ក្មេងស្រីជំទង់វាយគ្នា នៅប៊ែលហ្សិក
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីជំទង់ម្នាក់ ត្រូវបានយុវតីជំទង់ពីរ (ក្នុងវីដេអូឃើញ៣នាក់) នាក់ផ្សេងទៀត វាយរមៀលខ្លួន ទៅលើដី ជាមួយនឹងការទាត់ធាក់ យ៉ាងចាស់ដៃ។ ប៉ុន្តែយុវតីរងគ្រោះ បានព្យាយាមងើបមកវិញ ប៉ុន្តែមើលទឹកមុខរបស់នាង ដូចជាខំប្រឹងលាក់ការឈឺចាប់ នៅក្នុងខ្លួននោះយ៉ាងខ្លាំង។ វីដេអូត្រូវបានថត ដោយមនុស្សម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ហើយត្រូវបាន យកមកបង្ហោះ នៅលើគេហទំព័រ យូធូប។ ប៉ុន្តែនៅក្នុងវីដេអូ មានមនុស្សទីប្រាំម្នាក់ទៀត ដែលទំនងជាបុរស។ យុវជននោះ បានស្រែកប្រាប់ ស្ត្រីដៃដល់ទាំងពីរ ឲ្យព្រលែងយុវតីរងគ្រោះ។
យុវតីរងគ្រោះ មិនហ៊ានប្ដឹងអាជ្ញាធរទេ។ តែអ្នកដំណើរម្នាក់ ដែលដើរកាត់តាមនោះ បានរាយការណ៍ទៅនគរបាល ក្នុងសង្កាត់ ដែលបានចូលមកធ្វើអន្តរាគមន៍ និងកំណត់បាន ពីអត្តសញ្ញាណយុវតីដៃដល់ ដើម្បីរាយការណ៍ នៅពេលក្រោយមក ទៅឲ្យព្រះរាជអាជ្ញាប៊ែលហ្សិក ជំនាញខាងអនីតិជន ជាអ្នកកំណត់ថា តើអ្នកទាំងពីរ គួរត្រូវចាប់ខ្លួន ឬត្រូវយកទៅអប់រំ។
យុវតីរងគ្រោះ ដែលមានរបួស សើរស្បែកបន្តិចបន្តួច ត្រូវបានទទួលការព្យាបាល នៅនឹងកន្លែង និងមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ។ រហូតមកដល់ពេលនេះ នគរបាលមិនទាន់ដឹង ពីមូលហេតុ ដែលឈានទៅដល់ ការវាយតប់គ្នា រវាងក្មេងស្រីជំទង់យ៉ាងដូច្នេះឡើយ៕