សម រង្ស៊ី ជិត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​«សំបក»​ ខណៈ CPP ថា​«គាំទ្រ»

ខណៈនេះ គណបក្សដែលមានសម្លេងភាគតិចក្នុងរដ្ឋសភា បានធ្វើការជ្រើសតាំងប្រធាន អនុប្រធាន និង​លេខាធិការ​របស់​ខ្លួន​រួច​រាល់​ហើយ។ នោះបើតាមការបញ្ជាក់របស់លោក គួយ ប៊ុនរឿន នាវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខេមករា ម្សិលម៉ិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញ ថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 10, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បេក្ខភាព​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ភាគ​តិច​ក្នុង​រដ្ឋសភា ត្រូវ​បាន​សម្រេច​ចេញ​ជា​រូប​រាង​ហើយ និង​កំពុង​រង់ចាំ​ការ​អនុម័ត ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ បន្ទាប់​ពី​មាន​សំណើរ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ថ្មីៗ​នេះ។ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​បេក្ខភាព​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា នឹង​ធ្លាក់​ទៅ​លើ​លោក សម រង្ស៊ី ​រី​ឯ​លោក កឹម សុខា ជា​អនុ​ប្រធាន និង​មាន​លោក យឹម សុវណ្ណ ជា​លេខាធិការ។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិលោក គួយ ប៊ុនរឿន នា​វិមាន​រដ្ឋសភា​ជាតិ នា​ល្ងាច​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០១៥។

ការតែង​តាំង​លោក សម រង្ស៊ី ដែល​នឹង​មាន​ថានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្រ្តី និង​គណៈ​កម្មាការ​ក្រុម​មតិ​ភាគ​តិច​ខាង​លើ​នេះ ត្រូវ​បាន​តំណាង​ក្រុម​ការងារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឯកភាព​គាំទ្រ។ លោក​បាន​បញ្ជាក់​ថា៖ «គាត់​ប្រធាន​គណបក្ស ធម្មតា​ទេ បើ​ដឹកនាំ​ប្រធាន​ក្រុម​មតិ​ភាគ​តិច (នៃ​រដ្ឋសភា) វា​ត្រឹម​ត្រូវ​ហើយ ជូន​គាត់​ទៅ! គណបក្ស​ប្រជាជន​មិន​មាន​យល់​អ្វី! អបអរសាទរ​ទៅ! (…) សិទ្ធិ (ប្រធាន​ក្រុម​មតិ​ភាគ​តិច) ក៏​មាន​បញ្ជាក់​ស្រាប់ ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដែរ​តើ។»

ក្នុងកិច្ចប្រជុំអនុម័តមាត្រា៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រធានក្រុមតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ត្រូវបានផ្តួចផ្តើមឡើង ដោយលោក សម រង្ស៊ី និងមានសម្លេងគាំទ្រ ពី​សមាជិករដ្ឋសភា១០២រូប។ លោក សម រង្សី ធ្លាប់បញ្ជាក់ថា នេះជាការបើកផ្លូវ សម្រាប់គណបក្ស​នយោបាយ​ផ្សេងៗទៀត ចូលរួមនាអាណត្តិក្រោយៗទៀត។ ប្រធានក្រុមប្រធានក្រុមតំណាងរាស្ត្រភាគតិចនេះ មានឋានៈ​ស្មើនាយករដ្ឋមន្ត្រី និងជាដៃគូសន្ទនាជាមួយប្រមុខរដ្ឋាភិបាល តែគ្មានអំណាចបញ្ជារដ្ឋាភិបាល និងកង​កម្លាំង​ប្រដាប់អាវុធនោះឡើយ។

ល្បែងរបស់គណបក្សប្រជាជនកម្ពុជា

សម្រាប់អ្នកឃ្លាំមើលស្ថានការនយោបាយ និង​អ្នកស្រាវជ្រាវសង្គម លោក កែម ឡី វិញ បានយល់​ថា ការ​​បង្កើត​ឱ្យ​មាន​ក្រុម​មតិ​ភាគ​តិច នៅ​ក្នុង​សភា ជារឿងរឿងឥតប្រយោជន៍ និងខាតពេលវេលា។ លោកបានថ្លែង​ឡើង​ថា នេះជា​ល្បែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ ហើយ​គណបក្ស​សង្រ្គោះ​​ជាតិ កំពុង​​តែ​ដើរ​ចូល​អន្ទាក់ របស់​គណក្ស​កាន់​អំណាច​មួយ​នេះ ដោយ​ខ្លួន​ឯង។

លោក កែម ឡី បានពន្យល់ថា បើ​ទោះ​បី​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្រ្តី​​ក៏​​ដោយ ប៉ុន្តែ​គ្មាន​សិទ្ធ​សម្រេច​អ្វី​ទាំង​អស់។ អ្នក​វិភាគ​បញ្ហា​សង្គម​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ជា​រួម នៅ​​ក្នុង​ប្រទេស​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស សេចក្តី​សម្រេច​ទាំង​ឡាយ ត្រូវ​នៅ​លើ​រដ្ឋសភា មតិ​៥០​បូក ឬ​មតិ​ភាគ​ច្រើន​ដាច់ខាត អញ្ចឹង​បើ​មាន​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត ឬ​ប្រធាន​ក្រុម​មតិ​ភាគ​តិច​អី​ក៏​ដោយ ក៏​មិន​​មាន​ប្រយោជន៍​អ្វី​ដែរ ព្រោះ​យើង​ត្រូវ​ការ​សម្រេច​ក្នុង​សភា​ពេញ​អង្គ ៥០​បូក១»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...