Cambodian Idol៖ មាស មន្នីរាជ ធ្លាក់ អ្នក​គាំទ្រ​ខូច​ចិត្ត

បេក្ខជន មាស មន្នីរាជ ដែលត្រូវបានគណៈកម្មការ ពោលសរសើរ ថាសម្លេងមាន«ជីវជាតិ» កាលពីសប្តាហ៍ទី៥ នៃវគ្គ «Live show» នោះ បានធ្លាក់ចាកចេញ ពីកម្មវិធី ខេមបូឌៀន អាយដល នៅក្នុងសប្តាហ៍ទី៦នេះ ជាស្ថាពរ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៥ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 16, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានឆ្លងកាត់ បានច្រើនវគ្គកន្លងមក បេក្ខជន មាស មន្នីរាជ បានមកដល់វគ្គជិតបញ្ចាប់ របស់កម្មវីធី​លំដាប់ពិភពលោក ប្រចាំឲ្យទូរទស្សន៍ ហង្សមាស ដែលនៅសល់ ត្រឹមតែបេក្ខជនចំនួន ៦ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែវគ្គនេះ ក៏ជាវគ្គដែល មាស មន្នីរាជ ត្រូវចាកចេញក្រោមក្រសែរភ្នែកសោកស្តាយ របស់អ្នកគាំទ្រ​យ៉ាង​ខ្លាំង។

នៅសប្តាហ៍ទី ៦នេះ កម្មវីធីតម្រូវឲ្យបេក្ខជនទាំងអស់ ច្រៀងបទចម្រៀងបែបប្រពៃណីជាតិ ដើម្បីឲ្យត្រូវ តាម​រដូវកាល បុណ្យ«ភ្ជុំបិណ្ឌ»។ ចំណែក មាស មន្នីរាជ បានបកស្រាយចម្រៀងពីរបទ ដែលទី១ មានចំណង​ជើង​ថា «កុំភ្លេចព្រះរស់» និងទី២ ច្រៀងរួមគ្នា«ធីលម៉ូល» ដែលបានទទួលការកោតសរសើរ ពីគណះកម្មការ និង​អ្នកគាំទ្រយ៉ាងច្រើន។ តែផ្ទុយពីការសរសើរនេះ បេក្ខជនបែបជាត្រូវធ្លាក់ ទៅវិញ។

អ្នកគាំទ្រតាមបណ្តាញសង្គម បានបញ្ចេញមតិយោបល់ ខុសៗគ្នាជាច្រើន ចំពោះបេក្ខជនរូបនេះ។ តាមម្ចាស់​គណនី «Nuon Chan Rano» បានសរសេរថា៖ « មាស មន្នីរាជ ពិតជាបេក្ខជន ដែល​មាន​សម្ថភាព​ពិត​ប្រាកដ សូម​កោត​សសើរ​សំឡេង​គាត់ ចេះផ្លាស់ប្តូរតាមបទចម្រៀង មិនសមសោះ ដែល មាស មន្នីរាជ ធ្លាក់ ខ្ញុំ​ពិត​ជា​ស្ដាយគាត់ ហើយស្តាយលទ្ធផល នៃការបោះឆ្នោតក្នុងសប្តាហ៍នេះ យ៉ាងខ្លាំង»។

ចំណែកគណនី «Pichet Kong MC» បានលើកឡើងថា៖ «នៅក្នុងយប់នេះ ក្រោយពីបានមើលការប្រលង Cambodia idol ចប់ ខ្ញុំពិតជាស្ដាយណាស់ មិនគួរអ្នកដែលមានសំម្លេងពិរោះ ត្រូវធ្លាក់ទៅវិញ។ ហេតុអ្វី បាន​ជាមហាជន ដែលចូលរួមមើលផ្ទាល់ហើយ នៅតែមើលរំលងទៀត?»។

ប៉ុន្តែម្ចាស់គណនីមួយ ឈ្មោះ «Sambath Sam Chhum» បានមានមតិផ្សេងថា៖ «ធ្លាក់គឺធ្លាក់ហើយ ចាំបាច់​ថាអ្នកនេះ គួរធ្លាក់ អ្នកនោះគួរជាប់ (ធ្វើអ្វី)។ មកពីគាត់ខ្វះខាតចំណុចណាមួយ ទើបមិនអាចទាក់ទាញ ទឹកចិត្ត​ទស្សនជន បោះឆ្នោតអោយគាត់បាន។ បេក្ខជននីមួយៗ រមែងមាន Fan រៀងៗខ្លួន ប្រសិនបើពូកែ​ប្រាកដ​ជា​ជាប់ ប្រសិនជាខ្សោយ គឺធ្លាក់ហើយ កុំឆ្ងល់ពេក។»៕


» ចង់ដឹងថាបេក្ខជនរូបនេះ ច្រៀងបានដល់កំរិតណា សូមទស្សនាទាំងអស់គ្នា៖

------------------

------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...