«ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ដូនពេញ​ម្នាក់ ស៊ី​ដាច់​ប្រាក់​៦០ដុល្លា»

មន្ត្រីនគរបាលម្នាក់នេះ បានទៅពិនិត្យអ្នករងគ្រោះ និងដើមឈើខូចខាត ហើយទារ ៣០០ដុល្លា។ ទារ​ចំនួន​នេះ​មិន​បាន តែបានតែ ៦០ ដុល្លា ក៏ស្រាប់តែទៅបាត់ស្រមោល មិនដោះស្រាយជាមួយជនរងគ្រោះ។ ម្ចាស់​ឡាន​មិន​ដឹង​ធ្វើ​ម៉េច មានតែសុំទោសជនរងគ្រោះ សំណាងដែលជនរងគ្រោះយោគយល់ ព្រោះ​សុទ្ធ​តែ​អ្នក​មាន​ជម្ងឺ ប្រចាំ​កាយ​ដូច​គ្នា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់ ដែលចេញពីសំអាតឈាម នៅមជ្ឈមណ្ឌលឈាមកាល់ម៉ែត បានថយឡាន បុកដើមឈើនៅ​អែប​ផ្លូវ​នោះ បណ្ដាលឲ្យដួល ដោយសារការភ្លេចភ្លាំងស្មារតី ព្រោះមានជម្ងឺប្រចាំកាយ។ នៅពេលមានគ្រោះថ្នាក់នេះ មន្ត្រី​ប៉ូលិសចររាចរណ៍ម្នាក់ បាននិយាយទៅកាន់ស្រ្តី ជាប្រពន្ធម្ចាស់ឡានថា បើចង់ចប់រឿងប្រគល់លុយ ៣០០​ដុល្លា ឲ្យខ្លូនទៅបានហើយ។

ផ្ទុយទៅវិញ អ្នក ប៉ែន យ៉ានី ជាភរិយានោះ បានបដិសេធថា អ្នកស្រីគ្មានលុយទេ។ តែប៉ូលិសចររាចរណ៍រូបនោះ នៅតែបន្តនិយាយឲ្យអ្នកស្រី ចំណាយប្រាក់ដើម្បីបញ្ចប់រឿងដដែល ដែលក្នុងនោះ មានអ្នករត់ម៉ូតូឌុបម្នាក់ដែរ ដែល​ត្រូវរបួសដៃដោយសារ ដើមឈើខាងលើ។ អ្នកស្រី ប៉ែន យ៉ានី ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏ប្រាប់ទៅ​ប៉ូលិសរូបនោះថា អ្នកស្រីគ្មានលុយទេ តែអ្នកស្រីអាចខ្ចី ប្អូនអ្នកស្រី ៦០ ដុល្លា។ បន្ទាប់មក មន្រ្តីនគរបាលជើង​ឆើតម្នាក់នេះ បានយកលុយនោះ ហើយបានចាកចេញ ដោយគ្មានដោះស្រាយអ្វីទាំងអស់។

ម្ចាស់អ្នកបើកបររថយន្ដ លោក គីម ស៊ីថា ក្នុងវ័យ ៥៣ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យអាំងហ្វូថា លោកមាន​ជម្ងឺ​ប្រចាំ​កាយ ជាច្រើនឆ្នាំមកហើយ គឺជម្ងឺក្រលៀន ដែលត្រូវមកសំអាតឈាម នៅមន្ទីពេទ្យនេះរហូត។ តែថ្ងៃ​នេះ លោកបានភ្លាត់ភ្លាំងស្មារតី ហើយបានថយឡាន ទៅប៉ះដើមឈើមួយដើម និងអ្នករត់ម៉ូតូឌុបម្នាក់ នៅក្បែរ​នោះឈ្មោះ លោក អំ រិទ្ធី។ លោក ស៊ីថា បានថ្លែងទៀតថា លោក និងប្រពន្ធបានសុំទោស អ្នករត់ម៉ូតូឌុបនោះ​រួច​ហើយ ព្រោះលោកគ្មានចេតនាទេ។

រីឯអ្នកស្រីជាភរិយា ក៏បានបញ្ជាក់បន្ថែមដែរថា ជាការពិត ដែលប្តីអ្នកស្រីមានជម្ងឺនេះប្រចាំកាយ ហើយអ្នកស្រី​បានសុំទោស អ្នករត់ម៉ូតូឌុប និងបានជូនគាត់ទៅរំរបួស។

អ្នករត់ម៉ូតូឌុប អំ រិទ្ធី បានប្រាប់អ្នកសារព័ត៌មានថា លោកមិនចង់មានរឿងអ្វីវែងឆ្ងាយទេ ហើយក៏គ្មានអ្វី​គ្រោះថ្នាក់​ខ្លាំងនោះដែរ។ ដោយហេតុនេះ ទើបលោកបានយល់ព្រម បញ្ចប់រឿង។ តែអ្វីដែលធ្វើឲ្យអ្នកទាំងអស់ នៅក្នុង​ហេតុការណ៍នេះ ចាប់អារម្មណ៍ គឺប៉ូលិសចររាចរណ៍ឈ្មោះ កាំ អាន បានមកធ្វើកំណត់ហេតុ មិនទាន់រួចរាល់​ផង នៅពេលបានលុយ ក៏ជិះម៉ូតូទៅបាត់ស្រមោល សូន្យឈឹង មិនព្រមប្រគល់ឲ្យជនរងគ្រោះ ឬបញ្ជាក់ថា ដោះ​ស្រាយ រឿងដើមឈើនោះយ៉ាងម៉េចផងទេ។

គួរំលឹកថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៣នាទីល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១ នៅ​តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចមុខមន្ទីពេទ្យកាលម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ឡានដែលបង្ករគ្រោះថ្នាក់ ធុន ហាយឡែនឌឺ ពណ៍ស ស្លាកលេខ ភ្នំពេញ ២Q-០៦០២ បើកបរ​ដោយ​លោក ស៊ីថា ខាងលើ ដែលបច្ចុនប្បន្នរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ដើម​ឈើ ដែលបានដួលនោះ ត្រូវបានគេកាត់ចោល ដោយមិនទាន់ឃើញ ដាំវិញនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...