លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

អនិច្ចា ម្ចាស់គោ... ព្រោះតែមួយយប់សោះ គោគាត់ទាំងបីក្បាល ត្រូវចោរលួចទាំងអស់ ហើយខំដើរក ក៏ប្រទះ​ឃើញ​តែ​បំណែកៗ ដែលចោរបានបន្សល់ទុកប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 10, 2015
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើ​ចោរ​ទាំង​នេះ មាន​ជំនាញ​ខាង​កាប់​គោ​យក​សាច់​ឬ? ព្រោះ​គោ​ហូត​ដល់​ទៅ​៣​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​កាប់​តែ​មួយ​យប់ រួច​វះ​យក​តែ​សាច់​ទៅ​អស់។

ករណី​លួច​គោ​មួយ​យប់​អស់​បី​ក្បាល​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០១ រំលង​អធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្នុង​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ លោក ជឿន សុធា បាន​ថ្លែង​ថា គោ​របស់​លោក​ដែល​បាន​បាត់​ទាំង​បី​ក្បាល​នេះ មាន​ញី​១​ក្បាល និង​ឈ្មោល​២​ក្បាល។

ម្ចាស់គោជាកសិករ អាយុ៣៦ឆ្នាំ ដដែល បាននិយាយថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោង១១យប់ លោកបានបានចុះទៅដាក់ចំបើងឲ្យគោស៊ី មុន​នឹង​ត្រឡប់​មកដេកនៅផ្ទះវិញ។ ប៉ុន្តែនៅពេលលោកភ្ញាក់ឡើង នៅវេលាម៉ោងប្រហែល០៤ទាបភ្លឺ ស្រាប់​តែ​បាត់​គោ​អស់​ពី​ក្រោល​រលីង។ លោកបានស្រែកឆោរឡោឡើង រហូត​ដឹងដល់អ្នកជិតខាង រួចបាន​នាំ​គ្នា​ដើរ​រក ក៏​ប្រទះ​ឃើញ​សាក​សព​គោ​ទាំង​បី​ក្បាល ត្រូវចោរប្រលះយក​សាច់ភ្លៅជើងមុខក្រោយអស់។ សំណល់​សាក​សព​គោ ដែល​គ្មាន​សាច់ និងគ្មានជើងទាំងនេះ ត្រូវបានរក​ឃើញ​នៅចំណុចវាលស្រែខាងលិច ភូមិ​សាំងដំរី ឃុំ​ឆក់ឈើនាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

ប្រជាពលរដ្ឋដែលដឹងពីហេតុការណ៍នេះបាននិយាយថា ក្រុមចោរលួចសត្វគោ គឺជាក្រុមបង្កទុក្ខសោក​យ៉ាង​ខ្លាំង ដល់អ្នកស្រុកដែលមានជីវភាពយ៉ាងក្រីក្រ នៅក្នុងភូមិ។ នោះ ដោយសារតែពលរដ្ឋទាំងនោះ រំពឹងទៅ​លើសត្វគោក្របី ដើម្បីបានផ្គត់ផ្គងជីវភាព គ្រួសាររបស់ពួកគាត់ ទាំងកម្លាំងអូសទាញ និងជួយរកចំនូលឲ្យ​គ្រួសារ។ ប៉ុន្តែក្រុមចោរលួចយកសត្វគោរបស់ពួកគាត់អស់ទៅ ហាក់បីដូចជា ផ្តាច់ជីវិតគ្រួសារ របស់ពួកគាត់​ទាំង​រស់ដូច្នេះ។

នៅពេលនេះ ពលរដ្ឋនៅក្នុងភូមិស្រុកនោះ បានធ្វើសំណូមពរដល់សមត្ថកិច្ចអាជ្ញាធរ ធ្វើយ៉ាងណា ត្រូវជួយ​ស្រាវជ្រាវវែកមុខ ក្រុមទាំងនេះឲ្យបាន រួចហើយដាក់ទោស ឲ្យសមទៅនឹងទង្វើដែលបានប្រព្រឹត្ត។ ប៉ុន្តែខាង​សមត្ថកិច្ច​អាជ្ញាធរ​វិញ ក៏បានអះអាងដែរថា ខ្លួនកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញា​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាពយ៉ាងជំនាញនេះ យកមកផ្តន្ទាទោសតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...