ស្រវឹង​បើក​បុក​ម៉ូតូ​ក្មេង រួច​សម្លុត​មិន​ឲ្យ​ជន​រង​គ្រោះ​ទារ​សំណង

ម៉ូតូកង់បីមួយគ្រឿង បើកបរបញ្រ្ចាស់ទិស បុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យខូចខាតម៉ូតូផ្នែកខាងមុខ ចំណែកឯជនបង្ក បែរជាមិនចង់ផ្តល់សំណង ហើយបានប្រើសម្តីសម្លុតខ្លាំងៗ ទៅកាន់ម្ចាស់ម៉ូតូវ័យក្មេង ថាកុំឲ្យប្រាប់ឪពុកម្តាយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៧កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 18, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ចេរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវមុន្នីរ៉េត ខាងលិចស្ពានស្ទឹងមានជ័យ ទល់មុខក្លោងទ្វារសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជាធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។ ហេតុការណ៍នេះ បង្ករឡើងដោយ ម៉ូតូកង់បីមួយគ្រឿង ដែលបើកបរបញ្ច្រាស់ ហើយបុកជាមួយម៉ូតូក្មេងប្រុស ម្នាក់ដែលជិះគ្នាបីនាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ពាក់ស្លាកលេខភ្នំពេញ 1AT04-01 មួយគ្រឿង បើកបរបញ្ច្រាស់ ពីលិចទៅកើត បម្រុងនឹងឆ្លងផ្លូវ ស្រាប់តែមិនបានប្រុងប្រយ័ត្ន ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្រប ពីកើតទៅលិច។ ការប៉ះពារគ្នានេះ បានបណ្ដាលឲ្យជនរងគ្រោះ ជាម្ចាស់ម៉ូតូវ័យក្មេង រងរបួសស្រាលនៅត្រង់ជើង និងម៉ូតូខូតខាតផ្នែកខាងមុខ ឯជនបង្ករមានរបួសស្រាល នៅត្រង់ដៃ។ សាក្សីបានបន្តទៀតថា ភ្លាមៗនោះ ជនបង្ករបានប្រើសម្តីធ្ងន់ៗ ទៅកាន់យុវជនរងគ្រោះថា ខ្លួនជាអ្នកត្រូវ ហើយប្រកែកមិនឲ្យយុវជននោះ ប្រាប់ទៅអាណាព្យាបាលទៀតផង។

លោក សេង តូម៉ា ជាឪពុកជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កូនប្រុសរបស់លោកឈ្មោះ សេង ប្រុសពេជ អាយុ១៧ឆ្នាំ រៀននៅសាលាឯកជនមួយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកថា លោកខ្ញុំមិនសុខចិត្តទេ ដែលបើកកង់បីបុកកូនខ្ញុំហើយ បានប្រើសម្តីធ្ងន់ៗដាក់ទៀត ដោយគម្រាមថា មិនឲ្យប្រាប់ឪពុកម្តាយ។ លោកបានទាមទារសំណង ពីជនបង្ករចំនួន៥០ដុល្លា ដើម្បីបញ្ចប់ជម្លោះ។

ស្រដៀងគ្នានេះដែរ ជនបង្ករ លោក ប៊ឹន សុផាន ជានាយទាហ៊ាននៅភូមិភាគពីរ ដែលជាម្ចាស់កង់បីនោះ បានសារភាពថា លោកពិតជាបើកបរបញ្ចា្រស់ទិមែន។ បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីបន្តិចបន្តួច ជាមួយជនរងកគ្រោះរួច ម្ចាស់កង់បី លោក សុផាន បានព្រមព្រៀងផ្តល់សំណង៣០ដុល្លា ទៅឲ្យជនរងគ្រោះ តែនៅពេលកើតហេតុ ជនបង្កគ្មានលុយ ក៏ឲ្យសម្ថកិច្ចយកម៉ូតូរបស់ខ្លួន ទៅប៉ុស្ត៏ស្ទឹងមានជ័យនាយប់នោះសិន ដើម្បីរង់ចាំលោកយកថវិកា ទៅដោះស្រាយបញ្ចប់រឿងតាមក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...