សាសា បង្ហាញសាច់ទ្រលុកទ្រលន់ និងម៉ូដសក់ថ្មី?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 29, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ កញ្ញា ឯក សុជាតា ហៅ សាសា ដែលទទួលបានភាពល្បីល្បាញខ្លាំង ដល់កម្រិតពិភពលោក ព្រោះរឿងវាយតប់ជាមួយឧកញ៉ា ប៊ុន នោះ មិនសូវជាមានដំណឹងអ្វីថ្មី ជម្រាបជូនប្រិយមិត្ត ជាពិសេសអ្នកដែលធ្លាប់គាំទ្រនាងឡើយ នៅក្នុងពេលថ្មីៗនេះ។ តែនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ស្រាប់តែគេឃើញនាង បានបង្ហោះរូបថត នៅក្នុងបន្ទប់ទឹករបស់ស្ត្រីម្នាក់ ដែលបានបិទមុខជិត ពាក់មួក និងមានស្លៀកត្រឹមតែអាវ-ខោក្នុងប៉ុណ្ណោះ។
រូបភាពស្លៀកខ្លី បង្ហាញសាច់ដ៏ទ្រលុកទ្រលន់នេះ ត្រូវបានកញ្ញា សាសា បង្ហោះជាលើកដំបូង នៅលើគណនីហ្វេសប៊ុករបស់នាង ហើយត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន យកទៅចុះផ្សាយបន្តថា ជារូបភាពរបស់នាង បង្ហាញស្តាយ៍ (Style) ថ្មី។
» រូបភាពបង្ហោះដំបូង៖
តែអតីតតារាទូរទស្សន៍ មិនបានទុកឲ្យព័ត៌មានខាងលើ បែកសាយបន្តទៀតទេ ទើបបង្ហោះរូបថតនេះមកជាថ្មី ប៉ុន្តែលើកនេះមិនមានការបិតបាំងមុខមាត់ទេ ដែលធ្វើឲ្យអ្នកផងយល់ថា រូបនេះ មិនមែនជារូបរបស់នាងឡើយ។ កញ្ញា សាសា បានពន្យល់ថា រូបថតនេះ ត្រូវបានប្រិយមិត្តរបស់នាង ផ្ញើរមកឲ្យនាង តាមសារជាលក្ខណៈឯកជន ហើយទាំងអស់គ្នា នរណាៗក៏គេយល់ថា ស្ត្រីរូបស្អាតនៅក្នុងរូបថត មានមុខមាត់ប្រហាក់ប្រហែល ទៅនឹងមុខមាត់របស់នាងនោះដែរ។
សាសា បានចំអកឲ្យក្រុមសារព័ត៌មាននោះថា៖ «តោះលេងហ្គេម (Game) ឬទេ មិត្តៗទាំងអស់គ្នា? ព័ត៌មានចេញទៀតហេីយ សប្បាយទេតើ! អ្នកដឹងបានដឹង!»។ បន្ទាប់មកទៀត នាងបានតបទៅប្រិយមិត្តម្នាក់ ដែលសរសេរដាក់វាចាថា «ទាក់ទាញយ៉ាងនេះ អាណិតអ្នកតាមដានបងណាស់» យ៉ាងដូច្នេះ៖ «តែអ្នកតាមដានខ្លះ គាត់អត់បានគិតទេ ពេលឃេីញភ្លាម ក៏ជេរបងភ្លែតហ្មង»៕
» រូបភាពបង្ហោះលើកទីពីរ៖