យុវជន​ស្ទាវ​ពីរ​ក្រុម ដេញ​កាប់​គ្នា​ផ្អើល​ពី​កោះ​ពេជ្រ​មក​ដល់​វត្ត​ថាន់

ករណីក្មេងស្ទាវពីរក្រុម បានដេញកាប់គ្នាពាសពេញផ្លូវ បានបង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងផ្នែកមួយ នៃរាជធានីភ្នំពេញ តាំងពីកោះពេជ្រ រហូតដល់វត្តថាន់។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 29, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជិះម៉ូតូដេញកាប់គ្នា តាមផ្លូវពីកោះពេជ្រ រហូតដល់វត្តថាន់នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៨ និង៥០ នាទីល្ងាច ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាល​ឲ្យ​ក្រុមម្ខាង រងរបួសដៃឆ្វេងម្នាក់ បាត់ម៉ូតូមួយគ្រឿង និងខូចខាតម៉ូតូ២គ្រឿង ទៀត។

បើតាមសំដីរបស់យុវជនរងរបួស ឈ្មោះ លោក មាស វិរះបុត្រ មានវ័យ ២១ ឆ្នាំ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមរបស់ខ្លួនបានជិះម៉ូតូ ៥ គ្រឿង មានគ្នា ១០នាក់ កំពុងតែអង្គុយលេង ក្នុងបរិវេណកោះពេជ្រ ពេលនោះក៏មានលេចមុខ ក្រុមក្មេងស្ទាវមួយក្រុម មានគ្នា ២០នាក់ មករករឿងក្រុមរបស់ខ្លួន តែគ្នីគ្នារបស់​យុវជន​រូបនេះ មិនបានតបតឡើយ។

ប៉ុន្តែក្រុមម្ខាងទៀត នៅតែតាមរករឿង ធ្វើឲ្យក្រុមរបស់យុវជន វីរៈបុត្រ ភ័យ ក៏សម្រេចចិត្តនាំគ្នាជិះម៉ូតូ ចេញពី​កោះពេជ្រ ដល់ជិតវត្តថាន់ ស្រាប់តែឃើញក្រុម មួយទៀតនោះតាមមក ហើយធ្វើសកម្មភាពកាប់ មកលើក្រុម​របស់ខ្លួន ឲ្យរងរបួសដៃម្នាក់ និងកាប់ទៅលើម៉ូតូឌ្រីមសង ១២៥ ខូចអស់២គ្រឿងទៀត។ នៅពេលឃើញ​ហេតុ​ដូច្នោះ ក្រុមខ្លួនបានរត់ចោលម៉ូតូ ស៊ុយសូគីនិច មួយគ្រឿងពណ៍ស ស្លាកលេខភ្នំពេញ 1EP 1014 ដោយ ឃើញ​ឳកាសល្អ ក្រុមម្ខាងទៀត បានយកម៉ូតូនោះទៅបាត់។

គេមិនដឹងថា ក្រុមស្ទាវម្ខាងទៀត ជានរណា ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូក៏មិនអាច ស្វែងរកការបកស្រាយ ទៅនឹងការចោទប្រកាន់ របស់យុវជនខាងលើនេះបានឡើយ។ ប៉ុន្តែក្រោយពេលកើតហេតុ ក្រុមដែលរងរបួស (គ្នីគ្នារបស់យុវជន មាស វីរៈបុត្រ) បានមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នរគបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ច ជួយរកម៉ូតូឲ្យក្រុមខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...