ចន ច័ន្ទលក្ខិណា ថា«សុំចាញ់»រឿងចាក់ផ្សាយភាពយន្ដបរទេស?
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៦ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 10, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលថ្មីៗនេះ តារាសម្តែងនិងបង្ហាញម៉ូត ខ្ញីចាស់ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញសំនេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហាក់ដូចជាមានអាម្មរណ៍សោកស្តាយ គ្មានសង្ឃឹមសោះឡើយ ពីរឿងអ្វីមួយ។
តារារូបនេះ បានចាប់ផ្ដើម ដោយពាក្យមួយឃ្លានេះថា «មនុស្សដែលចាញ់គ្រប់យ៉ាង» មុននឹងសរសេរបន្តថា៖ «ខ្ញុំសុំនិយាយថា ខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួត ចេញមកវិញ។ ដើម្បីសិល្បះវប្បធម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេសជេរ និងរិះគន់យ៉ាងអាម៉ាស់។ តែខ្ញុំទទួលយកបានទាំងអស់ ឲ្យតែសិល្បះខ្មែរមានដង្ហើម។ តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះ ធ្វើជាមនុស្សអាត្មានិយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជាមនុស្សអាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ។ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ។ ហើយ សូមមេត្តាឈប់យកខ្ញុំទៅប្រើប្រាស់ទៀតទៅ ខ្ញុំសុំធ្វើជាអ្នកសិល្បះ ដែលមិនមានសតិសម្បជញ្ញះ វិញ ល្អជាង គឺឆ្អែតគ្រប់យ៉ាង។»។
តាមរយះសំណេរ ដែលគ្មានសង្ឃឹមរបស់តារាសម្ដែងរូបនេះ ទំនងជាចង់បង្ហាញ ពីការគ្មានជំនឿចិត្ត ទៅលើចំណាត់ការ របស់ក្រសួងពត័មាន និងក្រសួងដែលពាក់ព័ន្ធ ដែលថានឹងបិទភាពយន្តបរទេស មិនឲ្យផ្សព្វផ្សាយតាម គ្រប់កញ្ចក់ទូរទស្សន៍ ពីម៉ោង១៩ ដល់២១យប់ និងបានបញ្ជាឲ្យចាក់ផ្សាយ តែភាពយន្តខ្មែរជំនួសវិញ។ ប៉ុន្តែនៅពេលនេះ ភាពយន្តបរទេស កំពុងតែវាយលុក នៅពាសពេញតាមគ្រប់ទូរទស្សន៍ដដែល។
សូមរំលឹកថា បន្ទាប់ពីមានការទាមទារ របស់សិល្បករសិល្បការនី ដែលសូមឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ អំពីការចាក់ផ្សាយភាពយន្តបរទេស នៅតាមទូរទស្សន៍មក ក្រសួងពត័មានបានសម្រេច បិទការចាក់ផ្សាយភាពយន្តបរទេស នៅគ្រប់ទូរទស្សន៍ក្នុងកម្ពុជា ចាប់ពីម៉ោង១៧ ដល់ម៉ោង២១យប់ ដោយចាក់ផ្សាយភាពយន្ដខ្មែរ នៅម៉ោងនេះវិញ ដើម្បីលើកស្ទួចវប្បធម៍ និងអត្តសញ្ញាណភាពយន្តខ្មែរ។ សេចក្ដីសម្រេចនេះ បានប្រកាសថា ត្រូវអនុវត្តន៍ទៅលើគ្រប់ទូរទស្សន៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៥នេះតទៅ៕