បត់រថយន្ដមិនដាក់ភ្លើងសញ្ញា ត្រូវម៉ូតូបុក
Loading...
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីម៉ូតូបើកបុករថយន្ត ហៃឡែនឌឺ នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នាវេលា ម៉ោង៩ និង៥០ នាទីព្រឹក ត្រង់ចំណុចស្តុបផ្លូវលេខ ២៦១ កែង ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតថ្ពាល់រថយន្តខាងមុខ។
តាមសម្តីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់ជិះម៉ូតូប្រភេទ កុបជ្រុងពណ៍ខៀវ មានស្លាក់លេខ ភ្នំពេញ 1K 6089 បានបុកជាមួយ រថយន្តហៃឡែនឌឺ ពាក់ស្លាក់លេខភ្នំពេញ 2AP 0896 នៅពេលដែលរថយន្តនោះ បត់ត្រឡប់មិនបានស៊ីញ៉ូ ធ្វើខូចខាតរថយន្តផ្នែកខាងមុខ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃករ ដើម្បីយកឈ្នះ តែរាងៗខ្លួន។ ប៉ុន្តែនៅពេលនោះ ក្រុមមន្ត្រីសមត្ថកិច្ចបានចុះ មកជួយសម្របសម្រួលភាគីទាំងសងខាង កុំមានរឿងវែងជាងនេះ។ ចំណែកខាងម្ចាស់ម៉ូតូ សុខចិត្តយករថយន្តនោះ ទៅជួសជុលដើម្បីបញ្ចាប់រឿង ព្រោះខ្លួនជាជាង ខាងរថយន្តស្រាប់៕