អគ្គីសនីកម្ពុជា បង្កើត​វេបសាយ និង​កម្មវិធី​ដើម្បី​មើល​វិក័យប័ត្រ

អគ្គីសនីកម្ពុជា ដែលហៅកាត់តាមភាសាបារាំង ថា EDC បានបង្កើតវេបសាយ និងកម្មវិធីមួយ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន ក្នុងការចូលទៅពិនិត្យមើលចំនួន និងថ្លៃប្រើប្រាស់​អគ្គីសនី បាន​ដោយ​ខ្លួនឯង។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 06, 2015
  • ប្រធានបទ: អគ្គិសនី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាការវិវត្តន៍ថ្មី របស់អគ្គិសនីកម្ពុជាឬ? ដើម្បីបង្កើនភាពទុកចិត្ត ដល់អតិជនរបស់ខ្លួន និងជៀសវាង​ពីការ​រិះ​គន់ ពីសំណាក់អ្នកប្រើប្រាស់អគ្គិសនីនោះ អគ្គិសនីកម្ពុជា បានបង្កើតវេបសាយ (Website) និងកម្មវិធី​ពិសេស​មួយ នៅលើប្រព័ន្ធ iOS ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងឡាយ អាចចូលទៅពិនិត្យផ្ទៀងផ្ទាត់ វិក័យប័ត្រ ឬ​បរិមាណ​អគ្គិសនី ដែលបានប្រើប្រាស់។ នៅក្នុងវេបសាយ ឬនៅក្នុងកម្មវិធីនេះ អតិថិជនរបស់ EDC នឹងអាចមាន​ភាព​ងាយ​ស្រួល​ជាង​មុន ដើម្បីដឹងពីការប្រើប្រាស់អគ្គីសនី ទំាងចំនួន និងទាំងថ្លៃប្រើប្រាស់។

អតិថិជនរបស់អគ្គិសនីកម្ពុជា អាចបង្កើតគណនីនៅក្នុងវេបសាយ ឬនៅក្នុងកម្មវិធីនេះបាន ដោយត្រូវ​ទាក់​ទង​សុំព័ត៌មាន​ជាមុន ទៅសាខារបស់អគ្គិសនីណាមួយ ដែលនៅជិតអតិថិជនបំផុត។ ជាមួយនឹងគណនីទាំងនេះ អតិថិជនអាចចូលទៅផ្ទៀងផ្ទាត់ នូវការប្រើប្រាស់អគ្គិសនីរបស់ខ្លួន និងតម្លៃអគ្គិសនី នៅគ្រប់ពេលវេលា និង​នៅ​គ្រប់ទីកន្លែងបាន។

ក្នុងមួយរយៈកាលចុងក្រោយនេះ អគ្គិសនីកម្ពុជាបានរង នូវការរិះគន់បរិហាយ៉ាងខ្លាំងក្លា ពីបណ្ដា​អ្នកប្រើ​ប្រាស់​ចរន្ដរបស់ខ្លួន ជាពិសេសអ្នកប្រើប្រាស់ចរន្ដ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមអ្នករិះគន់ បានលើកយក​វិក័យប័ត្រ ពីលើកមុន និងចុងក្រោយ  ដែលបង្ហាញពីលក្ខណៈ ខុសគ្នាខ្លាំងនៃការប្រើប្រាស់ (បរិមាណនៃការប្រើប្រាស់ កើន​ឡើង) ខណៈការប្រើប្រាស់ របស់អតិថិជនទាំងនោះ អះអាងថា​មានលក្ខណៈដដែល។ ក្រុមអ្នកប្រើប្រាស់ បានហៅ​ភាព​ខុស​គ្នា​នេះ ថាជាការបន្លំ ដោយស្របច្បាប់ របស់អគ្គិសនីកម្ពុជា។

ប៉ុន្តែការចោទប្រកាន់ខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជាច្រានចោល ដោយលើកហេតុផលថា ការ​ប្រើ​ប្រាស់​របស់អតិថិជន មានការកើនឡើង ដោយសាររដូវកន្លងមកនេះ ជារដូវក្ដៅ ធ្វើឲ្យអតិថិជនប្រើប្រាស់​អគ្គិសនី ក៏​ច្រើន​តាមនោះដែរ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើការបង្កើតវេបសាយ និងកម្មវិធីក្នុង iOS របស់អគ្គិសនីកម្ពុជានេះ វា​ពិតជាបាន​ឆ្លើយ​តប ទៅនឹងការរិះគន់របស់អតិថិជនឬទេ ប្រសិនជាភាពខុសគ្នា នៃតម្លៃប្រើប្រាស់ចរន្ដ ត្រូវបាន​ធ្វើ​ទៅ​តាម​តែ​លេខ​ស្រង់ពីកុងទ័រ (Compteur) ដែលជានិច្ចជាកាល ត្រូវបានចោទប្រកាន់ថា សុទ្ធសឹង​ជា​កុងទ័រ ដែល​មិន​មាន​ការ​វ៉ាស់ថ្លឹងត្រឹមត្រូវ ដោយអង្គភាពឯករាជ្យណាមួយនោះ?


» ដើម្បីចូលទៅរកកម្មវិធី និងវេបសាយ បង្កើតឡើងដោយអគ្គិសនីកម្ពុជាខាងលើ លោកអ្នកអាចចុច​លើខ្សែរ​ភ្ជាប់​នេះ និងទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...