាមួយជនសង្ស័យ និងបានស្រែក ឲ្យប្រជាពលរដ្ឋនៅម្តុំនោះជួយ។ ក្រោយពីលឺសម្រែកហើយ ប្រជាពលរដ្ឋបាននាំគ្នា មកជួយចាប់ជនទីមួយនេះ និងម៉ូតូជិះធ្វើសកម្មភាពបាន ព្រមទាំងវាយជននេះ ឡើងទ្រមខ្លួន។
ជនរងគ្រោះ មានឈ្មោះ អ៊ន ថាន់ មានវ័យ២២ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលបាត់ មានប្រភេទ ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាក់លេខ ភ្នំពេញ 1AH 8472 ។ ចំណែកជនទី ១ ឈ្មោះ ឌឿន ភ័ស្ត មានអាយុ ២៣ឆ្នាំមានមុខរបរនិង ស្នាក់មិនពិតប្រាកដ។ រីឯជនទីពីរ ដែលប្រដាប់ដោយអាវុធផង មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូធ្វើសកម្មភាពប្រភេទ ហុងដា ស្លាក់លេខ ភ្នំពេញ 1O 5922 ។
បន្ទាប់ពីចាប់ខ្លួន ជនទីមួយបានហើយ ប្រជាពលរដ្ឋបានហៅសមត្ថកិច្ច ដើម្បីមកធ្វើអន្តរាគមន៍នៅកន្លែង។ ក្រោយមកសមត្ថកិច្ច បានមកដល់ ដោយនាំយកជនសង្ស័យ និងម៉ូតូទៅប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីកសាង សំនុំរឿងបញ្ជូនបន្ត ទៅអធិកាខណ្ឌមានជ័យ៕